Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន ស្រ៊ាង​ ជំរុញ​ឲ្យ​ក្រុម​យុវជន​បាល់ទាត់ សាលា​បាក់​ទូក​រួមគ្នា​បន្ត​លើកស្ទួយ​វិស័យនេះ​កាន់តែ​រីកចម្រើន

បានផុស

នៅ

ភ្នំពេញ ៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ថ្លែង​នូវ​ការ​ជំរុញ​ឲ្យ​ក្រុមយុវជន​បាល់ទាត់ សាលា​បាក់​ទូក​រួមគ្នា​បន្ត​ប្រឹងប្រែង​លើកស្ទួយ​វិស័យ​កាន់តែ​រីកចម្រើន​ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង​ថ្លែង​បែបនេះ​ ខណៈ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ លោកគ្រូ​អ្នកគ្រូ​ចូលនិវត្តន៍ និង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​ទីលាន​បាល់ទាត់​នៃ​វិទ្យាល័យ​បាក់​ទូក​ថ្មីៗ​នេះ​។ ទីលាន​បាល់ទាត់​ដ៍​ល្អ​នេះ​ធ្វើឡើង ក្រោយពី​បានរៀបចំ​កែលម្អ​បន្ថែម​ជាថ្មី ក្រោម​កិច្ចសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ដែលមាន​បទពិសោធន៍​រៀបចំ​តារាង​បាល់ទាត់ ក្រាល​ស្មៅ​សិប្ប​និមិត្ត​។

ក្នុង​ឱកាស​នោះ ក៏​មាន​ការចូលរួម​ពី​លោក​ឌួង មាស​ចម្រើន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា រាជធានី​ភ្នំពេញ លោក តូច កន្តាល់ នាយក​វិទ្យាល័យ​បាក់​ទូក លោក​បណ្ឌិត អ៊ឹម​សុធា​រិ​ទ្ធ តំណាង​ក្រុមហ៊ុន ជីប ម៉ុង លោក សោម សុ​និមិត្ត តំណាង​ដៃគូ​អភិវឌ្ឍ​តារាង​បាល់ទាត់ និង លោក លោកស្រី នាយករង​-​បុគ្គលិក​សិក្សា អតីត​លោកគ្រូ​អ្នកគ្រូ អតីត​សិស្ស សាលា​បាក់​ទូក នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ គណៈកម្ម​ការរៀបចំ​ការប្រកួត ក្រុម​កីឡាករ​បាល់ទាត់ ព្រមទាំង​ក្មួយៗ សិស្សានុសិស្ស​ជាច្រើនរូប​ទៀត។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែងថា ការជ្រើសរើស​ដៃគូ​អភិវឌ្ឍន៍ របស់​គណៈកម្មការ ទ្រទ្រង់​សាលា គណៈនាយក​សាលា និង​ក្រុមបច្ចេកទេស នៃ​សាលា​បាក់​ទូក មក​អភិវឌ្ឍន៍​នូវ​តារាង​បាល់ទាត់ គឺជា​ការ រីកចម្រើន​ថ្មី​មួយ​របស់​សាលា​ស្របតាម​ការរីកចម្រើន​របស់​ប្រទេសជាតិ នា​សម័យ​បច្ចុប្បន្ន ដែល​មាន​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ គតិបណ្ឌិត ដូច្នេះ​លោក​សង្ឃឹមថា តារាង​បាល់ទាត់​មួយ​នេះ នឹង​បានជា​ប្រយោជន៍ ដល់​ប្អូនៗ​យុវជន​ជំនាន់​ក្រោយ ក្នុងការ​លើកស្ទួយ​វិស័យ​បាល់ទាត់​ឲ្យ​រីកចម្រើន​តទៅ និង​ជួយ​លើកមុខ​លើក​មាត់ ប្រទេសជាតិ​យើង នៅលើ​ឆាក​អន្តរជាតិ​។

សូម​បញ្ជាក់​ថា បន្ទាប់ពី​កាត់​ខ្សែបូរ សម្ពោធ​ទីលាន​បាល់ទាត់​រួច គណៈអធិបតី និង​ភ្ញៀវកិត្តិយស​ទាំងអស់ បាននាំគ្នា​ទស្សនា ការប្រកួត​ផ្តាច់ព្រ័ត្រ យក​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣ រហូត​ចប់​ការ​ប្រកួត និង​បានប្រគល់​មេដាយ​ពានរង្វាន់​ជ័យលាភី​ដល់​ក្រុមកីឡា​បាល់ទាត់​ទាំង​៣​ចំណាត់ថ្នាក់​ខាងលើ មាន មេដាយមាស ប្រាក់ និង​សំរិទ្ធ ថវិកា​លើកទឹកចិត្ត មី ភេសជ្ជៈ​មួយចំនួន និង​បាល់ទាត់ ផងដែរ​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម