Connect with us

កីឡា

អត្តពលិកប្រណាំងម៉ូតូ Kara ៤៨នាក់ នឹងចូលរួមប្រកួតប្រជែង​ដណ្ដើមពានរង្វាន់​ប្រណាំងម៉ូតូ​លើវាលរាប

បានផុស

នៅ

ថ្លែងក្នុងពិធីសន្និសីទការសែតកាលពីព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោក ពៅ តិចឡេង អគ្គនាយកក្រុមហ៊ុនភ្នាក់ងាររៀបចំការ៉ាកម្ពុជាឲ្យដឹងថា ការប្រកួតនេះនឹងមានការចូលរួមប្រកួតពីកីឡាករខ្មែរ និងកីឡាករជប៉ុនម្នាក់ សរុប ៤៨នាក់ ដោយចែកចេញជា ៥កម្រិតលើចម្ងាយផ្លូវ ១ ៦០០ម៉ែត្រ ក្នុងនោះ ​មានផ្លូវបត់កាច់កោងសរុបចំនួន ១៣។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្រិត A មានកីឡាករចូលរួមប្រកួតប្រជែងចំនួន ៩នាក់, កម្រិត B មាន ២៩នាក់ (កីឡាការិនីម្នាក់), ​កម្រិត C ​មាន ១០នាក់ (កីឡាករកម្ពុជា ៩នាក់ និងជប៉ុនម្នាក់) និងកម្រិត D ផ្នែក Endurance មានកីឡាករចូលរួមសរុប ២០នាក់ ស្មើនឹង១០ក្រុម។ ចំពោះក្រុមមេកានិកមានចំនួន ៤៣នាក់។

លោកក៏បានអំពាវនាវដល់កីឡាករ និងអ្នកគាំទ្រវិស័យកីឡាយានយន្តឲ្យបន្តចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីព្រឹត្តិការណ៍កីឡាប្រណាំងម៉ូតូលើវាលរាបខកខានចំនួន ​២ឆ្នាំ ​ដោយសារវិបត្តិជំងឺកូវីដ-១៩។ 

នៅឆ្នាំក្រោយ KARA ប្តេជ្ញារៀបចំព្រឹត្តិការណ៍ដូចគ្នានេះឱ្យបាន២ដងក្នុង១ឆ្នាំ ដើម្បីជំរុញឱ្យជំនាញកីឡាមួយនេះកាន់តែមានការអភិវឌ្ឍឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

អគ្គលេខាធិការរងសហព័ន្ធកីឡាយានយន្តកម្ពុជាលោក ខៃ វណ្ណៈ បាននាំយកនូវការផ្តាំផ្ញើរបស់លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាថា ពាក់ព័ន្ធនឹងការរៀបចំការប្រណាំងម៉ូតូលើវាលរាបនេះដោយផ្តោតសំខាន់លើគោលការណ៍ចម្បងចំនួនពីរគឺគោលការណ៍ថែរក្សាសុវត្ថិភាព និងគោលការណ៍គោរពវិន័យឱ្យបានខ្ពស់បំផុតក្នុងការប្រណាំង។

លោកអគ្គលេខាធិការរងស្នើឱ្យអ្នករៀបចំយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការថែរក្សាសុវត្ថិភាព និងការគោរពវិន័យឱ្យបានល្អប្រសើរ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដោយការគោរពវិន័យសំដៅទៅលើកីឡាករដោយតម្រូវឱ្យគោរពបទបញ្ជាការប្រកួត និងលក្ខខណ្ខប្រកួតឱ្យបានល្អប្រសើរ។

គួបញ្ជាក់ផងដែរថា សម្រាប់ប្រាក់រង្វាន់ជ័យលាភីផ្នែក Endurance ម្ចាស់ជ័យលាភីជើងឯក ប្រាក់រង្វាន់ ៤លាន​រៀល​, លេខ២ ប្រាក់រង្វាន់ ៣លានរៀល និងលេខ៣ ប្រាក់រង្វាន់ ២លានរៀល។ 

ដោយឡែកប្រាក់រង្វាន់សម្រាប់កម្រិត A B C D នឹងទទួលបានប្រាក់រង្វាន់លេខ១ ទឹកប្រាក់២លានរៀល, លេខ២ ប្រាក់រង្វាន់ ១លាន២សែនរៀល​ និងលេខ៣ ​មានប្រាក់រង្វាន់ ៨០ម៉ឺនរៀល៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៩ នាទីutes មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ៣១ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម