Connect with us

ព័ត៌មានជាតិ

ទម្លាយ​ដើម​ចម​ ទូរសព្ទ​ចេះ​តែ​កាត់​លុយ​ អតិថិជន​តវ៉ា​មិន​សូវ​ឈ្នះ

បានផុស

នៅ

ក្រោយ​ដាក់​ឲ្យ​ដំណើរការ​លេខ​កូដអាច​ផ្តាច់​សេវាកម្មបន្ថែម​ផ្សេងៗ​លើ​ប្រព័ន្ធ​​ទូរសព្ទ ក្រសួង​ប្រៃសណីយ​និង​ទូរគមនាគមន៍​ស្រាវជ្រាវ​រកឃើញ​ថា​​ មាន​ដើម​ចម​នាំ​ឲ្យ​ក្រុមហ៊ុន​កាត់​លុយ​ពី​គណនី​អតិថិជន​ ដោយ​គ្មាន​មូលហេតុ។

ក្រសួង​បាន​លើក​ដើម​ចម​គឺ​ការ​ភ្ជាប់​សេវា​ឌីជីថល (Digital Service)។ សេវា​ឌីជីថល​សម្តៅ​ដល់​សេវា​បន្ថែម​នានា ឬ​សេវាកម្ម​កម្សាន្ត​មាន​ជា​អាទិ៍ សេវា​ហោរាសាស្ត្រ​ សេវា​ស្វែងរក​ការងារ សេវា​បណ្តាញ​ទំនាក់ទំនង​សង្គម សេវា​ហ្គេម សេវា Missed Call Alert និង សេវា CallTune ជាដើម។

អ្នកប្រើប្រាស់​ទូរសព្ទ​ភាគច្រើន អាច​ជួប​ប្រទះ​បញ្ហា​កាត់​ទឹកប្រាក់​ដោយសារ «សេវាឌីជីថល» នេះ។

​ឆ្លើយតប​រឿង​ឈឺ​ក្បាល​រាប់​ឆ្នាំនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បាន​សម្រេច​ដាក់ឲ្យ​ដំណើរការ​លេខ​កូដ​អាច​ផ្តាច់​សេវាកម្ម​បន្ថែម​ផ្សេងៗ​ដែល​មិន​ត្រូវការ ដែលបានភ្ជាប់ចៀសវាងការ កាត់លុយជាស្វ័យប្រវត្តិតទៅទៀត​។

ដើម្បី​ផ្តាច់​រាល់​សេវា​ផ្សេងៗ​ ចៀសវាង​កាត់​លុយ​ដោយ​ស្វ័យ​ប្រវត្តិ សូម​ចុច​លេខកូដ*1200# បាន​​គ្រប់​ប្រព័ន្ធ​ទូរសព្ទទាំងអស់ចាប់ពី​ថ្ងៃ ១១ ធ្នូ​នេះ​ទៅ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម