Connect with us

កីឡា

តិច​ច្រឡំ​ជាតា​រា​ម៉ូ​ដែល តាមពិត​កីឡាការិនី​អូស្ត្រាលី​ស៊ិ​ច​ស៊ី​ត្រូវ​វ៉ៃ​ថ្ងៃ​សុក្រ​នេះ​

បានផុស

នៅ

​កីឡាការិនី​ប្រដាល់​អូស្ត្រាលី​នាង Alma Junika ត្រូវ​ឡើង​សង្វៀន ONE Championship ដើម្បី​សាក​សមត្ថភាព​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក Janet Dodd នៅ​ព្រឹត្តិការណ៍ ONE: Fists of Fury III​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ជំនួប​នារី​ស្រស់​សោភា​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​នា​ថ្ងៃ​សុក្រ ទី​១៩ ខែមីនា ចុង​សប្តាហ៍​នេះ​ពី​កីឡដ្ឋាន Singapore Indoor Stadium ឈាន​ជើង​ចូលមក យើងខ្ញុំ​សូម​បង្ហាញ​ប្រវត្តិ​ខ្លះៗ​របស់​កីឡា​ការី​អូស្ត្រាលី​។

ក្រឡេក​មើលរូប​ភាពជា​ច្រើន​នៅ​លើ​គណនី Instagram របស់​នាង​បង្ហាញ​ឲ្យ​ឃើញ​ពី​រូបភាព​ស្រស់ស្អាត និង​ស៊ិ​ច​ស៊ី​គួរ​ឲ្យ​ទាក់ទាញ​ដែល​ស័ក្តិ​សមជា​តារា​បង្ហាញ​ម៉ូដ ឬក៏​តារា​សម្តែង​ជាដើម​។

ប៉ុន្តែ​បើតាម​ដាន​ពី​ប្រវត្តិរូប​វិញ​ទើប​ដឹងថា Alma Junika កីឡាការិនី​ប្រដាល់សេរី​ដ៏​ឆ្នើម​ម្នាក់​។ នាង​កើត​នៅ​ទីក្រុង​ឡូ​ហ្គេ​ត រដ្ឋ​ប្រីស​បេន ប្រទេស​អូស្ត្រាលី​។ ឪពុកម្តាយ​របស់​នាង​មាន​ប្រភព​ដើមពី​បាល់​បា​នី និង​កូ​សូ​វ៉ូ ប៉ុន្តែ​ពួកគាត់​អន្តោ​ប្រវេ​ស​ទៅ​ប្រទេស​អូស្ត្រាលី​ដើម្បី​ស្វែងរក​ទីជម្រក​ថ្មី មុនពេល​នាង​បាន​កើតមក​។

ដើមឡើយ​នាង​ចាប់អារម្មណ៍​នឹង​កីឡាបាល់ទាត់​ទេ ប៉ុន្តែ​ក្រោយមក​គេ​ណែនាំ​នាង​ឲ្យ​ហាត់​ប្រដាល់​មួយ​ថៃ​នៅពេល​នាង​អាយុ​ទើប​៨​ឆ្នាំ ហើយក៏​ចាប់ចិត្ត​ស្រឡាញ់​ខ្លាំង​ពី​ពេលនោះ​តែម្តង​។

នៅ​ទឹកដី​អូស្ត្រាលី នាង​បាន​ក្លាយជា​ការិនី​ប្រដាល់​មួយ​ថៃ​ឆ្នើម​ម្នាក់ និង​បានឈ្នះ​ជើងឯក​ថ្នាក់ជាតិ​កម្រិត​យុវជន​ជាច្រើនលើក​។

បន្ទាប់មក នាង​បាន​ចាប់​យក​ជំនាញ​ប្រដាល់​មួយ​ថៃ​ជា​អាជីព​។ នាង​បានឈ្នះ​ខ្សែក្រវាត់​អូស្ត្រាលី WMC និង​បន្ត​ឈ្នះ​ខ្សែក្រវាត់​មួយ​ថៃ​ពិភពលោក​កម្រិត WBC និង IPCC ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ ក្រោយពេល​នាង​ឈានដល់​អាយុ​១៨​ឆ្នាំ​។

ក្រោយមក Alma Junika បាន​បោះជំហាន​ចូល​ស្ថាប័ន​ពិភពលោក ONE Championship និង​បាន​ប្រកួត​ដំបូង​ជាមួយ​កីឡាការិនី Stamp Fairtex ដើម្បី​ដណ្តើម​ខ្សែក្រវាត់​មួយ​ថៃ​ពិភពលោក​ប៉ុន្តែ​បន្ទាប់ពី​តស៊ូ​៥​ទឹក​ពេញ នាង​បាន​ចាញ់​ពិ​ន្ទុ​។

ពេលនេះ​កីឡាការិនី​អូស្ត្រាលី​ដ៏​ស្រស់ស្អាត​ទទួលបាន​ឱកាស​សាក​សមត្ថភាព​ជាមួយ​កីឡាការិនី​អាមេរិក Janet Dodd ដែលជា​អ្នក​ដណ្តើមយក​ខ្សែក្រវាត់​ឃី​ក​បុក​សី​ង​ពិភពលោក​បានសម្រេច​ពី​Stamp Fairtex កាលពី​ឆ្នាំ​២០២០​។

សម្រាប់​ការប្រកួត​នៅ​ថ្ងៃ​សុក្រ ទី​១៩​នេះ ទាំង​នាង Alma Junika និង Janet Dodd ក្នុងជំនួប​មិត្តភាព ប៉ុន្តែ​អ្នក​ទាំងពីរ​ដាក់​គោល​យក​ខ្សែក្រវាត់​មួយ​ថៃ​ពិភពលោក​ដែល Stamp Fairtex បាន​របូត​ពី​ខ្លួន​ធ្លាក់​ទៅ​ជើង​ខ្លាំង​ប្រេ​ស៊ី​ល Allycia Rodigue​។

​ដូច្នេះ​អ្នកឈ្នះ​អាច​នឹង​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​មួយ​ថៃ​ពិភពលោក​ពី​កីឡាការិនី​ប្រេ​ស៊ី​ល Allycia Rodigue៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម