Connect with us

កីឡា

ការប្រកួត​កីឡា​ឡើង​ភ្នំ​ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​២០២០ ​នៅ​ខេត្ត​សៀមរាប​ បញ្ចប់​ដោយ​ជោគជ័យ​

បានផុស

នៅ

​លោក ទុយ ប៊ុន​ហឿន បាន​ប្រាប់​ឲ្យដឹងថា ឆ្លងតាម​ការប្រកួត​អស់​ជាច្រើន​ថ្ងៃ​ ដោយ​ឈរ​លើ​ស្មារតី​ចេះ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក មិត្តភាព សាមគ្គីភាព បាន​ប្រកាន់ខ្ជាប់​ខ្លួន​នូវ​គោល​ការណ៍​បញ្ញត្តិ និង​គោលការណ៍​បច្ចេកទេស​ ក្នុង​ការ​ប្រកួត​ធ្វើ​ឲ្យ​ការប្រកួត​កីឡា​ឡើង​ភ្នំ​ឆ្នាំនេះ​ ទទួលបាន​ជោគជ័យ​និង​លទ្ធផល​ល្អ​ប្រសើរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ម សុថា​រិន្ទ ប្រធាន​សហព័ន្ធ​កីឡា​ឡើង​ភ្នំ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ឡើង​ភ្នំ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​២០២០​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២១ នៅ​ទីលាន​ឡើង​ភ្នំ​របស់​សហព័ន្ធ​កីឡា​ឡើង​ភ្នំ​កម្ពុជា លើ​ទឹកដី​អង្គរវត្ត​ខេត្តសៀមរាប​។​

លោក ទុយ ប៊ុនធឿន​ អនុ​ប្រ​ធាន​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា និង​ជា​អនុ​ប្រធាន​សហព័ន្ធ​កីឡា​ឡើង​ភ្នំ​កម្ពុជា បាន​បន្ត​ថា ដោយមាន​ជួយ​ពី​ក្រុមហ៊ុន​ឯកជន​តែង​តែ​បាន​យកចិត្ត​ទុកដាក់​ចូលរួម​ឧបត្ថម្ភ នូវ​សម្ភារ​ថវិកា​ក្នុង​ការ​ហ្វឹកហាត់​របស់​កីឡាករ​ការប្រកួត​ផ្សេងៗ ក៏ដូចជា​ការ​ជួយ ឧបត្ថម្ភ​ទៅលើ​កីឡាករ​-​កីឡាការិនី​ទៅ​ចូលរួម​ប្រកួត​ នៅ​ក្រៅ​ប្រទេស​។

ការប្រកួត​កីឡា​ឡើង​ភ្នំ ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​២០២០ សហព័ន្ធ​បាន​ដាក់​វិញ្ញាសា ១៨ រួម មាន​អាយុ​ក្រោម​១៥​ឆ្នាំ​បុរសនារី ៦​វិញ្ញាសា អាយុ​ក្រោម​១៩ ឆ្នាំ​បុរស​នារី ៦​វិញ្ញាសា និង អាយុ​១៩ ឆ្នាំ​ឡើង បុរស នារី ៦​វិញ្ញាសា​។ ចំពោះ​ក្លិប​ចូល​រួមមាន​ចំនួន​១០ កីឡាករ​៤០​នាក់ កីឡាការិនី ៣២​នាក់ សរុប ៧២​នាក់ ហើយ​ការប្រកួត​ដោយមាន​ការ​គាំទ្រ​ថវិកា​ដោយ​ក្រសួងអប់រំ​យុវជន និង​កីឡា​។ លោក​អនុប្រធាន​ថា ចំពោះ​ការ​ប្រយុទ្ធប្រឆាំង​និង​ការឆ្លង​ជំងឺ​COVID-19 ដោយ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល រក្សា​គម្លាត​នៅ​ឆ្ងាយ​ពី​គ្នា ១,៥​ម៉ែត្រ​ពី​គ្នា ហើយ​មុន​ចូល​ក្នុង​ទីលាន​ប្រកួត​ត្រូវ​ វាស់​កម្ដៅ ពាក់​ម៉ាស និង​បាញ់​អាល់កុល ទើប​អនុញ្ញាត​ឲ្យ​ចូលរួម​ការប្រកួត​បាន៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​ប្រដាល់​គុន​ខ្មែរ​ជើងឯក​ថ្នាក់ជាតិ​ប្រចាំ ឆ្នាំ២០២០ នឹង​រៀបចំ​ប្រកួត​នៅ​ចុងខែ​នេះ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម