Connect with us

កីឡា

ម្ចាស់​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង ONE Flyweight ថា​អាច​ជួប​អ្នកណា​ក៏បាន​មិន​បញ្ហា

បានផុស

នៅ

Ilias “Tweety” Ennahachi ដែលជា​ម្ចាស់​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក ONE Flyweight មាន​ភាព​ជឿជាក់ថា គេ​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ជួប​គូប្រជែង​ខ្លាំងៗ​កម្រិតណា​ក៏បាន​នៅក្នុង​ទម្ងន់ Flyweight នៅ​ថ្ងៃ​ខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Ennahachi បាន​ថ្លែង​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​ដឹងថា មាន​កីឡាករ​ជាច្រើន​ចង់​វ៉ៃ​ជាមួយ​ខ្ញុំ ព្រោះ​ខ្ញុំ​ជា​ជើងឯក​ស្រាប់​ទៅហើយ​។ នេះ​ជា​រឿង​ធម្មតា​មួយ​។ បើសិន Rodtang ចង់​សាកល្បង​នឹង​ខ្ញុំ ក៏​ខ្ញុំ​ចាំ​ទទួល​ស្វាគមន៍​។ ខ្ញុំ​ត្រៀម​រួចរាល់​ដើម្បី​ជួប​កីឡាករ​រូប​ណា​ក៏បាន​ក្នុងករណី​ដែល ONE Championship ចាប់​គូ ឬ ផ្ដល់ឱកាស​ដល់​ខ្ញុំ​»​។

​ការ​ថ្លែង​យ៉ាង​ដូច្នេះ មុន​ម្ចាស់​ខ្សែក្រវាត់​មកពី​ហូ​ឡង់​ឡើង​ការពារ​ខ្សែក្រវាត់​លើក​ទី​២​របស់ខ្លួន​ទល់នឹង​កីឡាករ​កំពូល​មកពី​ថៃ “The Kicking Machine” Superlek Kiatmoo9 នៅ​ព្រឹត្តិការណ៍ ONE: FISTS OF FURY នា​ថ្ងៃ​សុក្រ​ទី ២៦ ខែកុម្ភៈ ចុង​សប្ដាហ៍​នេះ នៅ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី​។ Superlek ជា​ម្ចាស់​ជើងឯក Lumpinee Stadium Muay Thai World Champion ពីរ​សម័យកាល និង​ទទួល​ជ័យជម្នះ​៤​លើក​ជាប់​គ្នា​នៅ​កម្មវិធី ONE Super Series ក្នុងនោះ​ក៏​ឈ្នះ​ម្ដង​ក្នុងការ​ប្រកួត​ឃី​កបុង​សី​ង ទៀតផង​។

“Tweety” បង្ហាញ​ការតាំង​ចិត្ត​ដូច្នេះ ៖«​ខ្ញុំ​ចង់បង្ហាញ​ដល់​មនុស្ស​រាល់គ្នា​ថា​ជា​ជើងឯក​ពិតប្រាកដ ព្រោះ​ខ្ញុំ​អាច​ការពារ [​ខ្សែក្រវាត់​បាន​] និង​ស្ថិតក្នុង​លំដាប់​កំពូល​។ ខ្ញុំ​នឹងធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ការពារ​ខ្សែក្រវាត់ និង​វ៉ៃ​ដើម្បី​រក្សា​ខ្សែក្រវាត់​របស់ខ្ញុំ​។ ខ្ញុំ​ចង់​បង្ហាញ​ថា ខ្ញុំ​ស្ថិតនៅ​លេខ​១​ក្នុងប្រទេស​ទម្ងន់​នេះ​»​។ កីឡាករ​រហស្សនាម “Tweety” ចង់​រក្សាខ្លួន​នៅ​ទម្ងន់ flyweight និង​មិន​ខ្វល់​ថា​ជួប​អ្នកណា​នោះទេ ទោះ​ម្ចាស់​ខ្សែក្រវាត់​មួយ​ថៃ ONE Flyweight កីឡាករ Rodtang “The Iron Man” Jitmuangnon ក៏ដោយ​។ ក្រោយ​ដណ្ដើម​ខ្សែក្រវាត់ ពី Petchdam “The Baby Shark” Petchyindee Academy កាល​ខែ សីហា ឆ្នាំ ២០១៩ កីឡាករ​កូនកាត់​ហូ​ឡង់​-​ម៉ា​រ៉ុ​ក ឡើង​ការពារ​ខ្សែក្រវាត់​បានសម្រេច​លើកដំបូង​ទល់នឹង “Metal Storm” Wang Wenfeng ក្នុង​រយៈពេល ៣ ខែ​បន្ទាប់​នៅ​សង្វៀន ONE: AGE OF DRAGONS និង​ជា​ជំនួប​លើក​ទី​៣​ទល់នឹង​កីឡាករ​ចិន​រូប​នេះ​។

​គួរ​ដឹងថា Ennahachi មានកំណត់​ត្រា​ឈ្នះ​រហូតដល់ ៣៦ លើក និង​ចាញ់ ៣​លើក​ប៉ុណ្ណោះ​ក្នុង​អាជីព​គិត​ត្រឹម​ពេលនេះ​។ គេ​ជឿថា ភាព​ឆ្លាត​វ៉ៃ​របស់ខ្លួន​ជា​ផល​ចំណេញ​ដ៏​ធំ និង​អាច​រក្សា​ខ្សែក្រវាត់​ទម្ងន់ Flyweight បាន​យូរ​អង្វែង​ទៅមុខទៀត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម