ព័ត៌មានជាតិ
បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា មានសក្តានុពលខ្ពស់ ពិសេសលើប្រព័ន្ធទូទាត់តាមឌីជីថល
បច្ចេកវិទ្យាហិរញ្ញវត្ថុ សំដៅលើបច្ចេកវិទ្យា និងនវានុវត្តន៍លើវិស័យហិរញ្ញវត្ថុ ទាំងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ បង្កើតឡើងដើម្បីឱ្យមានការចូលប្រើប្រាស់ ផ្តល់ និងទទួលសេវាហិរញ្ញវត្ថុបានទូលំទូលាយ ប្រកប ដោយបរិយាបន្នកម្ម។

បើតាមគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល (គសធឌ) បានពន្យល់ថា បច្ចេកវិទ្យាហិរញ្ញវត្ថុ ផ្តល់នូវអត្ថ ប្រយោជន៍ជាច្រើនដោយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនបរិយាបន្នហិរញ្ញវត្ថុ ការរក្សាស្ថិរភាពក្នុង វិស័យហិរញ្ញវត្ថុ និងការលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ។
ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា មានសន្ទុះនៃការចាប់យក កើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសការ ប្រើប្រាស់ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល ការប្រើប្រាស់ប្រព័ន្ធបាគង ស្តង់ដា KHQR និងការប្រើប្រាស់សេវា ធនាគារចល័តផ្សេងទៀត។
ស្របគ្នានេះដែរ បច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារមួយចំនួន ក៏កំពុងមានការរីកលូតលាស់ ជាលំដាប់ ដូចជាវិស័យធានារ៉ាប់រង មានការប្រើប្រាស់បច្ចេកវិទ្យាធានារ៉ាប់រង (InsurTech) និងវិស័យមូលបត្រ មានការដាក់ឱ្យប្រើប្រាស់នូវ ៖ ប្រព័ន្ឋជួញដូរចល័ត និងកម្មវិធីទូរស័ព្ទ CSX trade, ប្រព័ន្ឋផ្តល់លេខអត្តសញ្ញាណវិនិយោគិនតាមអនឡាញ, ប្រព័ន្ឋ និងកម្មវិធីទូរស័ព្ទជួញដូរឧបករណ៍និស្សន្ទ, ប្រព័ន្ធបើកគណនីជួញដូរមូលបត្រ និងគណនីជួញដូរឧបករណ៍និស្សន្ទតាមប្រព័ន្ធអនឡាញ ជាដើម។
តាមប្រភពដដែលឱ្យដឹងថា បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា មានសក្តានុពលខ្ពស់ក្នុងការរីកចម្រើននាពេលអនាគត ព្រោះប្រទេសកម្ពុជា មានប្រជាជនវ័យក្មេងច្រើន ការគ្របដណ្តប់នៃបណ្តាញអ៊ីនធឺណិតល្បឿនលឿនកាន់តែទូលំទូលាយ រួមទាំងការប្រើប្រាស់បណ្តាញសង្គម និងថ្នាលឌីជីថលមានការកើនឡើងគួរឱ្យកត់សម្គាល់ ផងដែរ។
មួយវិញទៀត ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យាហិរញ្ញវត្ថុរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ ផែនទីមគ្គទេសក៍អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុឆ្នាំ២០២០–២០២៥ ដែលមានគោលបំណង៖ ១. លើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុតាមរយៈបច្ចេកវិទ្យាហិរញ្ញវត្ថុ, ២. ណែនាំបទប្បញ្ញត្តិជាប្រព័ន្ឋដែលផ្តល់នូវបរិស្ថានកាន់តែល្អប្រសើរសម្រាប់ការ អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង, ៣. អភិវឌ្ឍក្របខណ្ឌបទប្បញ្ញត្តិគ្រប់គ្រងសកម្ម ភាពបច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ កាលពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២៣ ដើម្បីបន្តជំរុញសន្ទុះនៃការរីកចម្រើនរបស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ