Connect with us

កីឡា

បើក​រដូវ​កាល​ប្រកួត​បាល់ទាត់ ​ពានរង្វាន់ ៧មករា​តេ​ជោ​សន្តិភាព​ ឆ្នាំ​២០២១

បានផុស

នៅ

​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​ ពានរង្វាន់ ៧​មករា​តេ​ជោ​សន្តិភាព រដូវ​កាល​ទី​៥ ឆ្នាំ២០២១ អបអរសាទរ​ខួប​លើក​ទី ៤២ ទិវា​ជ័យជម្នះ ៧​មករា បានចាប់ផ្ដើម​ហើយ​កាលពី​ល្ងាច​ថ្ងៃទី​០៧ ខែមករា ហើយ​និង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដោយ​ក្រុម​ចូលរួម​ប្រកួត​មាន​ចំនួន​១០​ក្រុម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ប្រកួត​បាល់ទាត់​វ័យចាស់ ដែល​កីឡាករ​ចូលរួម​ជា​ជនជាតិ​ខ្មែរ និង កីឡាករ​បរទេស ដែល​មាន​អាយុ​ចាប់ពី​អាយុ៣៥ឆ្នាំ​ឡើង។

​បើ​តាម​ការ​បញ្ជាក់​រប​ស់លោក ជុំ កុសល ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ​ហ៊ុន សែន រដ្ឋលេខាធិការ​នៃ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព ក្នុង​ឱកាស​បើក​ការប្រកួត​កាលពី​ល្ងាច​ថ្ងៃទី​៧ ខែ​មករា​ ឆ្នាំ​២០២១ ​នៅ​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ​( ស្តា​ត​ចាស់​) បាន​ឲ្យ​ដឹងថា បន្ទាប់ពី​អាក់ខាន​ដោយសារ​បញ្ហា​កូវីដ-១៩មក ការប្រកួត​ក៏បាន​ចាប់ផ្តើម​ឡើងវិញ។ លោក​បញ្ជាក់​ថា ការរៀបចំ​ប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​៧​មករា​តេ​ជោ​សន្តិភាព ដើម្បី​ចូលរួម​អបអរសាទរ ខួប​លើក​ទី​៤២ ទិវា​ជ័យជម្នះ ៧​មករា ព្រោះថា​យើងទាំងអស់គ្នា​មាន​ឱកាស​ជួបជុំគ្នា​លេង​កីឡាបាល់ទាត់​ពង្រឹង​សុខភាព បង្កើត​មិត្តភាព រឹតចំណង​សាមគ្គីភាព ដោយ​គ្មាន​ការ​បារម្ភ​ភ័យ​ព្រួយ ដោយសារ​បាន​មកពី​បុព្វហេតុ​ចម្បង​នៃ​ថ្ងៃ​៧​មករា មានន័យថា មាន​ថ្ងៃ​៧​មករា ទើប​មាន​សន្តិភាព​ពេញ​បរិបូរណ៍​ដូច​សព្វ​ថ្ងៃ​នេះ។

​ទន្ទឹម​នេះ ការប្រកួត​ធ្វើឡើង​ក្នុង​គោលបំណង​ចូលរួម​លើកស្ទួយ​វិស័យ​កីឡា​នៅ​កម្ពុជា ក៏ដូចជា​កៀរគរ​នូវ​មន្ត្រីរាជការ និង​បងៗ​ពូ​ដែល​មាន​វ័យ​ចំណាស់​នៅ​គ្រប់​វិស័យ​ឲ្យ​ចូលរួម​លេង​កីឡា​ជា​គំរូ​ដ៏​ល្អ​ដល់​យុវជន ឲ្យ​ចូលរួម​ក្នុង​គ្រប់​ទម្រង់​កីឡា​ជា​ផ្នែក​មួយ អាចជួយ​ដល់​យុវជន​គ្រប់​មជ្ឈដ្ឋាន ចេញ​ឆ្ងាយ​ពី​អំពើ​ឧបាយ​មុខ​ផ្សេងៗ និង​ពង្រឹង​សុខភាព បង្កើត​មិត្តភាព ក៏ដូចជា​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​លើកកម្ពស់​វិស័យ​កីឡា។ ជាមួយនេះ ពង្រឹង​នូវ​ចំណង​សាមគ្គីភាព​រវាង​ក្រុម​កីឡាករ​វ័យ​ចំណាស់​នៃ​ស្ថាប័ន​នានា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​មាន​ទំនាក់ទំនង​កាន់តែ​ប្រសើរ​នឹង​គ្នា​ឡើង​ទ្វេដង ព្រោះ​កីឡា​ជា​ប្រភព​យ៉ាងពិត​ប្រាកដ នាំមក​នូវ “​សុខភាព មិត្តភាព សាមគ្គីភាព និង​សន្តិភាព​” ក្រោម​ម្លប់​សន្តិភាព​ពិតប្រាកដ​ក្នុង​សម័យ​តេ​ជោ​។

​លោក កង សុធា ប្រធាន​អនុគណៈកម្មការ​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​៧​មករា​សម្ដេច​តេ​ជោ​សន្តិភាព លើក​ទី​៥ ឆ្នាំ​២០២១ បាន​ប្រាប់​ឲ្យ​ដឹងថា សម្រាប់​ការប្រកួត​ខាងលើនេះ មាន​ក្លិប​ចំនួន​១០​ក្រុម​ចែកចេញជា​២​ពូ​ល គឺ​ពូ​ល “A” ក្រុម​បាល ទាត់ CCCF FC ,​ក្រុមបាល់ទាត់​ស​.​យ​.​ស​.​ស​ខេត្តរតនគិរី​, ក្រុមបាល់ទាត់ 7 Clean Football ,​ក្រុមបាល់ទាត់​TN Kandal និង​ក្រុមបាល់ទាត់​វ័យចាស់​ទ័ព ។ ចំណែក​ពូ​ល “B” មាន​ក្រុមបាល់ទាត់​ស្រលាញ់​សន្តិភាព​ភ្នំពេញ​, ក្រុមបាល់ទាត់​មហាហង្ស​វ័យចាស់​, ក្រុមបាល់ទាត់ CCMP FC ,​ក្រុមបាល់ទាត់ 7NG Soccer Team និង​ក្រុមបាល់ទាត់ Khmer United ។

​បើ​តាម​គណៈកម្មការ​បច្ចេកទេស​រៀបចំ​ការប្រកួត ព្រឹត្តិការណ៍​នៃ​ការប្រកួត​បាល់ទាត់​ពាន​រង្វាន់ ៧ មករា តេ​ជោ​សន្តិភាព​រដូវ​កាល​ទី ៥ ឆ្នាំ​២០២១​នេះ ការប្រកួត​តាម​រូបមន្ត​ជម្រុះ​ក្នុង​ពូ​ល វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​ផ្ដាច់ព្រ័ត្រ ហើយ​បើ​លទ្ធផល​ស្មើគ្នា​ត្រូវ​បន្ថែម​ម៉ោង ១០ នាទី​ពីរដង បើ​ស្មើគ្នា​ទៀត​ត្រូវ​ទាត់​បាល់​ពី​ចំណុច​ប៉េ​ណា​ល់​ទី (១១ ម៉ែត្រ​) តាម​នីតិវិធី​នៃ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី ដើម្បី​រក​ក្រុម​ឈ្នះ​ចាញ់​។ ចំពោះ​ជ័យលាភី​នៅក្នុង​ការប្រកួត​បាល់ទាត់​ពានរង្វាន់ ៧ មករា​តេ​ជោ​សន្តិភាព​រដូវ​កាល​ទី ៥ ឆ្នាំ ២០២១​នេះ គឺមាន​ពានរង្វាន់​ពីរ​ដែល ១ ជា​ពានរង្វាន់​សម្រាប់​ជ័យលាភី​ក្នុងការ​ប្រកួត គឺ​ជ័យលាភី​លេខ ១ ទទួលបាន​ពាន​១ មេដាយមាស ២៨ គ្រឿង​និង​ប្រាក់រង្វាន់ ៨​លាន​រៀល និង​ជ័យលាភី​លេខ​២ មេដាយប្រាក់ ២៨ គ្រឿង​និង​ប្រាក់រង្វាន់ ៥ លាន​រៀល​។ រីឯ ពានរង្វាន់​មួយទៀត​នោះ គឺជា​ពានរង្វាន់​ទាត់​បាល់​ប៉េ​ណា​ល់​ទី ដែល​ជ័យលាភី​លេខ​១ ទទួលបាន​ពាន ១ និង​ប្រាក់រង្វាន់ ៤ លាន​រៀល និង​ជ័យលាភី​លេខ ២ ទទួលបាន​ពាន ១ និង​ប្រាក់រង្វាន់ ៣ លាន​រៀល​៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​ការប្រកួត​កីឡា​ឡើង​ភ្នំ​ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​២០២០ ​នៅ​ខេត្ត​សៀមរាប​ បញ្ចប់​ដោយ​ជោគជ័យ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៣៨ នាទី មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៦០ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៤ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

Sokha Hotels

ព័ត៌មានពេញនិយម