Connect with us

បច្ចេកវិទ្យា

Galaxy Z Fold3 5G និង Galaxy Z Flip3 5G មានកន្លែងឆ្ងាញ់…កន្លែងជាតិច្រើនមិនធម្មតា ដែលនឹកស្មានមិនដល់ ចង់ដឹងអត់ តោះ…!!

បានផុស

នៅ

នាមជាកំពូលស្មាតហ្វូនអេក្រង់បត់បានទៅហើយ…ត្រូវតែមានកន្លែងពិសេស…កន្លែងឆ្ងាញ់ ដើម្បីស្អំបេះដូងអ្នកប្រើប្រាស់ឱ្យញញឹម ក៏ដូចជា​ប្រើប្រាស់​ពោរពេញ​ដោយ​ភាពជឿជាក់ និង​លេចធ្លោ​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​…!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​ចាំ​មិន​ខុស​ទេ​កាលពីពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន សាម​សុង ក៏បាន​បង្ហាញជូន​លក្ខ​ណៈ​ពិសេស​មួយចំនួន​ដែល​បំពាក់​មកលើ Galaxy Z Fold3 5G និង Galaxy Z Flips3 5G រួចមកហើយ និង​ជា​មូល​ហេតុដែល​ធ្វើឱ្យ​តារា​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​ទាំង 2 នេះ​មាន​ភាព​ពេញនិយម​ខ្លាំង និង​ផ្ទុះ​ការគាំទ្រ​ច្រើន​ជាមួយនឹង​លក្ខណៈពិសេសៗ​ជាច្រើន​ដូចជា​៖

* កំពូល​អេក្រង់​ភ្លឺ​ច្បាស់​ថ្លា​ត្រជាក់​ភ្នែក Dynamic AMOLED 2X ទោះ​មើល​ក្រោម​ពន្លឺ ខ្លាំង ខ្សោយ​ប៉ុណ្ណា ឬ​មើ​លពី​ជ្រុង​ណា​ក៏​នៅ​ច្បាស់​ស្អាត​ល្អ​…!

* Screen Refresh Rate 120Hz ដែល​អ្នកលេង Game គ្រប់រូប​ត្រូវការ​…!

* បំពាក់​អាវ​ក្រោះ​ការពារ​ជម្រាប​ទឹក IPX68 ដែល​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ត្រូវការ និង​ចង់​បានជា​យូរ​មកហើយ​…!

* មាន​កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់​ដំបូង​គេ​បំផុត (First Under Display Camera) ដែលមាន​ភាពងាយស្រួល​ក្នុងការ​ទស្សនា មិន​ធ្វើឱ្យ​ទើសភ្នែក ឬ​រំខាន​ភ្នែក​…!

* មាន​តួខ្លួន​រឹងមាំ​ជាង​មុន​ដោយ​ផលិត​ចេញពី Armor Aluminum ជាដើម​…!

​ដោយឡែក​ក្រៅពី​ចំណុច​ពិសេស​ខាងលើ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ត្រូវបាន​បំពាក់​មក​ជាមួយនឹង​ក​ញ្ច​ក់​ប្រភេទ Gorilla Glass© VictusTM (4X Scratch resistance) ទាំងមុខ ទាំងក្រោយ ដែលជា​ប្រភេទ​កញ្ចក់​ដែលមាន​ភាពរឹងមាំ​ជាប់​ធន់​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ការពារ​ឆ្កូត​សឹក បាន​រហូតដល់​ទៅ 4 ដង …! ជាពិសេស​ម្រា​ប់ Galaxy Z Fold3 5G ជំនាន់​ចុងក្រោយ​នេះ​ គឺ​ត្រូវបាន​អ្នកជំនាញ​ផលិតឡើង​ ដោយមាន​ទម្ងន់​ស្រាល​ជាងគេ និង​មាន​ផាសុកភាព​ក្នុងការ​ក្តោប​ចាប់​កាន់​ក្នុង​ដៃ​បើ​ធៀប​នឹង​ត្រកូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​ជំនាន់​មុន​!

​និយាយ​ពី​ការថតរូប Selfie វិញ​…​តើ​អ្នកណាខ្លះ​ដែល​ចូលចិត្ត​ថតរូប និង​ចង់បាន​រូបភាព ឬ រូបថត Selfie ស្អាតៗ​? បើ​យើង​និយាយ​ពី​ការថតរូប Selfie គឺ Galaxy Z Flip3 5G អាចឱ្យ​លោកអ្នក ជាពិសេស​មិត្តៗ​យុវវ័យ​ស៊ីវិល័យ​សម័យថ្មី​អាចធ្វើ​ការថតរូប Selfie ដោយ​ប្រើ​កាមេរ៉ា​ក្រោយ​បាន​យ៉ាង​លឿន​…​ងាយស្រួល និង​អាច​ថតរូប​បាន​យ៉ាង​ប្រណិត​…​និង​ស្រស់ស្អាត​មួយ​ពេញចិត្ត​តែម្តង​…!

​ពេល​អាន​ហើយ​…​យល់​យ៉ាងណាដែរ​ឥឡូវ​ហ្នឹង​? តើ​ជាប់ចិត្ត​ជាមួយ Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G? ឬក៏​ជាប់ចិត្ត​ទាំង 2…? តែ​ខ្ញុំ​ហ៊ាន​ធានាថា​លោកអ្នក​ប្រាកដជា​លង់ និង​ដកចិត្ត​មិន​រួច​ឡើយ​ពេល​ដែ​លបាន​ចាប់​កាន់​ប្រើ​ផ្ទាល់ Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G ជាមួយនឹង​កំពូល​បច្ចេកវិទ្យា​ក៏ដូចជា​លក្ខណៈពិសេសៗ​ដែល​ក្រុមហ៊ុន សាម​សុង បំពាក់​មកលើ​តារា​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​ទាំង 2 ដួង​នេះ​…!

Galaxy Z Fold3 5G និង Galaxy Z Flip3 5G ផ្តល់នូវ​កំពូល​បទពិសោធន៍​មិន​ធ្លាប់មាន (Experience like no other) នៃ​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ដ៏​លេចធ្លោ​ទាក់ទាញ និង​ទាន់សម័យ​បំផុត​…! Galaxy Z Fold3 5G និង Galaxy Z Flip3 5G បង្ហាញឱ្យឃើញ​នូវ​ពិភព​ដ៏​អស្ចារ្យ​បំផុត​របស់​អ្នក (Unfold Your World) សាម​សុង​…​ជាទី​ទុកចិត្ត​បំផុត​…!!

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​មក​សាកសួរ ឬ​ធ្វើតេស្ត​ដោយផ្ទាល់​នៅតាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​អាច​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​ឥតគិតថ្លៃ​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232 !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម