ចេញលក់​ហើយ realme 8 តម្លៃ​ត្រឹមតែ 289$​ប៉ុណ្ណោះ ជាមួយ​កាដូ​បន្ថែម​ជាច្រើន​ទៀត ជាមួយ​សមត្ថភាព​លើសពី​តម្លៃ រក​ឯណា​បាន​
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

ចេញលក់​ហើយ realme 8 តម្លៃ​ត្រឹមតែ 289$​ប៉ុណ្ណោះ ជាមួយ​កាដូ​បន្ថែម​ជាច្រើន​ទៀត ជាមួយ​សមត្ថភាព​លើសពី​តម្លៃ រក​ឯណា​បាន​

បានផុស

នៅ

​ឥឡូវនេះ​អ្វីដែល​អ្នក​កំពុង​ទន្ទឹងរង់ចាំ​បាន​មកដល់​ហើយ realme 8 មាន​លក់​ជា​ផ្លូវការ​នៅ​គ្រប់​ដៃគូ​ហាង​សហការ​ទូទាំងប្រទេស ជាមួយ​តម្លៃ​ត្រឹមតែ 289 ដុល្លារប៉ុណ្ណោះ នឹង​ទទួលបាន​កាដូ​បន្ថែម​ដូចជា កាស​ប្លូ​ធូ​ស ដប​ទឹក និង​ស៊ីម​ស្មា​ត​តម្លៃ 54 ដុល្លារ​។ ស្មា​ត​ហ្វូ​ន realme 8 គឺជា​សេរី ដែល​ជោគជ័យ​បង្អស់​របស់​ត្រកូល realme វា​គឺជា​ផលិតផល​ដ៏​អស្ចារ្យ​ក្នុង​ទីផ្សារ​កម្រិត​មធ្យម​ជាមួយនឹង​ការលក់​បាន​ចំនួន 33,000,000​គ្រឿងក្នុង​អំឡុង​រយៈពេល​3​ឆ្នាំ​កន្លងមកនេះ​។ ថ្មីៗ​នេះ realme សហការ​ជាមួយ​ខ្សែភាពយន្ត​ដ៏​ល្បី​គឺ Fast & Furious 9 ដែលជា​ឈុត​ឆាកប្រយុទ្ធ​មើលទៅ​គួរ​ឲ្យ​ជក់​ចិត្តនឹង​ការប្រណាំង​ឡាន​មាន​ល្បឿន​លឿន​ប្រៀបបាន​ហ្នឹង​ល្បឿន​ដ៏​លឿន​របស់ realme 8 ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មិនតែប៉ុណ្ណោះ realme ដែលជា​ប្រេន​ស្មា​ត​ហ្វូ​ន​ដែល​យុវវ័យ​ពេញចិត្ត​បំផុត បាន​សហការ​ជាមួយ​ហ្គេម​ដែល​ពេញនិយម​បំផុត​សម្រាប់​យុវវ័យ Mobile Legend ហើយ​តារា​របស់ realme គឺ​លោក G-Devith និង Icefrog ត្រូវបាន​គេ​អញ្ជើញ​ឱ្យចូល​រួម​ក្នុង​ព្រឹត្តិការណ៍ Mobile Legends ហើយ​បានផ្តល់​បទពិសោធន៍​ដ៏​អស្ចារ្យ​ដល់​អ្នកលេង​ហ្គេម។ ស្របពេល​ព្រឹត្តិការណ៍ 515Eparty ផងដែរ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Realme ក៏បាន​រៀបចំ​កាដូ​ដ៏​អស្ចារ្យ​សម្រាប់​អ្នកគាំទ្រ​របស់ Mobile Legends: Bang Bang នោះ​គឺ​ស្មា​ត​ហ្វូ​ន realme 8 បំពាក់​ដោយ​បន្ទះ​ឈី​ប gaming Helio G95,​ការលេង​ហ្គេម​កាន់តែ​រលូន ។ ព្រឹត្តិការណ៍ Mobile Legends :Bang Bang 515 Eparty​លើក​នេះ​ បានបញ្ចប់​ទៅដោយ​ជោគជ័យ​ដោយមាន​វត្តមាន​gamer លំដាប់​កំពូល​ជាង 30​នាក់​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ចូលរួម​កម្មវិធី​កម្សាន្ត​នេះ​រួមមាន​(Ice Frogz,Paragon​នឹង Atev)​។ លោក G-Devith អ្នកនាង Henaa និង​លោក Oun បាន​ដើរ​ជា​តួអង្គ S.T.U.N បានរួម​គ្នា​ចេញ​វីដេអូ​ចម្រៀង (MV)- Together ហើយ​បាន​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​ដោយមាន​អ្នក​ចូល​មើល​ដល់​ជិត​មួយ​លាន​នាក់​។ ហើយ Team selena ទទួលបាន​ជយលាភី​ក្នុង​កម្មវិធី​ប្រកួត Funmatch 515 នឹង​ឈ្នះ​រង្វាន់​ធំ​ពី​ក្រុមហ៊ុន realme នោះ​គឺ​realme 8 នឹង realme Buds Q ផងដែរ​។

realme 8 នាំមក​នូវ​កាមេរ៉ា​ដ៏​អស្ចារ្យ​ជាមួយនឹង​សិន​ស័​រ​ទំហំ 64MP បូករួម​ជាមួយ​មុខងារ​ថតរូប​ពិសេស​ជាច្រើន​ទៀត វា​មាន​អេក្រង់ Super AMOLED ដែលមាន​ពន្លឺ​ភ្លឺ​ដល់ 1000nits​។​

​កាមេរ៉ា​AI Quad ទំហំ​64MP​ផ្តល់​គុណភាព​រូបថត​ពេលយប់​កាន់តែច្បាស់​ល្អ​

realme 8​បំពាក់​កាមេរ៉ា​គោល​ទំហំ​64MP លេន​ទូលាយ​( ultra-wide-angle)​ទំហំ​8MP 119° លេន​macro​នឹង​លេន​B&W portrait​បូករួម​ជាមួយ​មុខងារ​ថតរូប​ទាន់សម័យ​ជាច្រើន​ទៀត​។​

​មុខងារ Tilt-shift Mode​ការថតរូប​ឲ្យ​ឃើញ​តូច​វា​អាច​ផ្តិតរូប​ពិភព​ពិត​ទៅជា​ពិភព​ខ្នាតតូច​ដោយ​ផ្តល់នូវ​បទពិសោធន៍​ថតរូប​ដ៏​អស្ចារ្យ​និង​ប្លែក​។​

​មុខងារ New Starry Mode​ធ្វើឱ្យ​ប្រសើរឡើង​នៅលើ​ប្រសិទ្ធិភាព​ភ្លឺ​ច្បាស់​និង​ការកាត់បន្ថយ​សំលេង​រំខាន​។​

realme 8​ក៏​ភ្ជាប់​មកជា​មួយ​មុខងារ Portrait​ថ្មី​ប្លែក​ដូចជា Neon Portrait, Dynamic Bokeh, New AI Portrait.

​កាមេរ៉ា Selfie​ទំហំ​16MP​ភ្ជាប់​មកជា​មួយ​មុខងារ AI Beauty, Portrait Mode, and Super Nightscape.

​មុខងារ Dual-view Video​អាច​ឲ្យ​អ្នក​ថត​វីដេអូ​កម្សាន្ត​យ៉ាង​សប្បាយ​នឹង​គួរ​ឲ្យ​ចាប់អារម្មណ៍ ចំពោះ UIS Max Video Stabilization​ទប់​លំនឹង​បានល្អ​នឹង​ផ្តល់នូវ​សមត្ថភាព​ក្នុង​ការថត​វីដេអូ​ ដែលមាន​ស្ថេរភាព​និង​រលូន​នៅពេល​ដំណើរការ​។​

​អេក្រង់​6.4-inch Super AMOLED display​ជាមួយ​កម្រិត​ពន្លឺ​ដល់​1000nits

realme 8​បំពាក់​ដោយ​អេក្រង់​6.4-inch Super AMOLED​វា​គាំទ្រ​មុខងារ Always-on Display​នឹងមាន​សិន​ស័​រ​ស្កេ​ន​ក្រយៅដៃ​ផង​ដែល​។​អេក្រង់​វា​អាច​បង្ហាញ​កម្រិត resolution​ដល់​1080P FHD​នឹង​touch rate​ដល់ 180Hz​។ មុខងារ Sunlight mode​អាច​កំណត់​ពន្លឺ​ភ្លឺ​ដល់​1000nits ហើយ​វា​ក៏មាន​មុខងារ eye protection​ដែលមាន​លក្ខណៈពិសេស​ដូចជា DC-like dimming និង​ប្រឆាំង​ពន្លឺ​ភ្លើង​នៅ​កម្រិត​ពន្លឺ​ទាប​។​

​ថាមពល​ថ្ម​ធំ​5000mAh ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​30W Dart Flash Charge

realme 8 បំពាក់​មកជា​មួយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​30W dart Flash Charge​វា​អាច​សាក​ថ្ម​ទំហំ​5000mAh ត្រឹមតែ​រយៈពេល 65 នាទី​ប៉ុណ្ណោះ​។​ វា​អាច​ទុក standby​បាន​40​ថ្ងៃ​នឹង​លេង​ហ្គេម​បាន​10​ម៉ោង​។​ ដំណើរការ​នៃ​មុខងារ Super Power Saving Mode​វា​អាច​ទុក standby​បាន​ដល់​ទៅ​2​ថ្ងៃ​ដោយ​ចំណាយ​ថ្ម​អស់​5%​ប៉ុណ្ណោះ​។ realme 8 ក៏មាន​មុខងារ App Quick Freeze, Sleep Standby Optimization និង​មុខងារ​បង្កើន​ថាមពល​ថ្ម​ផ្សេងទៀត​ព្រមទាំង​អាច​សាក​ទូរសព្ទ​ផ្សេងទៀត​ឬ​ឧបករណ៍​វៃឆ្លាត​ជាមួយ​ខ្សែ OTG ផងដែរ​។​

​ការ​រចនា​ម៉ូដ​ថ្មី Infinite Bold Design,​ទម្ងន់​ស្រាល​នឹង​ស្តើង​ត្រឹម​177g

realme 8​មាន​រចនាបថ​ទាក់ទាញ​នឹង​លេចធ្លោ​ដោយមាន​ជម្រើស​2​ពណ៌ គឺ​ពណ៌​ទឹកប្រាក់ (Cyber Silver) នឹង​ពណ៌​ខ្មៅ (Cyber Black)​វា​មាន​ទម្ងន់​ស្រាល​177g​នឹង​កម្រាស់​ស្តើង​8mm​។​ផ្ទៃ​ខាងក្រោយ​វា​មាន​សភាព​ភ្លឺរលោង​រំលេច​ដោយ​អក្សរ Dare to leap ធំ​សរសេរ​ជា​ផ្តេក​នៅលើ​ឆ្នូត​វែង​លាយឡំ​ដោយ​ពណ៌​ឥន្ទធនូ ហើយ​ការ​ឌី​ហ្សា​ញ​លាយ​ប​ញ្ជូល​គ្នា​ទាំងអស់នេះ​ មើលទៅ​ពិតជា​អស្ចារ្យ​នឹង​ស្រស់ស្អាត​មែនទែន ការសង្កេត​មួយ​ផ្សេងទៀត​នោះ​ គឺ​វា​មិន​ងាយ​ប្រលាក់​ស្នាម​ម្រាមដៃ​ផងដែរ។

​បន្ទះ​ឈី​ប gaming Helio G95 ជាមួយ​បច្ចេកវិទ្យា​បន្សាប​កម្ដៅ​

realme 8 បំពាក់​ដោយ​បន្ទះ​ឈី​ប gaming Helio G95 ដែល​បង្កើតឡើង​ដោយ cores ធំ​A75 ចំនួន 2 និង A55 តូចៗ​ចំនួន 65 ជាមួយ​ល្បឿន រហូតដល់ 2.05 Ghz និង quad-core Mali-G76 GPU ដំណើរការ​នេះ មាន​សមត្ថភាព​គ្រប់គ្រង​ហ្គេម​ក្នុង​ទូរស័ព្ទ​។​ចំពោះ បច្ចេកវិទ្យា​បន្សាប​កម្ដៅ​នេះ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រសិទ្ធភាព​ត្រជាក់ 14.4% បើ​ប្រៀបធៀប​ទៅនឹង​ជំនាន់​មុន​របស់​វា​realme 7​។​ ហើយrealme 8 បាន​ភ្ជាប់​មកជា​មួយ realme UI 2.0 ចេញពី​ប្រអប់​ស្រាប់​នឹងមាន​វិ​ញ្ញាប​ន​ប័ត្រ​សំឡេង Hi-Res បញ្ចាក់​សំឡេង​ដែលមាន​គុណភាព​ខ្ពស់។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ៦ ម៉ោង មុន

បន្ទាន់ទាំងយប់ រដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់​ខេត្ត​ជាប់ព្រំដែន​ថៃ​ទាំងអស់ និង​ខេត្ត​សៀមរាប

កូវីដ-១៩៦ ម៉ោង មុន

កម្ពុជា​សម្រេច​បិទ​ខេត្ត​ជាប់​ព្រំដែន​ថៃ ក្រោយ​រក​ឃើញ​ឆ្លង​មេរោគកូវីដ១៩ បម្លែងថ្មី Delta ចូលសហគមន៍

កូវីដ-១៩៧ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​អ្នក​វិជ្ជមាន​ថ្មី​កូ​វីដ​១៩​ថ្មី ៦៥ នាក់ នៅ​ថ្ងៃទី ២៧ ខែកក្កដា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពស់ថ្លាន់​២៦​ក្បាល​ ត្រូវ​មន្ត្រី​ឧទ្យាន​នុរក្ស​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ប្រលែង​ចូល​ព្រៃ​អភិរក្ស​ធម្មជាតិ​ក្នុង​ឃុំ​ផ្លូវ​ទូក

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជារកឃើញ​អ្នក​ចាក់​វ៉ាក់សាំង​ការពារកូវីដ-១៩ លើក​ទី៧លាន ស្មើនឹង៧០ភាគរយ នៃប្រជាជន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services