Connect with us

កីឡា

ព្រឹត្តិការណ៍​អូឡាំពិក​២០២៤​បំបែកឯតទគ្គកម្មលើសពីកីឡា​

បានផុស

នៅ

ព្រឹត្តិការណ៍​កីឡា​អូឡាំពិកបារីស ឆ្នាំ​២០២៤ ត្រូវ​បាន​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​នៅ​យប់​ថ្ងៃ​អាទិត្យ ទី​១១ ខែ​សីហា បន្ទាប់​ពី​ដំណើរ​ការ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា នៅ​ប្រទេស​បារាំង។ កីឡា​អូឡាំពិកបារីស​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដំបូង​បើក​នៅ​លើ​ទឹក​ទន្លេសែន​ និង​បញ្ចប់​នៅ​ពហុកីឡដ្ឋាន​ជាតិ ហើយ​មាន​កំណត់​ត្រា និង​អត្ថប្រយោជន៍​លើស​ពី​ការ​រំពឹង​ទុក បើ​ប្រៀប​ធៀប​នឹង​ព្រឹត្តិការណ៍​មុនៗ។​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាង​ក្រោម​ជា​គោល​សំខាន់​ៗ​នៃ​កីឡា​អូឡាំពិក ឆ្នាំ​២០២៤

១- កីឡា

ការ​ប្រកួត​មាន​រយៈ​ពេល​១៩​ថ្ងៃ។ អត្តពលិក​មក​ពី​ប្រទេស និង​ដែន​ដី​ជា​សមាជិក​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ចំនួន​២០៦ និង​មាន​តំណាង​ក្រុម​អូឡាំពិក​ជន​ភៀស​ខ្លួន។ កីឡា​​៣២​ប្រភេទ​ស្មើ​នឹង​​៣២៩​​វិញ្ញាសា (មាស​៣២៩​ ប្រាក់​៣៣០​ និង​សំរិទ្ធ​៣៨៥​) ដែល​ប្រកួត​នៅ​ទី​លាន​ប្រកួត​៣៥​កន្លែង។

កីឡា​ចំនួន​៤​ប្រភេទ​ត្រូវ​បាន​គណៈកម្មាធិការ​អូឡាំពិកបារីស ​ស្នើ​ដាក់​បញ្ចូល​ក្នុង​ធម្មនុញ្ញ​គឺ skateboarding, sport climbing, surfing និង​ breaking។

​ការ​បំបែក​កំណត់​ត្រា​អូឡាំពិក​​មាន​ចំនួន​១២៥ និងការបំបែក​កំណត់​ត្រា​ពិភព​លោក​​មាន​៣២​។

អត្តពលិក​អូឡាំពិក​តំណាង​ជន​ភៀស​ខ្លួន​​បាន​ឈ្នះ​មេដាយ​​៩១​។ ប្រទេស​ជា​សមាជិក​ចំនួន​៤​បាន​ឈ្នះ​មេដាយ​មាស​អូឡាំពិក​ជា​លើក​ដំបូងគឺ បូតស្វាណា សាធារណរដ្ឋដូមិនិក ហ្គាតេម៉ាឡា និង​សាំងឡូសៀ។

២- អ្នក​គាំទ្រ​

ទូទាំង​ទី​ក្រុង​បារីស និង​ប្រទេស​បារាំង អ្នក​គាំទ្រ​បាន​​​ទស្សនា​​រាប់​រយ​កន្លែង​។ សំបុត្រចំនួន​៩.៥​លាន​ក្នុង​ចំណោម​១០​លាន​សំបុត្រ​ត្រូវ​បាន​លក់​អស់។ អ្នក​គាំទ្រ​មក​ពី​ទូទាំង​ពិភព​លោក​ចំនួន ១៤៥​ពាន់​នាក់​បាន​ចូល​រួម​ទស្សនា​ផ្ទាល់នៅតំបន់​អ្នក​គាំទ្រ ហើយ​ក៏​មាន​ការ​រៀបចំ​ពិធី​អបអរ២២៥០​កន្លែង​ដើម្បី​អបអរ។

មនុស្ស​ជិត​១​លាន​នាក់​ចេញ​មក​តាមផ្លូវ​ដើម្បី​ទស្សនា​ការ​ប្រកួត​ជិះ​កង់​២​លើក​គឺ​នៅ​ថ្ងៃ​ទី​៣ និង​ទី៤ ខែ​សីហា។ មនុស្ស​ជាង​៦​លាន​នាក់​បាន​អបអរទូទាំងប្រទេស​បារាំង ដូច​ជា ៤.៥​លាន​នាក់ នៅ​តាម​ហាង​​កម្សាន្ត​។ ឧទ្យាន​ជាតិ​១៥​កន្លែង​បាន​ក្លាយ​ជាទី​ជួប​ជុំ​មនុស្ស​ជាង៩០​ម៉ឺន​នាក់​ជា​រៀង​រាល់​ថ្ងៃ។ វា​បាន​ក្លាយ​ជា​ឧទ្យាន​ Champions Park នៅ​ពេល​មនុស្ស​ជាង​២៨​ម៉ឺន​នាក់​នាំ​គ្នា​អបអរនៅម៉ម Eiffel Tower ក្នុង​នោះ​មាន​ម្ចាស់​មេដាយ​៦០០​នាក់​មក​ពី​ទូទាំង​ពិភព​លោក​បាន​ទៅ​អបអរនៅ​ទី​នោះ​ដែរ។

– សមភាព​យេនឌ័រ

ប្រទេស​ជា​សមាជិក​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ចំនួន​១៩៦ (៩៦%)​ បានដាក់​កីឡាករ​១នាក់​ និង​កីឡាការិនី​១​នាក់​ឲ្យ​កាន់​ទង់​ជាតិ​របស់​ខ្លួន។ កីឡា​២៨​ក្នុង​ចំណោម​​កីឡា​៣២​​ប្រភេទ​មាន​អត្តពលិក​​ជា​​បុរស និង​ស្ត្រី​ស្មើភាព​គ្នា។

ចំនួន​វិញ្ញាសា​សមភាព​យេនឌ័រ​គឺ​មានស្ត្រី​១៥២​វិញ្ញាសា បុរស​១៥៧​វិញ្ញាសា និង​ចម្រុះ​បុរស-នារី​២០​វិញ្ញាសា។ ស្ត្រីមាន​៥០​%​ក្នុង​ចំណោម​អ្នក​ស្ម័គ្រ​ចិត្ត​​៤៥​ពាន់​នាក់។ ការ​បំបែក​កំណត់​ត្រាពិភព​លោក​សម្រាប់​អ្នក​គាំទ្រ​មើល​​​​ការ​ប្រកួត​របស់​កីឡាការិនី​គឺ​​កីឡា​បាល់ឱប​មាន​​អ្នក​គាំទ្រ​៦៦​ពាន់​នាក់។ ការ​បំបែក​កំណត់​ត្រា​អឺរ៉ុប​សម្រាប់​អ្នក​គាំទ្រ​មើល​​​ការ​ប្រកួត​នារី​គឺ​កីឡាបាល់​បោះ​មាន​អ្នក​គាំទ្រ​២៧​ពាន់​នាក់ និង​បាល់គប់​នារី​មាន​អ្នក​គាំទ្រ​ជាង​២៦​ពាន់​នាក់។

– សាមគ្គី​​អូឡាំពិក

កម្មវិធី​សាមគ្គី​អូឡាំពិក​​​បាន​ជួយ​អត្តពលិក​រាប់​ពាន់​​នាក់​ឲ្យ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ និង​ការ​ប្រកួត​ប្រជែង​តាម​រយៈ​ការ​ផ្តល់​មូលនិធិ​លើ​ការ​ហ្វឹក​ហាត់ សម្ភារៈ និង​ថវិកា ដែល​នាំ​ឲ្យ​ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ។

កីឡាករ​៣០៩​នាក់ និង​កីឡាការិនី​២៩៥​នាក់​​ទទួល​បាន​អាហារូបករណ៍​តាម​រយៈ​សាមគ្គីអូឡាំពិក។ អ្នក​ទទួល​បាន​អាហារូបករណ៍​សាមគ្គី​អូឡាំពិកចំនួន​៦០៤​នាក់​បាន​ឈ្នះ​មេដាយ​​ក្នុង​នោះ​មាស​២៦ ប្រាក់​១៩ និង​សំរិទ្ធ​២៩ ព្រម​ទាំង​លិខិត​បញ្ជាក់​បន្ថែម​១២៦​នាក់​ទៀត។

ប្រទេស​សមាជិក​១៩៥​បាន​ទទួល​មូលនិធិអាហារូបករណ៍​​សាមគ្គីអូឡាំពិក​​សម្រាប់​កីឡា​អូឡាំពិក​បារីស ក្នុង​នោះ​អាហារូបករណ៍​​១៥៩​នាក់ និង​ជំនួយ​បង្កើត​កម្មវិធី​៣៦។ អ្នក​ទទួល​បាន​អាហារូបករណ៍​អូឡាំពិកបារីស​១៣៩​នាក់ (ស្ត្រី​៦៤​នាក់ និង​បុរស​៧៥នាក់​)​ ត្រូវ​បាន​ជ្រើស​រើស​​ឲ្យ​កាន់​ទង់​ជាតិ​របស់​ពួក​គេ​ក្នុង​ពិធី​បើក។

– ការ​ផ្សព្វផ្សាយ

ព្រឹត្តិការណ៍​អូឡាំពិក​បារីស​២០២៤មាន​អ្នក​មើល​ទូទាំង​ពិភព​លោក​រាប់​ប៊ីលាន​នាក់​តាម​រៈសិទ្ធិ​​​​ផ្សព្វផ្សាយ និង​សេវាកម្មផ្សព្វផ្សាយ​អូឡាំពិក (OBS)។ ស្ថាប័ន​​ទទួល​សិទ្ធិផ្សព្វផ្សាយ​ចំនួន​៣៦។ ស្ថាប័ន​ទទួល​បាន​សិទ្ធិ​ផ្សាយ​បន្ត​ចំនួន​១៨២។ ជាង​ពាក់​កណ្តាល​នៃ​ប្រជា​ជន​ទូទាំង​ពិភពលោក​​ត្រូវ​​​គេ​ប៉ាន់​ស្មាន​​បាន​ទស្សនា​តាម​រយៈ​ការផ្សព្វផ្សាយ និង​បណ្តាញ​ទំនាក់​ទំនង​សង្គម។

ក្រុម​ការងារ OBS បាន​ផ្សាយ​ជាង​១​ម៉ឺន​​ម៉ោង មាន​បុគ្គលិក៨៣០០​នាក់ កាមេរ៉ា១​ពាន់​ដើម មីក្រូហ្វូន​៣៦៨០​ដើម។ ប្រទេស​៧០​​បាន​ភ្ជាប់​ទំនាក់​ទំនង​ព័ត៌មាន​ផ្ទាល់​ជា​មួយ​អត្តពលិក។ បច្ចេកវិទ្យា AI ត្រូវ​បាន​ប្រើ​ជួយ​ដល់ MRHs ជា​មួយ​ highlights ស្វ័យប្រវត្តិ​ជាង​៩៥​ពាន់។

ស្ថាប័ន​សារព័ត៌មាន​៤១៥៥​​​ត្រូវ​បាន​ទទួល​ស្គាល់​។ អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​៩០៤​​នាក់ និង​អន្តរជាតិ​៤៨៤០​នាក់។ ​អ្នក​ថតរូប​ចំនួន​១៥៧៨​នាក់។

– ឌីជីថល

អ្នក​គាំទ្រ​បាន​ចូល​តាម​បណ្តាញ​ទំនាក់​ទំនង​ឌីជីថល​​​​របស់​គណៈកម្មាធិអូឡាំពិក​អន្តរជាតិ​​​ជាង​១២​ប៊ីលាន ​ច្រើន​ជាង​អូឡាំពិក​២០២០​ពាក់​កណ្តាល។​ អ្នក​ថ្មី​ជាង​៣២​លាន​នាក់​បាន​ចូល​បណ្តាញ​ទំនាក់​ទំនង​សង្គម​បារីស​២០២៤ កើន​ឡើង​ជាង​៣​ដង ធៀប​នឹងអូឡាំពិក​២០២០។

ការចូល​​ប្រើ​វេបសាយ និង app រហូត​ដល់​៣០០​លាន​នាក់ ជាកំណើន​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន។

– កេរដំណែល និង​ផល​ប៉ះ​ពាល់

អូឡាំពិក​២០២៤​បាន​ក្លាយ​ជាព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ថ្មី​សម្រាប់ឥទ្ធិពល​វិជ្ជមាន និង​កេរដំណែក​ដែល​ត្រូវ​បាន​បង្កើត​ជា​សហគម​ក្នុង​ស្រុក​ទាំង​មុន អំឡុង​ពេល និង​ក្រោយ​ពេល​ព្រឹត្តិការណ៍។

រាប់​ចាប់​តាំង​ពី​នាំ​មនុស្ស​ជុំ​វិញ​ពិភព​លោក​ឲ្យ​ជួប​ជុំ។ សកម្មភាពរាង​កាយ​៣០​នាទី​ជា​រៀង​រាល់​ថ្ងៃ​​ជា​គោល​នយោបាយ​ជាតិ​ត្រូវ​បាន​អនុវត្ត​ដល់​សាលា​បឋម​សិក្សា​៣៦៨០០​កន្លែងទូទាំង​ប្រទេស​បារាំង។

កុមារបារាំង​២៦​ពាន់​​នាក់​ទទួល​បាន​ការ​ហែល​ទឹក​ដោយសេរី។ យុវជន​៥​លាន​នាក់​ចូល​រួម​កម្មវិធី​​អូឡាំពិក និង​បារ៉ាឡាំពិក​ប្រចាំ​សប្តាហ៍។ កន្លែង​កីឡា​សហគម​៥ពាន់​កន្លែង​ផ្តល់​ឱកាស​ដល់​អ្នក​ចូល​ចិត្ត។ ៤.៥​លាន​នាក់​ទទួល​បាន​ផល​ផ្ទាល់​ពី​គម្រោង​អភិវឌ្ឍ​ថ្នាល​១១០០ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ជា​ច្រើន​ទៀត។

– និរន្តរភាព​

អូឡាំពិក​បារីស​២០២៤​បាន​បង្កើត​ស្តង់ដា​និរន្តរភាព​ថ្មី​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ជា​សកល​តាម​រយៈការកាត់​បន្ថយ​ផល​ប៉ះ​ពាល់​​បរិស្ថាន។ វា​បាន​កាត់​បន្ថយ​ការ​បំភាយ​កាបូន​ពាក់​កណ្តាល ប្រៀប​ធៀប​នឹង​មធ្យម​ភាគ​អូឡាំពិក​២០១២ និង​២០១៦។ ៩៥%​នៃ​ទី​លានប្រកួត​មាន​ស្រាប់ ឬ​គ្រាន់​តែ​ជា​កន្លែង​បណ្តោះ​អាសន្ន។ គ្រប់ទីលាន​ទាំង​អស់​អាច​ចូល​ដោយ​​រថយន្ត​សាធារណៈ៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម