បច្ចេកវិទ្យា
realme C15 Qualcomm Edition ដែលមានថាមពលថ្មធំ6000mAh ជាមួយនឹងការសាកថ្ម18W ដំបូងគេ នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី13ខែវិច្ឆិកានេះ ក្នុងតម្លៃ169ដុល្លារ
នៅថ្ងៃទី១០ ខែវិច្ឆិកា realme ដែលជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យាបានដាក់ប្រកាសជាផ្លូវការនូវrealme C15 ម៉ូឌែលដំបូងដែលមានថាមពលថ្ម6000mAhនិងការសាកលឿន18W ដែលមានតម្លៃ169ដុល្លារ និងជាជម្រើសដ៏ល្អសម្រាប់អតិថជនស្មាតហ្វូនលំដាប់ថវិកា។ ស្របពេលនេះrealme ថែមទាំងនាំមកនូវនាឡិការឆ្លាតវៃ realme Watch S ដែលមានតម្លៃ 99 ដុល្លារ សម្រាប់realme C15នឹងមានធ្វើការដាក់លក់នៅថ្ងៃទី13ខែវិច្ឆិកា ហើយ realme Watch S នឹងមានដាក់លក់ នៅថ្ងៃទី16ខែវិច្ឆិកាផងដែរ។

សម្រាប់ផ្នែកគ្រឿងបំពាក់ realme C15 ដែលមានដាក់លក់នៅទីផ្សារកម្ពុជាគឺខុសគ្នានឹងនៅទីផ្សារដទៃ ដោយមានប្រើបន្ទះឈីបSnapdragon 460 និងមានអង្គផ្ទុក 4GB+64GB ដែលអាចធ្វើអោយការប្រើប្រាស់មានភាពរលូនល្អ។
អ្វីដែលគួរអោយកត់សម្គាល់នោះគឺ realme C15ម៉ូឌែលនេះនៅតែបានបន្តនូវគុណសម្បត្តិដែលមានថាមពលថ្មធំ របស់C series ដោយមានថាមពលថ្មធំ6000mAh អាចនិយាយទូរស័ព្ទបាន46ម៉ោង ឬមើលYouTubeបានរយៈពេល48ម៉ោង ដែលប្រៀបធៀបនឹងផលិតផលដែលមានថាមពលថ្ម5000mAhនិងតែងតែឃើញនៅលើទីផ្សារដែលអាចកាន់ថ្មបានជាងកន្លះខែ គឺវាធ្វើអោយយុវវ័យទទួលបានបទពិសោធន៍កាន់តែអស្ចារ្យ។ នៅពេលបើកមុខងារសន្សំសំចៃថ្ម ថ្ម5%អាចនិយាយទូរស័ព្ទបាន2ម៉ោង45នាទី ដោះស្រាយនូវបញ្ហាអស់ថ្មរបស់អ្នកប្រើប្រាស់។

ក្នុងនាមជាស្មាតហ្វូនដែលជាដំណោះស្រាយថាមពលធំ បច្ចេកវិទ្យាសាកថ្មរបស់ realme C15 គឺបានកែប្រែអោយប្រសើរឡើងដោយផ្អែកលើបច្ចេកវិទ្យានៃC series ដោយមានបំពាក់នូវការសាកថ្ម18W វាយបំបែកម្តងទៀតនូវការយល់ឃើញរបស់អ្នកប្រើប្រាស់ទៅលើសា្មតហ្វូនលំដាប់ថវិកា។

សម្រាប់ផ្នែកកាមេរ៉ា realme C15 Qualcomm Edition មានកាមេរ៉ាក្រោយAI 4 គ្រាប់ 13MP ថែមទាំងមានមុខងារ Super Nightscape Mode និង Portrait Mode កាមេរ៉ា Selfie 8MP ជួយអោយអ្នកប្រើប្រាស់អាចថតបានរូបភាពដូចក្នុងភាពយន្ត និងមានមុខងារប្រើកាយវិការដើម្បីថតរូប មុខងារ AI Beauty និងការថតវីដេអូមានកម្រិត Full HD 1080P មិនថាការថតSelfieឬការថតវីដេអូ គឺសុទ្ធតែអាចថតបានច្បាស់ល្អ។

សម្រាប់ការរចនាបទផ្នែកខាងក្រៅ realme C15 Qualcomm Edition មានពីរជម្រើសដែលមានពណ៌ខៀវនិងពណ៌ប្រាក់ដែលយុវវ័យនិយមចូលចិត្ត ដែលត្រូវបានបំផុសគំនិតដោយ ផ្ទៃសមុទ្រដែលមានពណ៌ខៀវនិងសត្វរំពេដែលហោះកាត់ផ្ទៃសមុទ្រ ធ្វើអោយកាន់តែពេញនិយម ទាន់សម័យ។


ក្រៅពីនេះ realme មិនត្រឹមតែជាម៉ាកស្មាតហ្វូនដែលស្ថាប័ន Counterpoint បានប្រកាសថាជា “ម៉ាកស្មាតហ្វូនដែលមានចំនួនលក់កើនឡើងលឿនបំផុតក្នុងពិភពលោករហូត50លានគ្រឿង” នោះទេ ហើយសម្រាប់ផលិតផល AIoTក៏មានការវាយបំបែកថ្មីផងដែរ ។
ការរចនានៃរូបរាងរបស់ realme Watch S មានភាពវ័យក្មេង ទាន់សម័យ និងអាចកាន់ថ្មបានយូររហូតដល់15ថ្ងៃ ដែលមានបំពាក់ជាមួយនឹងមុខងារការពារជម្រាបទឹក IP68 និងមានមុខងារតាមដានចង្វាក់បេះដូងក្នុងកំឡុងពេលហែលទឹកបានទៀតផង កាន់តែមានទំនុកចិត្តចំពោះការតាមដានសុខភាព អាចនិយាយបានថា ចំណាយត្រឹម20%នៃតម្លៃiWatch តែអាចទទួលបានមុខងារ80%នៃiWatch សូមកុំខកខានអោយសោះ៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ