កីឡា
គ្រូ Shan United ចង់បិទ ព្រះខ័នរាជស្វាយរៀង សូន្យ ល្ងាចនេះ
គ្រូបង្វឹករបស់ក្លិបមីយ៉ាន់ម៉ា Shan United លោក Hiroki Ono បានបង្ហាញក្តីជឿជាក់ខ្ពស់ ដោយដាក់ផែនការបិទក្រុមតំណាងកម្ពុជា ព្រះខ័នរាជស្វាយរៀង មិនឱ្យមានគ្រាប់បាល់សូម្បីមួយគ្រាប់ នៅក្នុងការប្រកួតជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយពាន AFC Challenge League វេលាម៉ោង៥:៣០នាទីល្ងាចនេះ។

ក្រុម ព្រះខ័នរាជស្វាយរៀង កំពុងមានក្តីរំពឹងខ្ពស់ ថា នឹងអាចឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFC Challenge League បន្ទាប់ពីការប្រកួតជើងទី ១ ទទួលបានជ័យជម្នះលើក្រុម Shan United កាលពីសប្តាហ៍មុន នៅពហុកីឡដ្ឋានជាតិមរតកតេជោក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-២។
ទោះបីជាយ៉ាងណា លទ្ធផលសម្រេចផ្លូវការ គឺនឹងត្រូវរង់ចាំការប្រកួតជើងទី ២ ល្ងាចនេះ ដែលធ្វើឡើងនៅប្រទេស មីយ៉ាន់ម៉ា។ ដូច្នេះប្រសិនបើ Shan United ចង់ទម្លាក់ក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង លុះត្រាតែពួកគេអាចទទួលជ័យជម្នះក្នុងលទ្ធផលចាប់ពី ៥-០ ឡើងទៅ។

ថ្លែងនៅក្នុងសន្និសីទកាសែតកាលពីល្ងាចថ្ងៃពុធ ទី ១២ ម្សិលមិញ លោក Hiroki Ono បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖«សូមបំភ្លេចលទ្ធផលកាលពីជើងទី ១ ចោលទៅ ហើយវាដល់ពេល ដើម្បីរៀបចំការប្រកួតបន្ទាប់។ គោលដៅមេរបស់យើង គឺយើងចង់បិទ (ព្រះខ័នរាជស្វាយរៀង) មិនឱ្យមានគ្រាប់បាល់នៅក្នុងផ្ទះ។ កីឡាករបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងណាស់។ ខ្ញុំមិនចង់ចាញ់នៅក្នុងដីខ្លួនឯងទេ»៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


