ព័ត៌មានអន្ដរជាតិ៣ ខែ ago
កូរ៉េខាងជើងបាញ់មីស៊ីបាលិស្ទិក១០គ្រាប់ កំញើញសមយុទ្ធកូរ៉េខាងត្បូងនិងអាមេរិក
កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្នាយ «បាលិស្ទិក (ballistic)» ប្រមាណ១០គ្រាប់ឆ្ពោះទៅសមុទ្រខាងកើត នៅថ្ងៃសៅរ៍ ដែលអគ្គសេនាធិការចម្រុះ (JCS) កូរ៉េខាងត្បូង បាននិយាយថា ជាការបង្ហាញពីសាច់ដុំ ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងធ្វើសមយុទ្ធយោធានិទាឃរដូវដ៏សំខាន់របស់ពួកគេ។ យោងសារព័ត៌មាន Yonhap។ តាមសេចក្តីរាយការណ៍ JCS បានឲ្យដឹងថា យោធាកូរ៉េខាងត្បូងបានរកឃើញមីស៊ីលដែលបាញ់ចេញពីតំបន់ Sunan នៅភាគខាងជើងនៅម៉ោងប្រហែល ១:២០ រសៀល។ វាជាការបាញ់មីស៊ីលផ្លោងលើកទីបីរបស់កូរ៉េខាងជើងនៅឆ្នាំនេះ។ JCS បាននិយាយថា មីស៊ីលទាំងនោះបានហោះប្រហែល...