កីឡា
រុស្ស៊ី ពន្យារពេលព្រឹត្តិការណ៍កីឡា ‘មិត្តភាពពិភពលោក‘ ដោយគ្មានកាលកំណត់
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពន្យារពេលព្រឹត្តិការណ៍ប្រកួតកីឡាមិត្តភាពពិភពលោក (World Friendship Games) ដោយគ្មានកំណត់។
ព្រឹត្តិការណ៍ដែលរុស្ស៊ីចាត់ទុកជាការប្រជែងជាមួយអូឡាំពិកនោះ បានគ្រោងធ្វើដំបូងនៅខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Yekaterinburg ប៉ុន្តែត្រូវបានពន្យារពេលម្ដងរួចហើយរហូតដល់ឆ្នាំ២០២៥។ យ៉ាងណាក្រឹត្យរបស់វិមានក្រឹមឡាំងដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានបញ្ជាក់ពីការផ្អាកមិនកំណត់ “រហូតដល់ការសម្រេចចិត្តពិសេស” ដោយលោកប្រធានាធិបតី ពូទីន។

ក្រឹត្យនេះបាននិយាយថា «ដើម្បីការពារសិទ្ធិរបស់អត្តពលិក និងអង្គការកីឡាក្នុងការចូលលេងដោយសេរីក្នុងសកម្មភាពកីឡាអន្តរជាតិ ខ្ញុំសូមចេញក្រឹត្យពន្យារពេលការរៀបចំការប្រកួតកីឡាមិត្តភាពពិភពលោករហូតដល់មានការណែនាំបន្ថែមពីប្រធានសហព័ន្ធរុស្ស៊ី»។
ព្រឹត្តិការណ៍កីឡាមិត្តភាពពិភពលោក ត្រូវបានចាត់ទុកជាការឆ្លើយតបទៅនឹងការដកចេញរបស់រុស្ស៊ីពីកីឡាអូឡាំពិក ទីក្រុងប៉ារីស ជុំវិញការវាយលុកដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានហាមអត្តពលិករុស្ស៊ី និងបេឡារុស្សពីការប្រកួតក្រោមទង់ជាតិរបស់ពួកគេ ដោយលើកឡើងពីតម្រូវការដើម្បីរក្សាអព្យាក្រឹតភាពកីឡាក្នុងពេលមានជម្លោះ។ ជាថ្នូរមកវិញ ទីក្រុងមូស្គូបានស្តារឡើងវិញនូវគោលគំនិតនៃការបង្កើត ព្រឹត្តិការណ៍កីឡាមិត្តភាពនេះ ជាព្រឹត្តិការណ៍សម័យសហភាពសូវៀតធ្លាប់បានធ្វើឡើងជាលើកដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដើម្បីប្រឆាំងនឹងការធ្វើពហិការដឹកនាំដោយលោកខាងលិចនៃកីឡាអូឡាំពិកនៅទីក្រុង Los Angeles។

បំណងរបស់អាជ្ញាធររុស្ស៊ីសម្រាប់ការប្រកួតកីឡានេះបានទាញការឆ្លើយតបយ៉ាងខ្លាំងពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ IOC បានរិះគន់ហ្គេមដែលបានស្នើឡើងថាជា “ការប៉ុនប៉ងឃោរឃៅក្នុងការធ្វើនយោបាយ” ហើយបានជំរុញឱ្យរដ្ឋាភិបាល និងអង្គការកីឡាបដិសេធមិនចូលរួម។ ទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោកក៏បាននិយាយដែរថា រុស្ស៊ីគ្មានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតនេះទេ។ ប្រទេសរុស្ស៊ីបានច្រានចោលរាល់ការចោទប្រកាន់ថាមានរបៀបវារៈនយោបាយ ហើយបានអំពាវនាវឱ្យ IOC ពិនិត្យមើលឱ្យកាន់តែច្បាស់អំពីលក្ខណៈនៃព្រឹត្តិការណ៍នេះ។
អ៊ុយក្រែនបានចោទរុស្ស៊ីថា បានប្រើព្រឹត្តិការណ៍នេះសម្រាប់ការឃោសនា ខណៈក្រុងម៉ូស្គូបានឆ្លើយតបដោយចោទ IOC ថាជា “លទ្ធិណាហ្ស៊ីនិយម”។ អ្នករៀបចំបានអះអាងថា ហ្គេមមិនមែនជាជម្រើសសម្រាប់អូឡាំពិក ហើយថាពួកគេមិនស្វែងរកការប្រឈមមុខជាមួយ IOC នោះទេ។
កីឡាមិត្តភាពពិភពលោក របស់រុស្ស៊ីដែលគ្រោងធ្វើនៅខែកញ្ញា ឆ្នាំ២០២៤ ត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីថ្លែងការថ្ងៃទី៣០ ខែកក្កដា ដោយសមាគមមិត្តភាពអន្តរជាតិ ដែលជាអ្នករៀបចំផ្លូវការ។ សមាគមបាននិយាយថា ការពន្យារពេលនេះគឺដោយសារ “ពេលវេលាមិនគ្រប់គ្រាន់សម្រាប់អត្តពលិកនាំមុខគេក្នុងការសង្គ្រោះ” ពីកីឡាអូឡាំពិកទីក្រុងប៉ារីស។
ការប្រកួតនេះបានទទួលពាក្យស្នើសុំពីអត្តពលិកជិត ២,៥០០នាក់មកពី ១២៧ប្រទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុង ៣៦ប្រភេទកីឡា។

អ្នករៀបចំការប្រកួតកីឡាមិត្តភាពពិភពលោកបានចាត់ទុកព្រឹត្តិការណ៍នេះជាជម្រើសដ៏មានកិត្យានុភាពចំពោះកីឡា អូឡាំពិក ដោយផ្តល់ប្រាក់រង្វាន់ដ៏ច្រើនដើម្បីទាក់ទាញអត្តពលិកអន្តរជាតិ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ អ្នកឈ្នះចំណាត់ថ្នាក់លេខមួយត្រូវបានសន្យាថានឹងទទួលបានទឹកប្រាក់ចំនួន ៤០,០០០ដុល្លារ ដែលច្រើនជាងការផ្តល់ជូនរបស់ IOC នៅអូឡាំពិក។
សមាគមកីឡាមិត្តភាពពិភពលោក ដែលជាអ្នករៀបចំការប្រកួតបានប្រកាសថា ការពន្យារពេលនេះគឺដោយសារតែតម្រូវការ “ពេលវេលាសង្គ្រោះគ្រប់គ្រាន់” សម្រាប់អត្តពលិក។ ទោះជាយ៉ាងណាក៏ដោយ អនាគតនៃព្រឹត្តិការណ៍នេះ នៅតែមិនប្រាកដប្រជា ដោយមិនមានកាលវិភាគច្បាស់លាស់ ឬធានាការគាំទ្រពីរដ្ឋាភិបាលរុស្ស៊ីឡើយ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


