ការរឹតត្បិតលើការចូលទៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់កុមារកំពុងរីករាលដាលពាសពេញពិភពលោក បន្ទាប់ពីប្រទេសអូស្ត្រាលីបានចាប់ផ្តើមបោះជំហានមុនគេក្នុងការហាមឃាត់អ្នកប្រើប្រាស់អាយុក្រោម ១៦ឆ្នាំកាលពីឆ្នាំមុន ដោយលើកឡើងពីផលប៉ះពាល់អវិជ្ជមាននៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមលើយុវវ័យ។ ប្រទេសអូស្ត្រាលីបានអនុម័តច្បាប់ហាមឃាត់ការចូលប្រើប្រាស់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់អ្នកប្រើប្រាស់អាយុក្រោម ១៦ឆ្នាំ ដែលបានចូលជាធរមាននៅថ្ងៃទី១០ខែធ្នូឆ្នាំ២០២៥។ យោងតាមការចេញផ្សាយរបស់ Anadolu របសតួកគី ក្រុមហ៊ុន Meta ដែលម្ចាស់របស់ Facebook បាននិយាយថា គណនីចំនួន ៥៥ម៉ឺន ត្រូវបានបិទដំណើរការបន្ទាប់ពីការផ្លាស់ប្តូរនេះ រួមទាំងគណនីចំនួន ៣៣ម៉ឺន នៅលើ Instagram គណនីចំនួនជាង១៧ម៉ឺននៅលើ Facebook និងគណនីចំនួន ៣៩០០០នៅលើ...
វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់អតីតប្រធានាធិបតីអាមេរិក Donald Trump បានខាតបង់លុយចំនួន ៧៣ លានដុល្លារ