Connect with us

កីឡា

អតីត​កីឡាករ​អ៉ីតាលី​ម្នាក់​ថា​ Juventus​ ចុះ​កុង​ត្រា​ Ronaldo​ ជា​កំហុស​ឆ្គង​មួយ

បានផុស

នៅ

តារា​ឆ្នើម​ព័រទុយហ្គាល់​មិន​អាច​ជួយ  Juventus ឲ្យ​លេច​ធ្លោ​នៅ​ពាន​រង្វាន់ Champions League បាន​ទេរហូត​ដល់​ពេល​នេះ​​ ចាប់​តាំង​ពី​រូប​គេ​បាន​ចាក់​ចេញ​ពី Real Madrid កាល​ពីឆ្នាំ​២០១៨។

អតីត​កីឡាករ​អន្តរជាតិ​អ៊ីតាលី Antonio Cassano បាន​និយាយ​ថា ការ​ចុះ​កុងត្រា​យក Cristiano Ronaldo ​បាន​បង្ហាញ​ឲ្យ​ឃើញ​ជា​កំហុស​មួយ​ម្រាប់ Juventus។ កីឡាករ​ព័រទុយហ្គាល់​បាន​មក​ចូល​រួម​ជា​មួយ​ក្លឹប​នៅ​ Turin កាល​ពី​ឆ្នាំ​២០១៨​​​។​ ក្លឹប​នេះ​មាន​គោល​បំណង​សំខាន់​គឺ​ជួយ​ឲ្យ​ Juventus លេច​ធ្លោ​ខ្លាំង​នៅ Champions League។ គោល​បំណង​នេះ​នៅ​តែ​មិន​ទាន់​បំពេញ​បាន ហើយ​លោក​ Cassano មាន​អារម្មណ៍​ថា Juve មាន​កំហុស​ក្នុង​ការ​ចុះ​កុងត្រា​យក​ម្ចាស់​ពាន​ Ballon d’Or ៥​សម័យ​កាល​ពី​ក្លឹប Real Madrid។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Cassano បាន​​លើក​​ហេតុ​ផល​​ថា ៖«​Juventus​ ចុះ​​កុងត្រា​យក​គាត់​ដើម្បី​ឈ្នះ​​ពាន​​ Champions League ប៉ុន្តែ​ក្រុម​នេះ​​រឹត​តែ​​ដុន​ដាប​​ជាង​មុន​នៅ​ពេល​មាន​គាត់។ ពួក​គេ​នៅ​តែ​អាច​ពាន​លីគ​​អ៊ីតាលី Serie A ដោយ​​ Ronaldo​ បាន។ គាត់​នៅ​តែ​អាច​រក​គ្រាប់​បាល់​បាន ពី​ព្រោះ​គាត់​យល់​ពី​របៀប​ដែល​រក​​គ្រាប់​បាល់។ គាត់​រត់​ពី​ខាងឆ្វេង ទទួល​បាល់​ដោយ​ជើង​ស្តាំ ហើយ​ស៊ុត​តែ​ម្តង។ ក្បាល​របស់​គាត់​គឺ​​ជំនាញ​គ្មាន​ពីរ​ទៅ​ហើយ»។

Ronaldo ដែល​មាន​អាយុ​៣៦​ឆ្នាំ​បាន​ឈ្នះ​ជើង​ឯក​លីគ​អ៊ីតាលី​ជា​មួយ Juventus ពីរ​ដូវ​កាល​ជាប់​គ្នា និង​បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៩ ព្រម​ទាំង​ឈ្នះ​ពាន Supercoppa Italina ឆ្នាំ​២០១៨ និង​២០១៩។

សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Champions League នៅ​រដូវ​កាល​នេះ  Juventus បាន​ចាញ់​ Porto ក្រៅ​ដីដោយ​លទ្ធផល ២-១​ នៅ​ជើង​​ទី​១ វគ្គ​១៦​ក្រុម​ចុង​ក្រោយ ខណៈ​ជើង​ទី​២​ត្រូវ​ប្រកួត​នៅ​ផ្ទះ​របស់​ខ្លួន​ថ្ងៃ​ទី​៩ ខែ​មីនា។

ចំណែក​នៅ​លីគ Serie A  វិញ ក្រុម Juventus កំពុង​ឈរ​​លេខ​៣ តាម​ពី​ក្រោយ​ក្រុម​លេខ​១ Inter ១០​ពិន្ទុ និង​ក្រុម​លេខ​២ AC Milan ៧​ពិន្ទុ ប៉ុន្តែ​នៅ​មាន១​ប្រកួត​ក្នុង​ដៃ៕

Ronaldo បណ្តើរ​បាល់ (រូបថត៖ nj.com)
Ronaldo ខក​ចិត្ត​ពេល​ស៊ុត​មិន​ចូល (រូបថត៖ nj.com)

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ GOAL

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម