Connect with us

កីឡា

សំអាង​លើ​ហេតុផល​នេះ ម្ចាស់​ខ្សែក្រវាត់​ឈ្នះ​នៅ​ភ្នំពេញ Adriano ជឿថា អាច​ផ្តួល​ជើងឯក UFC បាន

បានផុស

នៅ

កីឡាករ​ប្រេ​ស៊ី​ល Adriano Moraes បាន​ឈ្នះ​ខ្សែក្រវាត់​គុន​ចម្រុះ​ពិភពលោក ONE Flyweight ដំបូង​កាលពី​ឆ្នាំ​២០១៤​ដែល​រៀបចំ​ការប្រកួត​នៅ​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។

​ចាប់​ពី​ពេលនោះ​មក រូបគេ​បាន​ឡើង​ប្រកួត​ការពារ​ខ្សែក្រវាត់​របស់​ខ្លួន​ជោគជ័យ​បាន​២​ដង ប៉ុន្តែ​នៅ​ឆ្នាំ​២០១៨ ខ្សែក្រវាត់​នេះ​ធ្លាក់​ទៅ​កីឡាករ​ហ្វីលីពីន Geje Eustaquio​។ យ៉ាងណា នៅ​ឆ្នាំ​២០១៩ រូបគេ​បាន​ប្រកួត​ដណ្តើមបាន​ខ្សែក្រវាត់​នេះ​ពី​កីឡាករ Geje Eustaquio មកវិញ​ដើម្បី​គ្រង​ដល់​ឥឡូវនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ថ្ងៃទី​៧ ខែមេសា ខាងមុខនេះ Adriano Moraes ត្រូវ​ឡើង​ការពារ​ខ្សែក្រវាត់​ជាថ្មី​ដែល​នេះ​អាច​ចាត់ទុកថា​ជាការ​ប្រកួត​ដ៏​លំបាក​បំផុត​មួយ​ក្នុង​អាជីព​ប្រដាល់​របស់ខ្លួន​នៅពេល​ត្រូវ​ប្រកួត​នឹង​កីឡាករ​អា​មេ​រិក Demetrious Johnson ក្នុង​តំណែង​គូ​ឯក​នៅ ONE on TNT I​។

Johnson បាន​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​គុន​ចម្រុះ​ជា​ផ្លូវការ​នៅ​ទឹកដី​អាមេរិក​តាំងពី​ឆ្នាំ​២០០៧​។ ជាមួយនឹង​បទពិសោធ​ប្រកួត​៣៤​ដង (​ឈ្នះ​៣០​ដង ចាញ់​៣​ដង និង​ស្មើ​១​ដង​)​បាន​គ្រង​ខ្សែក្រវាត់​ពិភពលោក​ពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៨​នៅ​ស្ថាប័ន UFC មុនពេល​បោះជំហាន​ចូល ONE Championship​។

នៅ​ស្ថាប័ន​បច្ចុប្បន្ននេះ Johnson បានឈ្នះ​ខ្សែក្រវាត់​ពិភពលោក ONE Flyweight World Grand Prix ហើយ​ឥឡូវនេះ​ដាក់​គោលដៅ​ស្វែងរក​ខ្សែក្រវាត់ ONE Flyweight បន្តទៀត​។ អាច​និយាយ​បាន​ថា រូបគេ​ជា​ខ្លា​ចាស់​កំពូល​ល្បិច និង​ក្បាច់គុន​សំបូរ​បែបនេះ​។

ទោះជា​ដៃគូ​ជា​ជើង​ខ្លាំង​មកពី​អាមេរិក​ពោរពេញ​ដោយ​បទពិសោធន៍ និង​ជំនាញ​ក្រោម​ស្ទើរ​គ្មាន​កីឡាករ​ណា​ប្រៀប​ស្មើ ក៏​ម្ចាស់​ជើងឯក​ទុកចិត្ត​លើ​ខ្លួនឯង​ថា អាច​រក្សា​ខ្សែក្រវាត់​របស់​ខ្លួន​នៅ​ចង្កេះ​តទៅទៀត​ដោយ​សំអាង​លើ​ហេតុផល​មួយចំនួន​។

Adriano និយាយ​ថា «​ក្រុមការងារ​ខ្ញុំ​មាន​ផែនការ​ប្រកួត​ច្បាស់លាស់​។ លោកគ្រូ Katel Kubis ជា​អ្នករៀបចំ​ផែនការ​ជាមួយ​ខ្ញុំ​។ លោកគ្រូ Conan Silveira ជា​អ្នកផ្ដល់​គំនិត ហើយ​លោក Mike Brown ជា​គ្រូបង្វឹក​ល្អ​បំផុត​ក្នុង​លោក​»​។

«​លើសពីនេះ ខ្ញុំ​មាន​មនុស្ស​មួយចំនួន​ដូចជា Kyoji Horiguchi និង Jussier Formiga ជា​អ្នកខ្លាំង​ទម្ងន់ flyweight សព្វថ្ងៃ​នេះ​កំពុង​ជួយ​ខ្ញុំ​ដែរ​។ ខ្ញុំ​គិតថា ការប្រកួត​នេះ​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​»​។

​រឹតតែ​សង្ឃឹម​ទៀត​នោះ កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​បាន​វាយតម្លៃ​លើ​ការប្រកួត​របស់ខ្លួន​ជាមួយ​កីឡាករ Danny Kingad និង​កីឡាករ Kingad ប្រកួត​ជាមួយ Johnson​។

Adriano និយាយ​ថា «​គិត​មើលទៅ Johnson បាន​យកឈ្នះ Kingad ត្រឹមតែ​ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​បាន​ផ្តួល Kingad ក្នុង​ទឹក​ទី​១​។ ខ្ញុំ​ដឹង Johnson ស្រេកឃ្លាន​ជ័យជម្នះ តែ​ខ្ញុំ​មិន​ឲ្យ​ឱកាស​ធ្លាក់​ទៅលើ​គាត់​ទេ​»៕

ដោយ ៖ កម្ពុជាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម