ក្លិប​កីឡា​កា​រ៉ា​តេ​៥ ហ្វឹកហាត់​នៅ​ស្តា​តចាស់ ​ត្រៀម​ចូលរួម​ប្រកួត​ជើងឯក​ នៅ​ខែ​តុលា​នេះ – Kampuchea Thmey Daily
Connect with us

កីឡា

ក្លិប​កីឡា​កា​រ៉ា​តេ​៥ ហ្វឹកហាត់​នៅ​ស្តា​តចាស់ ​ត្រៀម​ចូលរួម​ប្រកួត​ជើងឯក​ នៅ​ខែ​តុលា​នេះ

Published

on

កីឡាករ​-​កីឡា​ការិនី​ចំនួន​៤២​នាក់ ​មកពី​ក្លិប​កីឡា​កា​រ៉ា​តេ​៥​ក្លិប​ ធ្វើការ​ហ្វឹកហាត់​ជាប្រចាំ ​រៀងរាល់ថ្ងៃ​នៅ​ស្តា​ត​ចាស់។

ក្នុងនោះ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ព្រឹត្តិការណ៍ ​នៃ​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​ទូទាំង​ប្រទេស​២០២០​ នៅ​ថ្ងៃ​២២ ដល់ ២៤ ខែ​តុលា ឆ្នាំ​២០២០​ នា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​

លោក ឡា​ច ច័ន្ទដារ៉ា គ្រូបង្វឹក​ក្លិប​ក្រសួង​មហាផ្ទៃ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ដំណាក់កាល​ត្រៀម​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើស​រើស​ជើងឯក​ទូទាំង​ប្រទេស​២០២០ ក្លិប​កីឡា​កា​រ៉ា​តេ​ចំនួន​៥ បាន​មក​រួមគ្នា​ហ្វឹក​ហាត់​នៅ​កន្លែង​តែមួយ ដែល​មាន​កីឡាករ​-​កីឡា​ការិនី​ចំនួន​៤២​នាក់​ ចូលរួម​រៀងរាល់ថ្ងៃ​រួមមាន ក្លិប​ក្រសួង​ការពារ​ជាតិ ក្លិប​ក្រសួងមហាផ្ទៃ ក្លិប​ឫស្សីកែវ ក្លិប​ទីក្រុង​សេះ​មកពី​ខេត្ត​ព្រះសីហនុ និង​ក្លិប​សុរិយា​។​

លោកគ្រូ​បង្វឹក​ បាន​បន្ត​ថា ក្លិប​ទាំង​៥ ធ្វើការ​ហ្វឹកហាត់​ ចាប់ពី​ថ្ងៃ​ច័ន្ទ​ ដល់​ថ្ងៃ​សុក្រ​ នៅ​ស្តា​ត​ចាស់ ហើយ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ ហាត់​ក្លិប​សុរិយា។ នា​ល្ងាច​ កីឡាករ​-​កីឡា​ការិនី​ តែងតែ​សាកល្បង​សមត្ថភាព និង​បច្ចេកទេស​ជាមួយគ្នា​ជានិច្ច ដើម្បី​ដក​ស្រង់​បទពិសោធន៍​របស់​កីឡាករ​-​កីឡា​ការិនី​ ពី​ក្លិប​មួយ​ ទៅ​ក្លិប​មួយទៀត​។​

លោក ឡា​ច ច័ន្ទដារ៉ា បាន​បន្ថែម​ទៀត​ថា ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​ទូទាំង​ប្រទេស​ឆ្នាំ​២០១៩ ​កន្លងទៅ ទទួល​បាន​មេដាយ​សរុប​១១​គ្រឿង។ ​ក្នុង​នោះ មេដាយ​មាស​៥​គ្រឿង មេដាយ​ប្រាក់​៣​គ្រឿង និង​មេដាយ​សំរឹទ្ធ​៣​គ្រឿង ​ជាប់​ចំណាត់ថ្នាក់​លេខ​២ ចំណែក​ក្លិប​កងយោធពល​ខេមរ​ភូមិន្ទ ​ជាប់​ចំណាត់ថ្នាក់​លេខ១៕
អត្ថបទ ៖ ​វិ​សិទ្ធ​

Click to comment

Leave a Reply

Your email address will not be published.

1 × 5 =

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ5 hours ago

ពលករ​ម្នាក់ លួច​រត់​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​សមត្ថកិច្ច​កំពុង​ស្វែងរក

ព័ត៌មានជាតិ5 hours ago

រដ្ឋាភិបាល​ស្វី​ស ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​ពលរដ្ឋ​តាម​ព្រំដែន​ឲ្យ​កាន់តែ​ប្រសើរឡើង

ជីវិតកម្សាន្ដ7 hours ago

គាំទ្រ !​ តារា​ប្រុស សិរី វង្ស បំផុស​យុវជន​ចូលរួម​ម្នាក់​១០០០​រៀល​ដើម្បី​ល្ខោនខោល​ខ្មែរ

ព័ត៌មានជាតិ8 hours ago

ឆ្នាំ​២០២០​ខេត្ត​ព្រះសីហនុ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​បាន​២៤​លើក​ឃាត់ខ្លួន​៣០​មុខសញ្ញា​ភាគច្រើន​ជា​ជន​ជាតិចិន

ព័ត៌មានជាតិ8 hours ago

លោកស្រី​ឱ វណ្ណឌី​ន ​៖ ​សម្តេច​តេ​ជោ​គឺជា​ថ្នាក់ដឹកនាំ​ដ៏​គំរូ​នៅ​លើ​សកលលោក​ដែល​បាន​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​ទទួលបាន​ជោគជ័យ

ព័ត៌មានពេញនិយម