កីឡា
គ្រូភ្នំពេញក្រោន ថា ប៉ះ ព្រះខ័នរាជស្វាយរៀង ស្អែក ទោះចាញ់ ឬ ឈ្នះ អត់ទាន់រកឃើញជើងឯក
លោក Oleg Starynskiy គ្រូបង្វឹកក្លិប ភ្នំពេញក្រោន ហាក់ពុំសូវមានសម្ពាធខ្លាំងឡើយចំពោះការប្រកួតទល់នឹងក្រុម ព្រះខ័នរាជស្វាយរៀង នាថ្ងៃ សៅរ៍ ទី ៥ ខែមេសា បើទោះជាការប្រកួតដ៏សំខាន់ ដើម្បីប្រជែងតំណែងកំពូលតារាងប្រចាំលីគកំពូល កម្ពុជា ខេមបូឌានព្រីមៀរលីគ (Cambodian Premier League) ក៏ដោយ។

លោក Oleg Starynskiy បានលើកឡើងនៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃ សុក្រ ទី៤ ខែមេសានេះថា៖ «នេះគឺជាការប្រកួតមួយ ដែលកៀកហើយនឹងអាចយើងដឹងលទ្ធផល ប៉ុន្តែលទ្ធផលថ្ងៃស្អែកនេះ មិនអាចកំណត់ថា ក្រុមណាជាជើងឯកនៅឡើយទេ។ វាមិនទាន់ប៉ះទង្គិចខ្លាំង ពីព្រោះនៅសល់ ៥ ប្រកួតទៀតសម្រាប់យើង ហើយនៅសល់ ១ ជុំទៀតផងដែរ សម្រាប់ក្រុមលំដាប់កំពូលទាំង ៦ ។ គ្រាន់តែយើងអាចដឹងច្បាស់បន្តិចថា ជុំវិញប្រវត្តិជួបគ្នា ឬគ្រាប់បាល់យ៉ាងម៉េចដែរសម្រាប់ថ្ងៃស្អែក។ យើងអាចដឹងបាន ប៉ុន្តែវាគឺមិនទាន់ចប់ព្រឹត្តិការណ៍ទាំងមូលនៅឡើយទេ។ យើងនៅតែបន្តធ្វើការងាររបស់យើង។ យើងត្រូវតែដឹងច្បាស់ក្នុងចិត្តថា វាគឺនៅសល់ ៥ ប្រកួតទៀតសម្រាប់ការប្រកួតលីគ»។

ជាការពិតណាស់ ការប្រកួតរវាងក្រុមខ្លាំងទាំង ២ ថ្ងៃស្អែក គឺជាការប្រកួតមួយដ៏សំខាន់ ព្រោះការប្រកួតនេះ មិនត្រឹមជាការប្រកួតដណ្តើមយក ៣ ពិន្ទុប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការប្រកួត ដើម្បីដណ្តើមតំណែងកំពូលតារាងផងដែរ។ ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នកំពុងឈរនៅកំពូលតារាង ដោយមាន ៦១ ពិន្ទុ លើសក្រុមលេខ ២ ភ្នំពេញក្រោន ត្រឹមតែ ១ ពិន្ទុប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការប្រកួតស្អែកនេះ ការប្រកួតប្រចាំ ខេមបូឌានព្រីមៀរលីគ គឺនៅសល់ ៥ ប្រកួតទៀត ទើបអាចរកឃើញក្រុមណាមួយ ដែលនឹងក្លាយជាជើងឯកលីគកំពូលកម្ពុជាក្នុងរដូវកាល ២០២៤-២០២៥ ពិតប្រាកដ៕

អត្ថបទ៖ សេម កុសល

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ