លក្ខណៈពិសេស​នៃ​រថយន្ត​ប្រភេទ Crossover ដែលជា​ជម្រើស​ល្អ​បំផុត​ សម្រាប់​មនុស្ស​ជំនាន់​ថ្មី​
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

លក្ខណៈពិសេស​នៃ​រថយន្ត​ប្រភេទ Crossover ដែលជា​ជម្រើស​ល្អ​បំផុត​ សម្រាប់​មនុស្ស​ជំនាន់​ថ្មី​

បានផុស

នៅ

​រថយន្ត​ប្រភេទ Crossover ស្ថិតក្នុង​ចំណោម​រថយន្ត​ថ្មី ពេញនិយម​បំផុត នៅលើ​ទីផ្សារ​នាពេល​បច្ចុប្បន្ននេះ ហើយ​អ្នក​ចែកចាយ​បន្ត​រថយន្ត​ថ្មី​កំពុង​ផ្គត់ផ្គង់​តំរូវការ​ជាមួយនឹង​ម៉ូ​ឌែ​ល​នេះ​គ្រប់​ទម្រង់ និង​ទំហំ​។ រថយន្ត​ប្រភេទ Crossover គឺជា​រថយន្ត​ល្អ​បំផុត សម្រាប់​ការបើកបរ​ក្នុង​ទីក្រុង​ជា​លក្ខណៈ​គ្រួសារ ឬ ប្រើប្រាស់​ផ្ទាល់ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ប្រទេស​កម្ពុជា មាន​ម៉ូ​ឌែ​ល​ប្រភេទ Crossover ជាច្រើន ដែល​ដាក់លក់​ក្នុងតម្លៃ​សមរម្យ​។ ប៉ុន្តែ​លក្ខណៈពិសេស និង​ការ​ដំណើរការ​ជាច្រើន គឺ​ខុសៗ​គ្នា​។ រថយន្ត​ប្រភេទ Crossovers ល្អ​បំផុត​ដែលមាន​តម្លៃ​សមរម្យ ជាទូទៅ​មានតម្លៃ​ក្រោម 35000 ដុល្លារ​។ ដើម្បី​ធ្វើឱ្យ​អ្នកទិញ​កាន់តែ​ងាយស្រួល​រក​យានយន្ត​ថ្មី យើង​បាន​ចងក្រង​គំរូ​រថយន្ត​ពីរ​ម៉ូ​ឌែ​ល​នៃ​ប្រភេទ Crossover ល្អ​បំផុត​នៅ​កម្ពុជា​ដូចខាងក្រោម​៖

– រថយន្ត MG ZS 2021 បាន​ប្រកួតប្រជែង​ដណ្តើមបាន​ចំណាត់ថ្នាក់​កំពូល​មួយ​ក្នុងចំណោម​ចំណាត់ថ្នាក់​ប្រភេទ crossover ។ ជាមួយ​តម្លៃ 30,300 ដុល្លារ ម៉ូ​ឌែ​ល​នេះ​បំពាក់​នូវ​មុខងារ​ប្រើប្រាស់​ថ្មី​, ថាមពល​ខ្លាំង និង​បច្ចេកវិទ្យា​ដែល​ត្រូវបាន​ផ្លាស់ប្តូរ​គួរឱ្យកត់សម្គាល់​។ រថយន្ត MG ZS ចែករំលែក​ភាព​អស្ចារ្យ​របស់​វា ជាមួយ​រថយន្ត​ដែលមាន​នៅក្នុងពេល​បច្ចុប្បន្ន​នេះ ដូច្នេះ​វា​អាច​ត្រូវបាន​គេ​គិតថា ជាការ​បំផុស​ស្នាដៃ​ថ្មី​ដ៏​ល្អ​បំផុត​។ រថយន្ត MG ZS មាន​ប្រវែង​បណ្តោយ 4314​មី​លី​ម៉ែត្រ​, ទទឹង​1809​មី​លី​ម៉ែត្រ​, កម្ពស់​1644​មី​លី​ម៉ែត្រ និង​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ 2585​មី​លី​ម៉ែត្រ​។ គូទ​ក្រោយ​ដែលជា​កន្លែង​ដាក់​ឥវ៉ាន់​មាន​ទំហំ​359​លីត្រ ចាប់ពី​បាត​ដល់​ដំបូល​រថយន្ត និង​កន្លែង​អង្គុយ​សម្រាប់​អ្នកដំណើរ​ខាងក្រោយ គឺ​ចែកជា​ផ្នែកៗ ធំ​ទូលាយ និង​ល្អ​បំផុត​។

លើសពីនេះ MG ZS ក៏មាន​កន្លែង​សម្រាប់​ដាក់​កង់​សា​កួរ​នៅក្រោម​ឡាន​ផងដែរ​។ បើ​និយាយ​ពី​ម៉ាស៊ីន​វិញ រថយន្ត​ម៉ូ​ឌែ​ល​នេះ ក៏ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន 1.5-L ជាមួយនឹង​ប្រភេទ​ប្រអប់លេខ​អូ​តូ​CVT 8​វគ្គ​។ ចំណុច​ស្តង់ដារ​នៅលើ​រថយន្ត MG ZS រួមមាន​ដូចជា កង់​យ៉ាន់​ទំហំ​17​អ៊ី​ញ​, កុង​ទ័​រ​ឌីជីថល​, អេក្រង់​កម្សាន្ត​10.1 អ៊ី​ញ អាច​ភ្ផា​ប់​ជាមួយ​Apple CarPlay និង Android ស្វ័យប្រវត្តិ​, កាមេរ៉ា​360​ដឺក្រេ​, កៅអី​អ្នកបើកបរ​អូ​តូ​, កញ្ចក់​ចំហៀង​នីមួយៗ​បត់​ដោយ​ស្វ័យប្រវត្តិ​អម​ជាមួយ​អំពូល​LED, ផ្លិត​ទឹក​ស្វ័យប្រវត្តិ​, សោ​ឆ្លាត​វៃ​ដែលមាន​ប៊ូ​តុង​ចុច​បើក​ដើម្បី​បញ្ឆេះ​និង​ពន្លត់​ម៉ាស៊ីន​។ លើសពីនេះ MG ZS ក៏មាន​បំពាក់​ដោយ​ដំបូល​លើ​បើក ដែល​អាច​បើក​បិទ​ដំបូល មើល​ទេសភាព​ផ្នែក​ខាងលើ​ផងដែរ​។ រថយន្ត MG ZS ក៏បាន​ទទួល​ចំណាត់ថ្នាក់​សុវត្ថិភាព​លំដាប់​ផ្កាយ​ប្រាំ ពី​ANCAP ដោយសារតែ​មុខងារ​ឧបករណ៍​សុវត្ថិភាព​របស់​អ្នកបើកបរ​មាន​លក្ខណៈ​ស្តង់ដារ​។​

– រថយន្ត Ford Ecosport 2021 មានតម្លៃ​ចាប់ពី 27,900 ដុល្លារ​: ខណៈពេលដែល​តម្លៃ​ដែល​បានដាក់​ចេញ​មាន​ភាព​ទាក់ទាញ ម៉ូ​ឌែ​ល​នេះ​ក៏មាន​ធាតុ​ផ្សេងទៀត​ដែល​រឹតតែ​គួរឱ្យ​ចាប់អារម្មណ៍​ដូចជា ការបំពាក់​កង់​សា​កួរ​នៅ​ផ្នែក​ខាងក្រោយ ហើយ​កង់​សា​កួរ​នោះ នៅតែមាន​លក្ខណៈពិសេស​គ្រប់ពេល ប៉ុន្តែ​វា​មានមុខ​ងារ​ល្អៗ​មួយចំនួន​សម្រាប់​រថ​យន្ត Ford EcoSport ។ វា​បំពាក់​ដោយ​ម៉ាស៊ីន Ecoboost 1.0L ជាមួយនឹង​ប្រអប់លេខ​6​វគ្គ​, ផ្លិត​ទឹក​ស្វ័យប្រវត្តិ​, អំពូល​ភ្លើង​មុខ​ដោយ​ស្វ័យប្រវត្តិ​, កូន​សោ​ឆ្លាត​វៃ (Smart key), អេក្រង់ touch screen 8 អ៊ី​ញ​, ឧបករណ៍​ចាប់​សញ្ញា​ខាងក្រោយ​ជាមួយ​កាមេរ៉ា​ក្រោយ​, ABS និង ESP​។ សម្រាប់​ផ្នែក​ខាងក្នុង​វិញ មកជា​មួយ​ការ​រចនា​ពណ៌​រាង​សាច់ ឬ គ្រី​ម (cream color) ដែល​មើលទៅ​ធំ ទូលាយ​ជាង​មុន និង​ធ្វើឲ្យ​អ្នកបើក​បរមាន​ផាសុកភាព បើទោះបីជា​រថយន្ត Ford Ecosport មាន​រូបរាង​តូច​បន្តិច​ក៏ដោយ​។ បើ​និយាយ​ពី​ទំហំ​វិញ រថយន្ត Ford EcoSport មាន​ប្រវែង 3998 មី​លី​ម៉ែត្រ មាន​ទទឹង 1765 មី​លី​ម៉ែត្រ និង​កម្ពស់ 1647 មី​លី​ម៉ែត្រ និង​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ 2519 មី​លី​ម៉ែ​ត្រ​ដែល​តូច​ជាង MG ZS 2021​។ ចំពោះ​ការលក់​វិញ Ford Ecosport គឺជា​ម៉ូ​ឌែ​ល​ដែល​លក់ដាច់​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​ម៉ូ​ឌែ​ល​នេះ​អាចជា​ជម្រើស​សម្រាប់​ការធ្វើដំណើរ​ជិតៗ និង​មិនធំ​ល្មម​សម្រាប់​គ្រួសារ​ដែលមាន​សមាជិក​ច្រើន​ទេ​។​

​រថយន្ត​ប្រភេទ Crossover គឺ​សាក​សម​សម្រាប់​មនុស្ស​ជំនាន់​ថ្មី ដែល​កំពុង​ស្វែងរក​រថយន្ត​ដែលមាន​បំពាក់​មុខងារ​យ៉ាង​ពិសេស ជាមួយ​រូបរាង​ស្រស់ស្អាត​ផងដែរ​។ ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​រថយន្ត​ប្រភេទ crossover ប្រណីត លោកអ្នក​គួរ​ជ្រើសរើស​នូវ​ម៉ូ​ឌែ​ល MG ZS ឬ Ford Ecosport ដូចខាងលើ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​នៅ​ពិបាក​សម្រេចចិត្ត អ្នក​អាច​សាកល្បង​បើកបរ​នៅ​បន្ទប់​តាំង​បង្ហាញ​របស់​ពួកគេ ដើម្បី​ទទួលបាន​បទពិសោធន៍​ថ្មី​ពី​រថយន្ត​ទាំងនោះ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ៥ ម៉ោង មុន

បន្ទាន់ទាំងយប់ រដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់​ខេត្ត​ជាប់ព្រំដែន​ថៃ​ទាំងអស់ និង​ខេត្ត​សៀមរាប

កូវីដ-១៩៥ ម៉ោង មុន

កម្ពុជា​សម្រេច​បិទ​ខេត្ត​ជាប់​ព្រំដែន​ថៃ ក្រោយ​រក​ឃើញ​ឆ្លង​មេរោគកូវីដ១៩ បម្លែងថ្មី Delta ចូលសហគមន៍

កូវីដ-១៩៦ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​អ្នក​វិជ្ជមាន​ថ្មី​កូ​វីដ​១៩​ថ្មី ៦៥ នាក់ នៅ​ថ្ងៃទី ២៧ ខែកក្កដា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពស់ថ្លាន់​២៦​ក្បាល​ ត្រូវ​មន្ត្រី​ឧទ្យាន​នុរក្ស​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ប្រលែង​ចូល​ព្រៃ​អភិរក្ស​ធម្មជាតិ​ក្នុង​ឃុំ​ផ្លូវ​ទូក

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជារកឃើញ​អ្នក​ចាក់​វ៉ាក់សាំង​ការពារកូវីដ-១៩ លើក​ទី៧លាន ស្មើនឹង៧០ភាគរយ នៃប្រជាជន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services