Connect with us

បច្ចេកវិទ្យា

ជាមួយបច្ចេកវិទ្យា Nightography ធ្វើឲ្យ Samsung Galaxy S22 ស៊េរី ក្លាយជាអ្នកជំនាញថតរូបអាជីពពេលរាត្រីដ៏អស្ចារ្យប្រចាំឆ្នាំ 2022

បានផុស

នៅ

តើ “Nightography” ហ្នឹង​អី​គេ​? ស្តាប់ទៅ​ដូចជា​ធម្មតា​…​តែបើ​ដឹង​ច្បាស់​…​ទើបបាន​ដឹងថា​វា​ពិតជា​អស្ចារ្យ​កម្រិតណា​! អ្នកណាៗ​ក៏​ដឹង​…​អ្នកណាៗ​ក៏​ឱ្យ​មេដៃ​…​និង​បេះដូង​ស្រឡាញ់​គាំទ្រ​ផលិតផល​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន សាម​សុង ដែរ​! ជាពិសេស​គឺ​ល្បី​ខាង​កាមេរ៉ា ជាងគេ​ហ្នឹង​តែម្តង​…!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពាក្យ​ថា​កំពូល​ស្មា​ត​ហ្វូ​ន​…​មិនមែន​សុទ្ធតែ​ហៅ ឬ​ដាក់ឱ្យ​គ្រប់​ស្មា​ត​ហ្វូ​ន​នោះឡើយ​សំខាន់​ គឺ​ស្មា​ត​ហ្វូ​ន​ដែល​ស័ក្ដិសម​នឹង​ហៅ​នោះ​មាន​អ្វីដែល​ពិសេស​អស្ចារ្យ​ជាងគេ ​ដែល​ផលិត​ផលស្មា​ត​ហ្វូ​ន​ផ្សេង​គ្មាន មិនអាច​ហក់​ដល់ ឬ​មិនអាច​ធ្វើបាន​! ថ្ងៃនេះ​យើង​នឹង​មក​មើល​ពី​កំពូល​បច្ចេកវិទ្យា​ដ៏​ទំនើប​អស្ចារ្យ​ដំបូង​គេ​បំផុត Nightography ដែល​បំពាក់​មក​ជាមួយនឹង​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S22 ស៊េរី ប្រចាំឆ្នាំ 2022 របស់​យើង​។

​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​ខ្លះ​ថត​ស្អាត​បានតែ​ពេល​ថ្ងៃ ឬ​កន្លែង​ដែលមាន​ពន្លឺ​គ្រប់គ្រាន់ ឬក៏​ប្រើ​កម្មវិធី​ជំនួយ (Filter or Lightroom) ប៉ុណ្ណោះ​បាន​មើលទៅ​ស្អាត​…​ប៉ុន្តែ​បើ​ថត​ពេលយប់​វិញ​ គឺ​មិន​ហ៊ាន​នឹង​ដក​ចេញមក​ទេ​ព្រោះ​វា​ថត​មិន​ច្បាស់ បែក ព្រាល មាន​ស្នាម​អុច កុង​ពន្លឺ​ជាដើម​…!

​សម្រាប់ Galaxy S22 ស៊េរី ប្រចាំឆ្នាំ 2022 ដែល​ទើបតែ​ចេញ និង​ដាក់លក់​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​យើង​វិញ​គឺ​ត្រូវបាន​បំពាក់​នូវ​កំពូលបច្ចេកវិទ្យាទំនើបចុងក្រោយ និងមានសមត្ថភាពថតរូបពេលរាត្រីបានច្បាស់ស្អាតណាស់ ដូចកំពូលអ្នកថតរូបអាជីពដែរ! ឥឡូវនេះ​យើង​មក​មើល​ទាំងអស់គ្នា​!

​សូមបញ្ជាក់ថា​ចំពោះ Galaxy S22 Ultra គឺ​ត្រូវបាន​បំពាក់​មក​ជាមួយនឹង​មុខងារ​មួយ​ដែល​យើង​ហៅថា “Nightography” ដែល​បំពាក់​នូវ Large-pixel sensor 2.4 micrometer ដែល​ធ្វើការ​ច្រោះ​យក​ពន្លឺ​ជាមួយនឹង Len ដែល​ការពារ​នឹង​ការ​ចាំង​ប្លាត​ពន្លឺ (Anti-reflecting nano-coating on the Glass and Lens) ធ្វើឱ្យ​រូបភាព​ម៉ត់ ភ្លឺ​ច្បាស់ ស្អាត ទោះបីជា​ថត​ពេលយប់ ឬ​កន្លែង​ដែល​ខ្សោយ​ពន្លឺ​ខ្លាំង ឬ​មាន​ពន្លឺ​ខ្លាំងពេក​ក៏ដោយ​។

​នៅពេលដែល​យើង​ថត​ពេល​រាត្រី​បច្ចេកវិទ្យា Night Solution របស់ Galaxy S22 Ultra នឹង​ចាប់ផ្តើម​ធ្វើការ ដោយ​ប្រើ​ចំនួន​ហ្វ្រេ​ម​ជាច្រើន​ជាប់ៗ​គ្នា ( Multi-frame processing) និង​យកចេញ​នូវ​ហ្វ្រេ​មណា​ដែល​មិន​ច្បាស់ ព្រាល ឬ​ខ្សោយ​ពន្លឺ ទុក​តែ​ហ្វ្រេ​ម​ដែល​ល្អ​ច្បាស់​នៅសល់​យកមក​រួមបញ្ចូល​គ្នា​ដើម្បី​បង្កើតបានជា​រូបភាព​មួយ ឬ​វីដេអូ មួយ ដោយ​ប្រើ​កំពូល​បច្ចេកវិទ្យា AI-powered ISP Algorithm) ដែល​លោកអ្នក​បាន​ថត​នោះ​ឱ្យមាន​ភាព​ភ្លឺ​ច្បាស់ ស្អាត​បំផុត​ទាំង រូបរាង (Shape)…​ទាំង​ទឹក​ពណ៌ (Color tone)…​ទាំង​ភាព​លម្អិត​ផ្សេងៗ (Details)​។

​សូមបញ្ជាក់​ផងដែរ​ថា ​សម្រាប់​ការថត​វីដេអូ​លើ Galaxy S22 Ultra ក្រុមហ៊ុន​សាម​សុង ក៏បាន​ញាត់​បញ្ចូល​នូវ​កំពូល​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត OIS (Optical Images Stabilization) + VDIS ( Video Digital Images Stabilization) ដើម្បី​ធ្វើឱ្យ​ការថត​វីដេអូ មាន​លំនឹង​ល្អ មាន​ពណ៌​ច្បាស់​ត្រឹមត្រូវ និង​ទម្រង់​ដើម​ត្រឹមត្រូវ​ឥតខ្ចោះ​ផងដែរ​!

​សរុបសេចក្តី​ឱ្យ​ងាយ​យល់​មក Nightography ដែល​បំពាក់​មកលើ Galaxy S22 Ultra នេះ​គឺជា​កំពូល​បច្ចេកវិទ្យា​តែមួយគត់ និង​ដំបូង​គេ​បំផុត​ដែល​ក្រុមហ៊ុន សាម​សុង បានធ្វើការ​អភិវឌ្ឍ​ឡើង​ដើម្បីឱ្យ​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​អាច​ផ្តិត​យក​រូបភាព ឬ​វីដេអូ រីករាយ​ក៏ដូចជា​អនុស្សាវរីយ៍​ដ៏​អស្ចារ្យ (Helps you capture every moment) បាន​ច្បាស់ ស្អាត និង​ទាក់ទាញ​បំផុត​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​!

​បើ​ចង់​ជ្រាប​កាន់តែច្បាស់​លោកអ្នក​អាច​ទិញ​មក​សាក​តេស្ត​ដោយ​ខ្លួនឯង​ផ្ទាល់​ទើប​ដឹង​ច្បាស់​ថា​វា​អស្ចារ្យ​ប៉ុណ្ណា​! ជាមួយនឹង​កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​ល្អ​ឯក Galaxy S22 ស៊េរី លោក​អ្នកនឹង​ទទួលបាន​កំពូល​បទពិសោធន៍​នៃ​ការថតរូប ឬ​វីដេអូ ដូច​កំពូល​អ្នក​ថត​អាជីព​លំដាប់​ពិភពលោក​ដែរ​!

​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់​តាម​ហាង​ទំនើប​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​អាចធ្វើ​ការទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន 24/7 ឥតគិតថ្លៃ​តាមរយៈ​ទូរស័ព្ទ​លេខ​៖ 1800-20 32 32 !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម