កីឡា
វ៉ាន់ ភារ៉ា ថា ទទួលឈ្នះមេដាយមាស៤២គីឡូម៉ែត្រមុខអង្គរ ឡើងព្រឺសម្បុរ
កីឡាកររត់ប្រណាំងជម្រើសជាតិកម្ពុជា វ៉ាន់ ភារ៉ា ទទួលបានចំណាត់ថ្នាក់លេខ១លើវិញ្ញាសារត់ចម្ងាយ៤២គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរអន្តរជាតិ លើកទី៩ នៅព្រឹកថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត។
វ៉ាន់ ភារ៉ា បានប្រាប់ថា នេះជាលើកទី១ដែលខ្លួនបានប្រកួតចម្ងាយ៤២គីឡូម៉ែត្រ បន្ទាប់ពីធ្លាប់ប្រកួតចម្ងាយ១០គីឡូម៉ែត្រ និង២១គីឡូម៉ែត្រជាច្រើនលើក។ ការប្រកួតចម្ងាយយ៤២គីឡូម៉ែត្រនេះ រូបគេពិតជាមានក្តីរំភើបរីករាយ និងមានមោទនភាពដែលអាចប្រជែងជាមួយកីឡាករបរទេសខ្លាំងៗ។
កីឡាកររូបនេះបានលើកឡើងថា កីឡាករបរទេសបានចុះឈ្មោះចូលរួមប្រកួតគឺភាគច្រើនរត់ចម្ងាយ២១គីឡូម៉ែត្រ និង៤២គីឡូម៉ែត្រ។ ពួកគេមកពីក្រៅប្រទេសសុទ្ធតែល្អលើការរត់ចម្ងាយឆ្ងាយ ដូច្នេះលទ្ធផលនេះពិតជាអស្ចារ្យណាស់សម្រាប់ខ្លួន។
វ៉ាន់ ភារ៉ា បាននិយាយថា ៖«នៅមុខប្រាសាទអង្គរវត្ត ខ្ញុំឡើងឈរលើក្តារចំណាត់ថ្នាក់លេខ១ ធ្វើឲ្យខ្ញុំមានអារម្មណ៍ព្រឺសម្បុរ ដោយសារខ្ញុំមើលឃើញខ្លួនឯងឈរលេខ១ ហើយកីឡាករបរទេសលេខ២ លេខ៣»។
សមិទ្ធផលថ្មីនេះបានជំរុញឲ្យ វ៉ាន់ ភារ៉ា មានទំនុកចិត្តកាន់ខ្ពស់ក្នុងការបង្កើនសមត្ថភាពឆ្ពោះទៅរកលទ្ធផលកាន់តែល្អក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ។ កាលស៊ីហ្គេម ឆ្នាំ២០២៥ រូបគេទទួលបានចំណាត់ថ្នាក់លេខ៥ ខណៈប្រទេសឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី និងវៀតណាម សុទ្ធតែស្ថិតចំណាត់ថ្នាក់ល្អជាងខ្លួនលើវិញ្ញាសាចម្ងាយ៤២គីឡួម៉ែត្រ។ ទោះបីជាយ៉ាងណា បន្ទាប់ពីចប់ស៊ីហ្គេម ឆ្នាំ២០២៣ រូបគេបានស្គាល់ខ្លួនឯងកាន់តែច្បាស់ដែលបានជំរុញឲ្យបង្កើនការហ្វឹកហាត់ខ្លាំងក្នុងរយៈពេលមួយឆ្នាំចុងក្រោយ។
បុរសវ័យ២៨ឆ្នាំបាននិយាយថា ៖«រត់ចម្ងាយ៤២គីឡូម៉ែត្រនេះ ខ្ញុំឃើញចំណុចខ្សោយខ្លួនឯង ឲ្យតែដល់ចម្ងាយចន្លោះពី៣០ទៅ៤២គីឡូម៉ែត្រ ខ្ញុំចុះខ្សោយ។ អីចឹងខ្ញុំប្រឹងប្រែងបង្កើនការហ្វឹកហាត់សម្រាប់ចម្ងាយចាប់ពី៣០គីឡូម៉ែត្រឡើង»។
«ខ្ញុំបានប្រើថិរវេលាបំបែកកំណត់ត្រាខ្លួនឯងកាលពីស៊ីហ្គេម២០២៣ជាង១នាទី អីចឹងសល់រយៈពេលជាងមួយឆ្នាំទៀត ទើបដល់ស៊ីហ្គេម២០២៥ ខ្ញុំគិតថា ខ្ញុំកាន់តែល្អប្រសើរ។ ខ្ញុំជឿជាក់ និងមានទំនុកចិត្តខ្លួនឯងថា នឹងធ្វើកាន់តែល្អសម្រាប់ស៊ីហ្គេមនៅថៃ។ ខ្ញុំមិនហ៊ានសន្និដ្ឋានពីការឈានដល់កម្រិតមេដាយទេ តែខ្ញុំសង្ឃឹមថា នឹងធ្វើបានល្អជាងស៊ីហ្គេម ឆ្នាំ២០២៣»។ វ៉ាន់ ភារ៉ា បានបញ្ជាក់។
សូមបញ្ជាក់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអង្គរអន្តរជាតិ លើកទី៩ ឆ្នាំ២០២៤នេះមានគោលបំណងសំខាន់៣យ៉ាង។ គោលបំណងទី១គឺដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដូចដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ។ គោលបំណងទី២គឺដើម្បីអបអរសាទរដល់ការបើកការដ្ឋានសាងសង់ ព្រែកជិក ហ្វូណនតេជោ ដែលនឹងត្រូវបានបើកជាផ្លូវការនៅថ្ងៃចន្ទ ទី៥ ខែសីហា និងគោលបំណងទី៣ដើម្បីថែរក្សាបរិស្ថានក្នុងតំបន់បេតិកភណ្ឌអង្គរក្នុងការរួមចំណែកជំរុញផ្សព្វផ្សាយដល់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។
- ម៉ារ៉ាតុងពេញ (៤២គីឡូម៉ែត្រ) ផ្នែកបុរស
– លេខ១ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា ប្រើថិរវេលា ២ម៉ោង ៤០នាទី និង ៥១វិនាទី
– លេខ២ កីឡាករជប៉ុន Yuki Kaneyama ប្រើថិរវេលា ២ម៉ោង ៤៧វិនាទី និង ២៩វិនាទី
– លេខ៣ កីឡាករវៀតណាម Dai Be Thanh ប្រើថិរវេលា ២ម៉ោង ៥៤នាទី និង ០៥វិនាទី
- ម៉ារ៉ាតុងពេញ (៤២គីឡូម៉ែត្រ) ផ្នែកនារី
– លេខ១ កីឡាការិនីអៀកឡង់ Caitriona Jennings ប្រើថិរវេលា ៣ម៉ោង ០៥នាទី និង ៤៣.១៩វិនាទី
– លេខ២ កីឡាការិនីវៀតណាម Nguyen Thi Linh ប្រើថិរវេលា ៣ម៉ោង ១៣នាទី និង ៣៥.៥៤វិនាទី
– លេខ៣ កីឡាការិនីចិន Qi Wang ប្រើថិរវេលា ៣ម៉ោង ៤១នាទី និង ០៧.៨០វិនាទី
- ពាក់កណ្ដាលម៉ារ៉ាតុង (២១គីឡូម៉ែត្រ) ផ្នែកបុរស
– លេខ១ កីឡាករកម្ពុជា Lai Terence ប្រើថិរវេលា ១ម៉ោង ១១នាទី និង ៥០.០៧វិនាទី
– លេខ២ កីឡាករកម្ពុជា អ៊ុក រ៉ូហ៊ីត ប្រើថិរវេលា ១ម៉ោង ១៤នាទី និង ៤៤.៦៧វិនាទី
– លេខ៣ កីឡាករកម្ពុជា Kuniaki Takizaki ប្រើថិរវេលា ១ម៉ោង ១៨នាទី និង ១៣.៥៩វិនាទី
- ពាក់កណ្ដាលម៉ារ៉ាតុង (២១គីឡូម៉ែត្រ) ផ្នែកនារី
– លេខ១ កីឡាការិនីសង្ហបុរី Vernagoh Shilei ប្រើថិរវេលា ១ម៉ោង ៣៥ និង ៥៣.១៣វិនាទី
– លេខ២ កីឡាការិនីកម្ពុជា អេង មួយងីម ប្រើថិរវេលា ១ម៉ោង ៣៨នាទី និង ៤៦.១៦វិនាទី
– លេខ៣ កីឡាការិនីជប៉ុន Ota Natsuko ប្រើថិរវេលា ១ម៉ោង ៤០នាទី និង ៥៥.៧៨វិនាទី
- ចម្ងាយ១០គីឡូម៉ែត្រផ្នែកបុរស
– លេខ១ កីឡាករកម្ពុជា ស៊ន ពិសី ប្រើថិរវេលា ៣៥នាទី និង ០៥.៥៣វិនាទី
– លេខ២ កីឡាករកម្ពុជា ឆន សុផាន ប្រើថិរវេលា ៣៦នាទី និង ០៦.៦២វិនាទី
– លេខ៣ កីឡាករហុងកុង Dickson Pang ប្រើថិរវេលា ៣៩នាទី និង ០.៤៦។
- ចម្ងាយ១០គីឡូម៉ែត្រផ្នែកនារី
– លេខ១ កីឡាការិនីកម្ពុជា កាន់ ស្រីរ័ត្ន ប្រើថិរវេលា ៤១នាទី និង ២២.១៣វិនាទី
– លេខ២ កីឡាការិនីបែលហ្ស៊ិក Maena Limeiette ប្រើថិរវេលា ៤២នាទី និង ៤៣.៧៥វិនាទី
– លេខ៣ កីឡាការិនីហូឡង់ Klaske Feersma Haekstra ប្រើថិរវេលា ៤៣នាទី និង ៤៣.៨០វិនាទី
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា