កីឡាករ Giorgio Petrosyan កំពុងកាន់ខ្សែក្រវាត់ឃីកបុកសីងពិភពលោក៥ប្រភេទទម្ងន់ផ្សេងគ្នាដែលត្រូវបានគេហៅថា ជាជើងឯកពីទម្ងន់មួយទៅទម្ងន់មួយ។ ប្រភេទទម្ងន់ដែលរូបគេកំពុងគ្រប់គ្រងខ្សែក្រវាត់មានដូចជា ៖
ទី១៖ ទម្ងន់ Bantamweight
ទី២៖ ទម្ងន់ Featherweight
ទី៣៖ ទម្ងន់ Lightweight
ទី៤៖ ទម្ងន់ Welterweight
ទី៥៖ ទម្ងន់ Middleweight
Petrosyan បានចូលស្ថាប័នប្រដាល់ធំបំផុតក្នុងលោក ONE Championship កាលពីឆ្នាំ២០១៨ដែលរហូតដល់ពេលនេះប្រកួតនៅស្ថាប័ននេះបានចំនួន៦ដងហើយគឺមិនដែលចាញ់សោះ។
បន្ទាប់មក រូបគេបានឈ្នះជើងឯកពានរង្វាន់ឃីកបុកសីងពិភពលោក ONE Kickboxing Featherweight World Grand Prix ដែលមានប្រាក់រង្វាន់១លានដុល្លារអាមេរិកកាលពីខែតុលា ឆ្នាំ២០១៩។
អ្នកគាំទ្រនៅខ្មែរបានស្គាល់ច្រើនហើយពីជើងខ្លាំងសញ្ជាតិអាមេនី-អ៊ីតាលី Giorgio Petrosyan ដែលមានរហស្សនាមថា «ឌុកទ័រ»ជាជើងខ្លាំងដែលបច្ចុប្បន្នកំពុងគ្រប់គ្រងខ្សែក្រវាត់ឃីកបុកសីងពិភពលោក៥ប្រភេទសម្រាប់ជំនាញប្រដាល់ឃីកបុកសីង។