បច្ចេកវិទ្យា
ក្រុមហ៊ុន អេឡិចត្រូនិកខ្នាតយក្ស សាមសុង បានចូលរួមក្នុងពិធីពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី ១៦ ឆ្នាំ ២០២៣
ក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិកខ្នាតយក្ស ប្រចាំប្រទេសកម្ពុជា បានចូលរួមក្នុងកម្មវិធី “ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី ១៦ ឆ្នាំ២០២៣” និងបានដាក់បង្ហាញនូវផលិតផល ព្រមទាំងបច្ចេកវិទ្យាទំនើបៗជាច្រើនផងដែរ។

កម្មវិធីតាំងពិព័រណ៍នេះ ត្រូវបានធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារពិព័រណ៍)។

ឆ្លៀតក្នុងឱកាសនេះដែរ លោក Hyung Geun Lee អគ្គនាយកសាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា “គ្រប់ផលិតផលអេឡិចត្រូនិកចាប់ពី ស្មាតហ្វូនរហូតដល់ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនបោក ម៉ាស៊ីនត្រជាក់ និងផលិតផល ផ្សេងៗទៀត មិនត្រឹមតែផលិតឡើងដោយផ្ដោតលើគុណភាពប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនក៏ យកចិត្តទុកដាក់ខ្លាំងបំផុតទៅលើបរិស្ថាន ជាពិសេស ជំរុញឱ្យមានការស្រលាញ់ និងជួយ អភិរក្សធម្មជាតិផងដែរ។ ចំណុចទាំងអស់នេះហើយ ដែលធ្វើឱ្យគ្រប់ផលិតផលរបស់ សាមសុងទទួលបានការគាំទ្រជាច្រើននៅជុំវិញពិភពលោក ក៏ដូចជាព្រះរាជាណាចក្រ កម្ពុជាយើង។”

លើសពីនេះផងដែរ ក្រុមហ៊ុន សាមសុង ទូទាំងពិភពលោក ក៏កំពុងតែខិតខំប្រឹងប្រែងបន្ត យុទ្ធនាការថែរក្សាបរិស្ថាន ដោយប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ ដើម្បីកាត់បន្ថយការ បំពុលបរិស្ថាន។ ម្យ៉ាងវិញទៀត គោលបំណងនៃការចូលរួមក្នុងពិធីតាំងពិព័រណ៍នេះ ក៏ដើម្បីចូលរួមចំណែកជួយជំរុញដល់សកម្មភាពពាណិជ្ជកម្ម និង ការវិនិយោគនៅកម្ពុជា ជាពិសេសជំរុញលើការនាំចេញ-នាំចូលផលិតផល និងសេវាឱ្យដល់គោលដៅទីផ្សារ ដែលជាផ្នែកមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬសាកល្បង ដោយផ្ទាល់ នៅតាមហាងទំនើបចែកចាយផលិតផលសាមសុងទាំងអស់ដែលនៅជិត លោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32!




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


