កីឡា
ទិវារត់ម៉ារ៉ាតុងអង្គរព្រឹកស្អែកជាផ្នែកមួយអបអរ ព្រែកជីកហ្វូណនតេជោ
ទិវារត់ម៉ារ៉ាតុងអង្គរអន្តរជាតិ លើកទី៩ ព្រឹកថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត មានគោលដៅសំខាន់៣យ៉ាងដោយមានអ្នកចូលរួមជាង៣ពាន់នាក់។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអង្គរអន្តរជាតិ លើកទី៩ ឆ្នាំ២០២៤ មានអ្នកចុះឈ្មោះចំនួន៣០២១នាក់ ដែលកើនឡើងជាងឆ្នាំមុន២០%។ ប្រជាពលរដ្ឋខ្មែរចំនួន២២០៦នាក់ និងជនបរទេស៨១៥នាក់ ដែលមកពី៥១ប្រទេសផ្សេងគ្នា។ ក្នុងចំណោមជនបរទេសដែលបានចុះឈ្មោះចូលរួមប្រកួតគឺជនជាតិជប៉ុនច្រើនជាងគេលំដាប់លេខ១ បន្ទាប់មកជនជាតិចិនលំដាប់លេខ២ វៀតណាមលេខ៣ ចក្រភពអង់គ្លេសលេខ៤ និងថៃលេខ៥។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអង្គរអន្តរជាតិ លើកទី៩ ឆ្នាំ២០២៤នេះមានគោលបំណងសំខាន់៣យ៉ាង។ គោលបំណងទី១គឺដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដូចដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ។ គោលបំណងទី២គឺដើម្បីអបអរសាទរដល់ការបើកការដ្ឋានសាងសង់ ព្រែកជិក ហ្វូណនតេជោ ដែលនឹងត្រូវបានបើកជាផ្លូវការនៅថ្ងៃចន្ទ ទី៥ ខែសីហា និងគោលបំណងទី៣ដើម្បីថែរក្សាបរិស្ថានក្នុងតំបន់បេតិកភណ្ឌអង្គរក្នុងការរួមចំណែកជំរុញផ្សព្វផ្សាយដល់វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអង្គរអន្តរជាតិ លើកទី៩ មាន៤វិញ្ញាសា គឺម៉ារ៉ាតុងពេញចម្ងាយ៤២ម៉ែត្រ ដែលនឹងចាប់ចេញដំណើរវេលាម៉ោង៤:៣០នាទីទៀបភ្លឺ វិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុងចម្ងាយ២១គីឡូម៉ែត្រចេញដំណើរវេលាម៉ោង៥:៣០នាទីព្រឹក វិញ្ញាសាចម្ងាយ១០គីឡូម៉ែត្រចេញដំណើរវេលាម៉ោង៥:៤០នាទីព្រឹក និងវិញ្ញាសារត់កម្សាន្តចម្ងាយ៣គីឡូម៉ែត្រ ចេញដំណើរវេលាម៉ោង៥:៥០នាទីព្រឹក។

ពិធីប្រកាសចេញដំណើរនឹងអញ្ជើញជាអធិបតីដោយឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អភិបាលខេត្តសៀមរាប អភិបាលខេត្តរង និងឥស្សរជនជាច្រើនរូបទៀត៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


