កីឡា
ជើងឯកស្វាយរៀងខាប់ U18 រកឃើញ១១ក្រុមឡើងវគ្គបន្ត
ការប្រកួតបាល់ទាត់ជើងឯកយុវជនស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ លើកទី១ ឆ្នាំ២០២៣ រកឃើញក្រុមចំនួន១១ឡើងទៅវគ្គបន្តហើយ បន្ទាប់ពីចប់ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល សប្តាហ៍ទី៥ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

ការប្រកួតសប្តាហ៍ទី៥ នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៨ព្រឹក ក្រុមយុវជនព្រះខ័នរាជស្វាយរៀងអាយុក្រោម១៨ឆ្នាំទទួលបានជ័យជម្នះយ៉ាងធំធេងលើក្រុម យុវជនឆន្ទៈកីឡា ដោយលទ្ធផល ០-១០ ដើម្បីឈរលើកំពូលតារាងពូល ខ។

វេលាម៉ោង២រសៀល ក្រុម ពូប្រុស លីងគួយ បានយកឈ្នះលើក្រុម United Sez ដោយលទ្ធផល ១-០ ដើម្បីមាន៧ពិន្ទុស្មើ ព្រះខ័នរាជស្វាយរៀង U18 ដែរ ប៉ុន្តែឈរលេខ២ពូល ដោយសារចាញ់គ្រាប់បាល់។

ម៉ោង៤រសៀល ក្រុមយុវជន Blue Dragon លត់ក្រុម Red Bull យ៉ាងចាស់ដៃក្នុងលទ្ធផល ១១-១ ដើម្បីមាន៩ពិន្ទុ ឈរលេខ១ពូល គ ប៉ុន្តែក្រុម Red Bull ក៏បានឡើងទៅកាន់វគ្គបន្តដែរដោយមាន៦ពិន្ទុ ឈរលេខ២ក្នុងពូល។

ចំពោះការប្រកួតម៉ោង៨ព្រឹកនៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមយុវជនគគីរសោម បានឈ្នះ ក្រុមសាលាចំរើនសូនីតា ៣-១ ដើម្បីឈរលេខ២ក្នុងពូល ង ខណៈលេខ១ក្រុមយុវជនរមាសហែក។

នៅពូល ឃ ក្រុម ត្នោតអេហ្វស៊ី បានយកឈ្នះក្រុម យុវជនតាពៅ ក្នុងលទ្ធផល ៣-៦ វេលាម៉ោង២រសៀល ដើម្បីបានឈរលេខ២ក្នុងពូលឡើងទៅកាន់វគ្គបន្ត ខណៈលេខ១កាន់កាប់ដោយក្រុមយុវជន M.S.T FC ដែលបានយកឈ្នះលើក្រុម ដារ៉ូពិទូ Sports FC ដោយលទ្ធផល ១-២ វេលាម៉ោង៤រសៀល។

ឆ្លងកាត់ការប្រកួតសន្សំពិន្ទុក្នុងរយៈពេល៥សប្តាហ៍កន្លងទៅ ក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូល “ក” “ខ” “គ” “ឃ” និង “ង” រកឃើញហើញដោយពួកគេទទួលបានកៅអីឡើងទៅវគ្គបន្ត ខណៈពូលចុងក្រោយគឺ “ច” ក៏រកឃើញ១ក្រុមឡើងទៅកាន់វគ្គបន្តដែរ ប៉ុន្តែនៅសល់១ក្រុមទៀតនៅក្នុងពូល ច។
ទន្ទឹមជាមួយគ្នានេះក៏ត្រូវយកក្រុមលេខ៣ល្អបំផុតក្នុងពូលចំនួន៤ទៀត ដើម្បីបង្ក្រប់ចំនួន១៦ក្រុមចុងក្រោយ៕

ខាងក្រោមជាក្រុមដែលបានឡើងទៅកាន់វគ្គបន្ត៖
ពូល ក
- យុវជនសាមគ្គី
- ត្រកួនទែក
ក្រុម ខ
- ព្រះខ័នរាជស្វាយរៀង U18
- ពូប្រុស លីង គួយ
ក្រុម គ
- Blue Dragon
- Red Bull
ក្រុម ឃ
- M.S.T FC
- ត្នោត FC
ក្រុម ង
- យុវជនរមាសហែក
- យុវជនគគីរសោម
ក្រុម ច
- សសយក ស្រុកកំពង់រោទិ៍
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?