កីឡា
គ្រូ Young Elephants សរសើរកីឡាករ ព្រះខ័នរាជស្វាយរៀងសុទ្ធតែល្អ
ក្រោយការប្រកួតជើងទី១ ក្នុងពានរង្វាន់ ASEAN Club Championship លោក Phoutpasong Sengdalavong គ្រូបង្វឹកក្រុមជើងឯកឡាវ Young Elephants បានសរសើរក្លិបព្រះខ័នរាជស្វាយរៀងជាក្រុមល្អស័ក្តិសមជាម្ចាស់ជើងឯក២ក្នុងរដូវកាលមុន។

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Phoutpasong បានលើកឡើងថា ក្រុមរបស់លោកបានធ្វើការវិភាគវីដេអូការប្រកួតជើងទី១ដោយស្វែងរកឃើញយ៉ាងច្បាស់ថា ក្រុមតំណាងកម្ពុជាមួយនេះលេងសហការគ្នាបានល្អណាស់។ ជាពិសេសកីឡាករសុទ្ធតែមានគុណភាពល្អ សូម្បីតែកីឡាករបម្រុង។

លោក Phoutpasong បាននិយាយថា៖«មុនការប្រកួតជើងទី១ យើងពិបាកស្វែងយល់ពីក្រុមព្រះខ័នរាជស្វាយរៀង តែក្រោយការប្រកួតជើងទី១ យើងបានឃើញយ៉ាងច្បាស់។ កីឡាករស្វាយរៀងម្នាក់ៗសុទ្ធតែមានគុណភាព។ ក្រុមទាំងមូលសហគ្នាបានល្អ ហើយស័ក្តិសមជាម្ចាស់ពានរង្វាន់លីគកំពូលរដូវកាលមុន»។
ទោះបីបរាជ័យដោយលទ្ធផល ២-៣ ក្នុងដីខ្លួនឯងកាលពីជើងទី១ ប៉ុន្ដែគ្រូបង្វឹកក្រុម Young Elephants នៅតែជឿជាក់លើកូនក្រុមខ្លួននឹងធ្វើបានល្អសម្រាប់ការប្រកួតជើងទី២។

ការប្រកួតជើងទី២ ASEAN Club Championship រវាងក្រុមឡាវ Young Elephants ជាមួយព្រះខ័នរាជស្វាយរៀង វេលាម៉ោង៧:០០យប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡាដ្ឋានជាតិ និងមានការផ្សាយផ្ទាល់តាមទូរទស្សន៍ BTV News៕

អត្ថបទ៖ ផា រតនា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន