Connect with us

កីឡា

សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បង្ហាញ​ឈ្មោះ​គ្រូបង្វឹក​៥​រូប និង​កីឡាករ​១៤​រូប​ត្រៀម SEA GAMES ២០២១

បានផុស

នៅ

​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កីឡាប្រដាល់​គុន​ខ្មែរ​ ត្រូវ​បាន​ជ្រើសរើស​ដោយ​គណៈ​កម្ម​ការ​ជ្រើស រើស​គ្រូបង្វឹក​និង​កីឡាករ​របស់​ខ្លួន យ៉ាង​ត្រឹមត្រូវ ក្នុង​នោះ​មាន​បេក្ខជន​ជា​ច្រើន​រូប​ឈរ​ឈ្មោះ​រួមទាំង​អតីត​គ្រូ​បង្វឹក​ក្រុម​ជ​ម្រើស​ជាតិ​២​រូប​ផង​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​បន្ត​ថា គណៈកម្មការ​ជ្រើសរើស​គ្រូបង្វឹក និង​កីឡាករ និង រូបលោក​ជា​ប្រធាន​ផ្ទាល់ ក៏បាន​សម្រេច​ជ្រើសរើស​គ្រូបង្វឹក​៥​រូប ត្រៀម​ហ្វឹកហាត់​កីឡា​គុន​ខ្មែរ​ចូលរួម​ព្រឹត្តិការណ៍​កីឡា SEA GAMES ២០២១ ​លើក​ទី ៣១ នៅ​ប្រទេស​វៀតណាម រួមមាន​លោកគ្រូ ហេង ប៊ុន​ឃីម ជា​ឪពុក​បង្កើត​អតីត​មេ ដាយ​មាស SEA GAMES លោកគ្រូ​ជំនួយ សេន ប៊ុន​ថេ​ន អតីត​កីឡាករ​ជើង ខ្លាំង លោកគ្រូ​ជំនួយ ទេព ស៊ី​វុត្ថា ក្រុម ជម្រើស​ជាតិ​ថ្នាល ២០២០ លោកគ្រូ​ជំនួយ ឡៅ ស៊ី​ណាត អតីត​កីឡាករ​ជើង ខ្លាំង​និង​លោកគ្រូ​ជំនួយ​អតីត​មេដាយ មាស SEA GAMES ឃុន ឌី​ម៉ា ។​

លោក តែម ម៉ឺន បាន​បន្ថែមទៀតថា កីឡាករ​ជម្រើសជាតិ​គុន​ខ្មែរ​១៥​រូប មានដូចជា កីឡាករ ភុ​ន ពិ​សិត ប្រកួត​ប្រភេទ​ទម្ងន់​៤៥​គ​.​ក្រ ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ ២០២០ កីឡាករ សៃ​នី សៃ​ណេ​ត ប្រកួត​ប្រភេទ​ទម្ងន់​៤៨​គ​.​ក្រ ម្ចាស់​មេដាយប្រាក់​ជើងឯក​ថ្នាក់ជាតិ​២០២០ កីឡាករ ខាំ ខ្លា​នាង ប្រកួត​ប្រភេទ​ទម្ងន់​៥១​គ​.​ក្រ ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​២០២០ កីឡាករ រិ​ន ដា​វីត ប្រកួត​ប្រភេទ​ទម្ងន់ ៥៤ គ​.​ក្រ ក្រុម​ជម្រើសជាតិ​ថ្នាល ២០២០ កីឡាករ កាន់ ម៉េង​ហុង ប្រកួត​ប្រភេទ​ទម្ងន់​៥៤​គ​.​ក្រ ម្ចាស់​មេដាយសំរិទ្ធ​ជើងឯក​ថ្នាក់ជាតិ​២០២០ និង​កីឡាករ ប៊ុន គ​ន្ធា ប្រកួត​ប្រភេទ​ទម្ងន់​៥៧​គ​.​ក្រ ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​២០២០ ។​

ចំពោះ​ក្រុម​ជម្រើស​ជាតិ​ថ្នាល ២០២០ មាន​កីឡាករ លី សុជាតិ ប្រកួត​ប្រភេទ​ទម្ងន់​៥៧​គ​.​ក្រ កីឡាករ​មាន​សក្តានុពល និង​ជា​ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​២០២០​កីឡាករ ​ឃុន បូរ៉ា ប្រកួត​ប្រភេទ​ទម្ងន់​៦០​គ​.​ក្រ កីឡាករ សោម ពិសិដ្ឋ ប្រកួត​ប្រភេទ​ទម្ងន់​៦៣,៥០​គ​.​ក្រ ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ ២០២០ និង​កីឡាករ ប៉ោ ភា​រិ​ទ្ធ ប្រកួត​ប្រភេទ​ទម្ងន់ ៦៣,៥០​គ​.​ក្រ ម្ចាស់​មេ​ដា យ​មាស​ជើងឯក​ថ្នាក់ជាតិ​២០២០ កីឡា ករ ឡៅ ចិ​ត្ត្រា ប្រកួត​ប្រភេទ​ទម្ងន់​៦៧ គ​.​ក្រ ម្ចាស់​មេដាយសំរិទ្ធ SEA GAMES ទាំង​២​លើក កីឡា ករ ប៊ុន លន​បញ្ញា ម្ចាស់​មេដាយមាស​ជើង ឯក​ថ្នាក់ជាតិ​២០២០ ប្រកួត​ប្រភេទ​ទម្ងន់ ៦៧​គ​.​ក្រ និង​កីឡាករ ឡៅ ចន្ទ្រា ប្រកួត​ម្ចាស់​មេដាយមាស​ជើងឯក​ថ្នាក់ជាតិ​២០២០ និង​ម្ចាស់​មេ​ដា យ​សំរិទ្ធ SEA GAMES លើក​ទី​៣០ ប្រភេទ​ទម្ងន់​៧១ គ​.​ក្រ៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​គ្រូបង្វឹក​ឃី​ក​បុក​សី​ង​បង្ហាញ​ផែនការ​ត្រួសៗ​អំពី​គោលដៅ​សម្រាប់​ឆ្នាំ​២០២១ ពេល​ចាប់ផ្ដើម​ហ្វឹកហាត់​ផ្លូវការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

កម្ពុជា-ថៃ ចុះអនុស្សារណៈយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន៥

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេធាវី ថៃ គាស់កកាយរឿងជិតមួយទសវត្សរ៍មុន ប្ដឹងលោក ថាក់ស៊ីន ពីបទ​ប្រមាថព្រះមហាក្សត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ រៀបចំជំនួបរវាង សម្ដេចតេជោ និង សម្ដេចធិបតី ជាមួយកម្មករ ១,៥ លាននាក់ នៅឆ្នាំ ២០២៣ និងដើមឆ្នាំ ២០២៤

នយោបាយ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ការចោទថា មានការដាក់កាមេរ៉ាឃ្លាំមើល គឺគ្រាន់តែជាការសម្តែងរបស់លោក ទាវ វណ្ណុល នៅមុនការបោះឆ្នោតព្រឹទ្ធសភាប៉ុណ្ណោះ

ព័ត៌មានជាតិ២ ម៉ោង មុន

សហគមន៍បឹងកាឆាង ​គ្រោង​​រៀប​ចំចងក្រង​ស្ត្រី​មេម៉ាយ​បង្កើត​មុខ​របរ​​នៅ​ក្នុង​សហគមន៍

សន្តិសុខសង្គម៦ ថ្ងៃ មុន

ចាប់បានឃាតករំលោភសម្លាប់ស្ត្រីពោះធំ ៥ ខែ ប្លន់យកម៉ូតូ និងទូរស័ព្ទ រួចដុតសាកសពចោលក្នុងព្រៃ នៅខេត្តកណ្ដាល

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ទោះរមណីយដ្ឋានអន្លង់ផ្សោតព្រះរំកិលលែងមានសត្វផ្សោត តែភ្ញៀវទេសចរអាចទៅទស្សនាឆ្អឹងផ្សោតបាន

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

សណ្ឋាគារ Novotel បង្ហាញខ្លួនលើកដំបូងនៅកម្ពុជា ចាប់បើកដំណើរការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤​ ខាងមុខ លើឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ

ចរាចរណ៍៦ ម៉ោង មុន

ព័ត៌មានបឋម៖ រថយន្ត​ Alphard ក្រឡាប់ផ្ងារជើងលើផ្លូវល្បឿនលឿនរងរបួស និងស្លាប់ច្រើននាក់

កីឡា១ ថ្ងៃ មុន

អនុប្រធានគុនខ្មែរប្រកាសធ្វើសន្និសីទឆាប់ៗពីជំនួប ធន់ រិទ្ធី-សៃយុគ

Sokha Hotels

ព័ត៌មានពេញនិយម