Connect with us

បច្ចេកវិទ្យា

រថយន្ត SUV ទើប​មកដល់​ថ្មី Maxus D60 និង Souest DX7

បានផុស

នៅ

​រថយន្ត​ប្រភេទ SUV នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​កាន់តែ​មានការ​ចាប់អារម្មណ៍​ជា​បន្តបន្ទាប់​គួរឲ្យកត់សម្គាល់​។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Maxus បានបង្ហាញ​ពី​ម៉ូ​ឌែ​ល​ថ្មី​របស់ខ្លួន​គឺ Maxus D60 ចំណែកឯ​ក្រុមហ៊ុន Souest ក៏បាន​បង្ហាញ​នូវ DX7 ថ្មី​ផងដែរ​។ ម៉ូ​ឌែល​ទាំងពីរ​នេះ​មាន​ភាពខុសគ្នា​ទៅនឹង តម្លៃ និង មុខងារ​ប្រើប្រាស់​ដែល​បាន​បំពាក់​មក​។ រថយន្ត​ប្រភេទ​SUV គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​តម្រូវការ​ផ្សេងៗ​របស់​អ្នក ហើយក៏​សាក​សម​សម្រាប់​មនុស្ស​ជាច្រើន​ដែលមាន​ថវិកា​សមល្មម​។ ថ្ងៃនេះ​យើងខ្ញុំ​នឹង​បង្ហាញ​ពី​ចំណុច​ពិសេស​មួយចំនួន​របស់​រថយន្ត Maxus D60 និង Souest DX7៖

– រថយន្ត Souest DX7 មានតម្លៃ​ចាប់ពី $38,800 ហើយ​វា​បាន​បំពាក់​មកជា​មួយ​ម៉ាស៊ីន​តួ​បូ​1.5 រួម​នឹង​ប្រអប់លេខ​អូ​តូ​៦​វគ្គ​។ ប្រវែង​របស់​រថយន្ត Souest DX7​គឺមាន ប្រវែង​បណ្តោយ 4,585mm , ទទឹង 1,900mm , កំពស់ 1,718mm និង​គម្លាត​ពី​កង់​មុខ​ទៅ​កង់​ក្រោយ 2,700mm​។ ផ្នែក​ខាងក្នុង​នៃ​រថយន្ត Souest DX7 ភ្ជាប់​មកជា​មួយ​ការ​រចនា​ពណ៌​សលាយ​ខ្មៅ ដោយ​រចនា​យ៉ាង​ស្រស់ស្អាត​នៅលើ​កៅអី និង តាម​ទ្វារ​ផងដែរ​។ វា​ក៏​បន្ថែម​នូវ​ម៉ូត​ជា​ពណ៌​ឈើ​ដែល​រំលេច​ឡើង​នៅ​តាប់​ឡូ​កណ្តាល​។ វា​ក៏បាន​បំពាក់​មកជា​មួយ​មុខងារ​ប្រើប្រាស់​ដ៏​ទំនើប​មួយចំនួន​ដូចជា កុង​ទ័​រ​ប្រភេទ​LCD​ទំហំ​១០​អ៉ី​ញ​, អេក្រង់​កម្សាន្ត​ទំហំ​១០​អ៉ី​ញ​, កាមេរ៉ា​ក្រោយ​រួម​នឹងមាន​សេន​ស័​រ​ខាងក្រោយ​, ប្រព័ន្ធ​សោ​ឆ្លាត​វៃ ហើយ​រថយន្ត Souest DX7 ក៏មាន​ការធានា​រយៈពេល​៥​ឆ្នាំ​សម្រាប់​អតិថិជន​របស់​ពួកគេ​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– រថយន្ដ Maxus D60 ជា​ប្រភេទ​រថយន្ត SUV ៧​កៅអី​ដែល​ផ្តល់ជូន​នូវ​ស្ទីល​ដ៏​ស្រស់ស្អាត​និង​ផាសុកភាព​បំផុត​។ រថយន្ត Maxus D60 មានតម្លៃ​ចាប់ពី $42,000 ហើយ​វា​បាន​បំពាក់​ដោយ​ម៉ាស៊ីន​តួ​បូ​1.5TGI និង ប្រអប់លេខ​អូ​តូ DCT ៧​វគ្គ​។ វា​ផ្តល់នូវ​កម្លាំង 166hp និង កម្លាំង​រមួល 250Nm ។ រថយន្ត Maxus D60 មាន​ប្រវែង​បណ្តោយ 4,720mm, ទទឹង 1,860mm , កម្ពស់ 1,736mm និង​គម្លាត​ពី​កង់​មុខ​ទៅ​កង់​ក្រោយ 2,769mm ដែល​វា​មាន​ទំហំ​ធំ​ជាង​រថយន្ត Souest DX7​។ ពូក​ស្បែក​របស់​រថយន្ត Maxus D60 ត្រូវបាន​ដេរ​យ៉ាង​ម៉ត់ចត់​ហើយ​រំលេច​ឡើង​នូវ​ស្បែក​ពណ៍​ខ្មៅ​លាយ​ក្រហម​ដែល​កាន់តែ​ប្រណីត​និង​ទាក់ទាញ​។ រថយន្ត Maxus D60 ក៏បាន​បំពាក់​នូវ​មុខងារ​ដ៏​ទំនើប​មួយចំនួន​ដូចជា​: កុង​ទ័​រ​ឌីជីថល​LCD​ទំហំ​១៤​អ៉ី​ញ និង អេក្រង់​កម្សាន្ត​ទំហំ​១២.៣​អ៉ី​ញ​។ Maxus D60 បន្ថែម​មកជា​មួយ​លក្ខណៈពិសេស​ស្តង់ដារ​រួមមាន​ដូចជា​: កាំ​មេ​រ៉ា​មើល​ក្រោយ​អម​នឹង​សេន​ស័​រ​ក្រោយ​ជំនួយ​ពេល​ចត​រថយន្ត​, ប្រព័ន្ធ​ត្រួតពិនិត្យ​សម្ពាធ​កង់​, មុខងារ​ពិសេស​អា​ច​បញ្ជា​ពី​ដៃចង្កូត​, ប្រព័ន្ធគ្រប់គ្រង​ល្បឿន​ក្នុងពេល​បើកបរ ហើយ​រថយន្ត Maxus ក៏​ផ្តល់ជូន​នូវ​ការធានា​រយៈពេល​៥​ឆ្នាំ​ផងដែរ​។​

​ប្រសិនបើ​លោកអ្នក​កំពុង​ពិចារណា​លើ​រថយន្ត​ប្រភេទ​SUV លោកអ្នក​អាច​ពិចារណា​ជាមួយ​រថយន្ត SUV ពីរ​ម៉ូ​ឌែ​ល​ខាងលើ​ដែល​សាក​សម​សម្រាប់​ការប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ និង​ការងារ​អាជីវកម្ម​ផ្សេងៗ​របស់​អ្នក​ប្រកបដោយ​សុវត្ថិភាព និង​ផាសុកភាព​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម