កីឡា
ប្រេស៊ីលជាប្រទេសឈ្នះជើងឯកបាល់ទាត់ឆ្នេរខ្សាច់ពិភពលោកច្រើនជាងគេ
ក្រុមបាល់ទាត់ឆ្នេរខ្សាច់ប្រេស៊ីលបន្តធ្វើបានល្អ ក្រោយយកឈ្នះក្រុមជម្រើសជាតិអុីតាលី ក្នុងវគ្គផ្ដាច់ព័្រត្រជើងឯកបាល់ទាត់ឆ្នេរខ្សាច់ពិភពលោក ឆ្នាំ២០២៤ ដោយលទ្ធផលលទ្ធផល ៦-៤ ។

ពានរង្វាន់បាល់ទាត់ឆ្នេរខ្សាច់ពិភពលោក បង្កើតឡើងតាំងពីឆ្នាំ២០១៥ ក្នុងនោះប្រេស៊ីលធ្លាប់ឈ្នះពានរង្វាន់នេះចំនួន៦លើក ហើយជាប្រទេសតែមួយគត់បានឈ្នះពានរង្វាន់នេះច្រើនជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់លើឆ្នេរខ្សាច់។ ក្នុងព្រឹត្តិការណ៍បាល់ទាត់ឆ្នេរខ្សាច់ពិភពលោក ឆ្នាំ២០២៤ នៅប្រទេសអារ៉ាប់រួម ក្រុមប្រេស៊ីលស្ថិតក្នុងពូល D រួមមាន ព័រទុយហ្គាល់ អូម៉ង់ និងម៉ិកស៊ិក។
ឆ្លងកាត់ការប្រកួត៣លើកវគ្គសន្សំពិន្ទុក្នុងពូល ប្រេស៊ីល ឈរលេខ១ មាន៧ពិន្ទុ។ នៅវគ្គ៨ក្រុមចុងក្រោយពួកគេបានយកឈ្នះជប៉ុន ៦-៤ និងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បានយកឈ្នះអុីរ៉ង់ ៣-២ មុនពេលយកឈ្នះអុីតាលី ៦-៤ ក្នុងវគ្គផ្តាច់ព្រ័ត្រ។

ប្រេស៊ីលជាប្រទេសកំពុងឈរលេខ១ ក្រោយឈ្នះពានរង្វាន់នេះ៦លើក ក្នុងឆ្នាំ២០០៦, ២០០៧, ២០០៨, ២០០៩, ២០១៧ និង ២០២៤ ខណៈក្រុមរុស្ស៊ីស្ថិតនៅលេខ២ ក្រោយឈ្នះពានរង្វាន់នេះ៣ លើក ក្នុងឆ្នាំ២០១១, ២០១៣ និង ២០២១។ ចំណែកក្រុមព័រទុយហ្គាល់ ស្ថិតនៅលេខ៣ ដោយឈ្នះពានរង្វាន់នេះចំនួន២លើក ក្នុងឆ្នាំ២០១៥ និង២០១៩ ហើយក្រុមបារាំងឈ្នះ១លើកក្នុងឆ្នាំ២០០៥ ខណៈអុីតាលី តាហ៊ីទី អេស្ប៉ាញ ម៉ិកស៊ិក អ៊ុយរូហ្គាយ ស្វីស និង ជប៉ុន ឈ្នះបានត្រឹមជើងឯករង៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


