បច្ចេកវិទ្យា
នាយកដ្ឋានព័ត៌មានវិទ្យា ប្រាប់ឲ្យប្រុងប្រយ័ត្ន ចំពោះការឆ បោក ក្រោមរូបភាព «មនោ សញ្ចេតនា» លើបណ្តាញ សង្គម
នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានប្រាប់ឲ្យប្រជាពលរដ្ឋ និងសាធារណជន មានការប្រុងប្រយ័ត្ន អំពីការឆបោក ក្រោមរូបភាព មនោសញ្ចេតនា (Romantic Scam) លើបណ្តាញទំនាក់ទំនងសង្គម។
ទំព័រហ្វេសប៊ុក របស់នាយកដ្ឋានព័ត៌មានវិទ្យា នៅរសៀលថ្ងៃទី៣០ ខែសីហានេះ បានសរសេរថា កន្លងក្រុមការងារនាយកដ្ឋាន បានធ្វើការចុះផ្សាយ ស្តីពី ល្បិចឆបោកប្រាក់ផ្សេងៗ របស់ជនខិលខូច ដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានជាមធ្យោបាយ។
ដោយឡែក នៅថ្ងៃនេះក្រុមការងារនាយកដ្ឋាន បានលើកយកល្បិចឆបោក ដោយប្រើប្រាស់មធ្យោបាយ មនោសញ្ចេតនា (Romantic Scam) ដើម្បីរៀបចំគម្រោងទុច្ចរិត ទៅលើជនរងគ្រោះ តាមវិធីសាស្ត្រជាសង្ខេបដូចខាងក្រោម៖
១- ជនខិលខូច ធ្វើការប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងជនរងគ្រោះគោលដៅ (Target Victims) លើបណ្តាញ អ៊ីនធឺណិត ដើម្បីរៀបចំគម្រោងឆបោករបស់ពួកគេ។
២- ជនខិលខូច ចាប់ផ្តើមធ្វើការភ្ជាប់ ទំនាក់ទំនង ជាមួយជនរងគ្រោះ តាមរយៈកម្មវិធី បណ្តាញទំនាក់ទំនងសង្គមផ្សេងៗ តួយ៉ាងដូចជាកម្មវិធីហ្វេសប៊ុក កម្មវិធីសារអឡិចត្រូនិក (Telegram, WhatsApp, Line, Messenger)។
៣- ជនខិលខូច ធ្វើការតាមដាន រាល់ព័ត៌មាន មតិយោបល់ ឬសកម្មភាពផ្សេងៗ របស់ជនរងគ្រោះ លើបណ្តាញអ៊ីនធឺណិត ដើម្បីសន្និដ្ឋានទឹកចិត្ត និងសតិអារម្មណ៍របស់ជនរងគ្រោះ។
៤- ជនខិលខូច ធ្វើការជជែកលេង ជាញឹកញាប់ ជាមួយជនរងគ្រោះ ពិសេសនៅពេល ដែលពួកគេមានបញ្ហាផ្លូវចិត្តក្នុងជីវិតឯកជន គ្រួសារ ឬជំនួញ។ល។
៥- នៅពេល ដែលជនរងគ្រោះធ្លាក់ ក្នុងអន្លង់មនោសញ្ចេតនាក្លែងក្លាយ ជនខិតខូច ចាប់ផ្តើមអនុវត្តគម្រោងទុច្ចរិត តួយ៉ាង ដូចជា ការឆបោកប្រាក់ ដោយហេតុផលផ្សេងៗ ការលួងលោមថតសកម្មភាព រូបភាពអាស អភាស ឬការណាត់ជួប និងបន្ទាប់មក ប្រព្រឹត្តសកម្មភាព ល្មើសផ្សេងៗ ជាដើម។
លើសពីនេះក្រុមការងារ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ ក៏បានសង្កេតឃើញផងដែរថា មានជន ខិលខូចមួយចំនួន កំពុងធ្វើសកម្មភាពល្មើស ពីក្រៅប្រទេស (ជនបរទេស) និងមានជនល្មើសមួយចំនួន (ជនបរទេស ឬជនជាតិខ្មែរ) ក៏កំពុងប្រព្រឹត្ត សកម្មភាពទុច្ចរិតនេះ ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។
នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកដែលកំពុងប្រើប្រាស់កម្មវិធី បណ្តាញទំនាក់ទំនងសង្គម មេត្តាប្រុងប្រយ័ត្ន នូវល្បិចកលខាងលើ និងសូមធ្វើសេចក្តីរាយការណ៍ ជូនមន្ត្រីមានសមត្ថកិច្ច នៅពេលបានដឹង ជួបប្រទះ ឬសង្ស័យថា ជាប្រភេទបទល្មើស ខាងលើនេះ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ