បច្ចេកវិទ្យា
ប្រព័ន្ធប្រតិបត្តិការកម្មវិធីទូរសព្ទដៃ ចេះតែទាមទារឱ្យ Update ជាញឹកញាប់ គួរធ្វើតាមឬអត់?
អ្នកប្រើប្រាស់បច្ចេកវិទ្យាទូរសព្ទដៃមួយចំនួន មិនសូវជាអើពើនឹងការធ្វើកំណែថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ (Software) ឬកម្មវិធីតាមប្រព័ន្ធទូរសព្ទដៃ (Mobile APP) ប៉ុន្មានឡើយ ក៏ព្រោះតែយល់ថាវាមិនសូវសំខាន់។ ម៉្យាងវិញទៀត ភាគច្រើននៃកម្មវិធីដែលយើងប្រើជាញឹកញាប់ដូចជា តេឡេក្រាម ហ្វេសប៊ុក ឬកម្មវិធីធនាគារតាមប្រព័ន្ធអនឡាញ ជាដើមនោះ តែងមានការទាមទារឱ្យអាប់ដេត ហើយអ្នកខ្លះយល់ថា ជាការរំខានទៅវិញ។

១. តើនឹងមានអ្វីកើតឡើង បើសិនជាមិនធ្វើកំណែថ្មីលើប្រព័ន្ធប្រតិបត្តិការទូរសព្ទ?
Operating System ឫហៅជាភាសាខ្មែរថា “ប្រព័ន្ធប្រតិបត្តិការ” ជាកម្មវិធី (Software) សំខាន់បំផុត ដែលដំណើរការលើកុំព្យូទ័រ និងទូរសព្ទដៃ។ ប្រព័ន្ធប្រតិបត្តិការនេះ មានមុខងារក្ដោបក្ដាប់ និងគ្រប់គ្រងអង្គចងចាំ ក៏ដូចជាមុខងារសំខាន់ៗ ដែលមានបន្ថែមទាំងកម្មវិធីផ្សេងៗ រួមនឹងផ្នែកនៃ Hardware ទាំងមូល ហើយអាចឆ្លើយតបរាល់តម្រូវការដែលចាំបាច់ពីផ្នែកនីមួយៗ។
ជាទូទៅ ក្រុមហ៊ុនApple និង Google ក៏ដូចជាក្រុមហ៊ុនផលិតទូរសព្ទ រួមទាំង Samsung តែងបញ្ចេញការអាប់ដេត កម្មវិធី ដើម្បីជួសជុលបញ្ហាសុវត្ថិភាព និងកំហុសប្រព័ន្ធប្រតិបត្តិការផ្សេងទៀត ដែលមាននៅក្នុងកូដ iOS និង Android ។ ប្រការនេះ ទាមទារឱ្យយើងធ្វើការអាប់ដេតតាមជាប់ជានិច្ច ព្រោះដើម្បីបំពេញចំណុចខ្វះខាតនៃកំណែចាស់ ហើយអាច ជួយធានាបន្ថែម ពីការលួចព័ត៌មានផ្ទាល់ខ្លួន តាមរយៈប្រព័ន្ធអ៉ីនធើណិត។

២. គួរអាប់ដេតតែលើប្រព័ន្ធប្រតិបត្តិការទូរសព្ទ ឬអាប់ដេតលើ Mobile App ?
ចំពោះការធ្វើកំណែចុងក្រោយ ត្រូវអាប់ដេតទាំងអស់ មិនថាលើប្រព័ន្ធប្រតិបត្តិការ ឬកម្មវិធីក្នុងប្រព័ន្ធទូរ័សព្ទនោះទេ។ ជាធម្មតា កម្មវិធីដែលយើងប្រើជាញឹកញាប់ដូចជា តេឡេក្រាម ហ្វេសប៊ុក ឬកម្មវិធីធនាគារតាមប្រព័ន្ធអនឡាញជាដើម តែងទាមទារឱ្យមានការធ្វើបច្ចុប្បន្នភាពជាច្រើនលើក មិនត្រឹមតែដើម្បីដោះស្រាយបញ្ហាកំហុស និងកែលម្អដំណើរការ ឱ្យកាន់តែប្រសើរជាងមុនប៉ុណ្ណោះទេ អ្វីដែលសំខាន់ គឺបន្ថែមមុខងារសុវត្ថិភាពថ្មីសម្រាប់ការប្រើប្រាស់។

ហេតុនេះ ត្រូវប្រាកដថា ទូរស័ព្ទដែលលោកអ្នកកំពុងប្រើប្រាស់ ទាំងប្រព័ន្ធប្រតិបត្តិការ កម្មវិធីរុករកតាមអ៉ីនធឺណិត និងកម្មវិធីផ្សេងទៀត ត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ។ ការអាប់ដេតជាញឹកញាប់ អាចពង្រឹងលើសុវត្ថិភាពនៃការប្រាស់ មិនអាចឱ្យពួក Hacker ប៉ះពាល់ដល់ទិន្នន័យ ឬចូលមកគ្រប់គ្រងទូរស័ព្ទដៃរបស់យើងបាន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


