កីឡា
Keisuke Honda ផ្ញើសារ២ឃ្លាផ្សេងគ្នា លើ Facebook និង Twitter ក្រោយបន្តកិច្ចសន្យាដឹកនាំក្រុមកម្ពុជាដល់ឆ្នាំ២០២៣
នៅថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថាលោក Keisuke Honda នឹងបន្តដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទាំងឈុតយុវជនក្រោមអាយុ២៣ឆ្នាំនិងឈុតធំ រហូតដល់ឆ្នាំ២០២៣ ខាងមុខ ខណៈកិច្ចសន្យាចាស់របស់ភាគីទាំង២ធ្វើឡើងលើកទី១កាលពីឆ្នាំ២០១៨ កន្លងទៅ។

«សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Keisuke Honda រួមជាមួយសហការីរបស់គាត់ បានព្រមព្រៀងបន្តកុងត្រាថ្មី ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទាំងឈុតធំ និងអាយុក្រោម ២៣ឆ្នាំ ឆ្ពោះទៅ ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ»។ នេះជាសារទាំងស្រុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។


ប៉ុន្មានម៉ោងក្រោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសផ្លូវការ លោក Keisuke Honda បានសរសេរសារ២ឃ្លារផ្សេងគ្នាទាំងនៅលើទំព័រហ្វេសប៊ុក និងtwitter។ «ខ្ញុំនឹងខំបន្តធ្វើអោយអស់ពីសមត្ថភាពរបស់ខ្ញុំ សូមអរគុណចំពោះការគាំទ្រកន្លងមក!»។ នេះជាសំណេរជាភាសាខ្មែរនៅលើហ្វេសប៊ុករបស់ Honda។ ចំណែកនៅលើគណនី twitter វិញ Honda បានសរសេរឃ្លាថ្មីថា៖«ខ្ញុំមានកិត្តិយសណាស់ដែលបានបន្តកិច្ចសន្យាជាមួយក្រុមជម្រើសជាតិកម្ពុជា រហូតដល់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ»។
ក្រៅពីផែនការទៅដល់ឆ្នាំ២០២៣ Honda មានតួនាទីដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងយុទ្ធនាការជាច្រើននៅក្នុងឆ្នាំ២០២១ នេះដូចជា ប្រកួតជម្រុះក្នុងវគ្គជម្រុះពានរង្វាន់ 2022 FIFA World Cup ជុំទី២ប្រចាំទ្វីបអាស៊ី ប្រកួតក្នុងវគ្គជម្រុះជើងឯកទ្វីបអាស៊ី នៅប្រទេសបារ៉ែន ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាម និងប្រកួតពានរង្វាន់ជើងឯកតំបន់អាស៊ាន AFF Suzuki Cup 2020 ជាដើម។ កីឡាករ Keisuke Honda បានចូលនិវត្តន៍ពីបាល់ទាត់ជម្រើសជាតិជប៉ុន ក្រោយចប់បេសកម្មក្នុងពានរង្វាន់ 2018 FIFA World Cup នៅប្រទេសរុស្ស៊ី ពេលក្រុមជម្រើសជាតិជប៉ុន ធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ។ ថ្មីៗនេះរូបគេបានចុះកិច្ចសន្យាប្រកបអាជីពជាមួយក្លិបបាល់ទាត់ Neftçi PFK ក្នុងលីគកំពូលប្រទេសអាហ្សេបៃហ្សង់ ក្នុងទ្វីបអឺរ៉ុប៕
អត្ថបទ៖ ម៉េង ហួរ
សូមចុចអាន៖ ថ្នាក់ដឹកនាំ និង បុគ្គលិក ក្លិបវិសាខាចំនួន១៦៦នាក់ ធ្វើតេស្តកូវីដ១៩លើកទី២ អវិជ្ជមានទាំងអស់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ