បច្ចេកវិទ្យា
នាយកដ្ឋានព័ត៌មានវិទ្យា ប្រាប់គន្លឹះការពារសុវត្ថិភាពកុមារពីគ្រោះថ្នាក់នៃការប្រាស់ប្រព័ន្ធអុីនធឺណិត
អុីនធឺណិត បានក្លាយជាមធ្យោបាយប្រើប្រាស់ចាំបាច់បំផុតមួយ ដែលបម្រើដល់សកម្មភាពទូទៅប្រចាំថ្ងៃ របស់មនុស្ស មិនថាបម្រើឱ្យកិច្ចការងារទូទៅ អាជីវកម្មសម័យឌីជីថល ការសិក្សា និងការទំនាក់ទំនងឡើយ។ ទន្ទឹមនឹងភាពរីកចម្រើននៃបច្ចេកវិទ្យា បញ្ហាសុវត្ថិភាព ក៏ជាក្តីបារម្ភផងដែរ សម្រាប់អ្នកប្រើប្រាស់ប្រាស់ប្រព័ន្ធបច្ចេកវិទ្យា នាពេលបច្ចុប្បន្ននេះ ពិសេសជនងាយរងគ្រោះ ដូចជាអ្នកមិនសូវដឹងពីបច្ចេកវិទ្យា និងកុមារ។

ជាទូទៅ កុមារមិនសូវជាយល់ពីបញ្ហាបទល្មើសបច្ចេកវិទ្យាឡើយ ហើយក៏មានច្រើនករណីមកហើយ ដែលត្រូវក្លាយជាជនរងគ្រោះ ព្រោះតែសង្គមនៃបច្ចេកវិទ្យា។ ដូចនេះ ដើម្បីជាជំនួយក្នុងការពារសុវត្ថិភាពកុមារ ពីគ្រោះថ្នាក់ទាំងអស់នេះ នាយកដ្ឋានព័ត៌មានវិទ្យា ធ្លាប់បានចែករំលែកនូវវិធីសាស្រ្តមួយចំនួនផងដែរ ដល់អាណាព្យាបាល ដើម្បីបង្ការបញ្ហាធ្ងន់ធ្ងរកើតឡើង។
ខាងក្រោមនេះ ជាចំណុចខ្លះៗដែលកន្លងមក នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានចែករំលែកដល់អាណាព្យាបាល ឱ្យមានការយកចិត្តទុកដាក់៖
១. យកចិត្តទុកដាក់រាល់កម្មវិធីដែលកូនប្រើប្រាស់
_ សិក្សាស្វែងយល់អំពីគេហទំព័រ ហ្គេមកំសាន្ត និងកម្មវិធីផ្សេងៗដែលកូនៗរបស់លោកអ្នកកំពុងប្រើប្រាស់ ដើម្បីអាចដឹងទាន់ពេល បើសិនជាមានអ្វីមិនប្រក្រតីកើតឡើង។
_ ពិនិត្យមើលសកម្មភាពពួកគាត់ នៅលើបណ្តាញទំនាក់ទំនងសង្គម (ជួនកាល យើងអាចប្រទះឃើញ ភាពមិនប្រក្រតី របស់ជនអានាមិកណាមួយ កំពុងបង្ហាញចេតនាអូសទាយកូនរបស់យើង) ។
២. ពន្យល់ណែនាំកូន អំពីប្រភេទព័ត៌មានដែលគួរធ្វើការចែករំលែក ឬផ្តល់មតិយោបល់ ជៀសវាសការបង្ហោះព័ត៌មានឯកជនភាព ឬព័ត៌មានប្រឌិត ដែលប៉ះពាល់ដល់សន្តិសុខខ្លួនឯង ក្រុមគ្រួសារ និងសង្គម។
៤. ជួយប្រឹក្សាផ្នែកបច្ចេកទេសដល់កូនលោកអ្នក អំពីការពង្រឹងមុខងារប្រព័ន្ធសុវត្ថិភាព ការដាក់លេខកូដសម្ងាត់ ការការពារសុវត្ថិភាពគណនីអ៉ីនធឺណិត។
៥. ណែនាំពួកគាត់ឱ្យមានការប្រុងប្រយ័ត្ន ចំពោះទំនាក់ទំនងលើបណ្តាញទំនាក់ទំនងសង្គម ឱ្យពួកគេបានយល់ពីការបោកប្រាស ដែលកន្លងមកមានជនដើរអូសទាញក្មេងស្រី ចូលក្នុងក្នុងទំនាក់ទំនង ស្នេហា ណាត់ជួប រហូតឈានដល់ឱ្យប្រព្រឹត្តសកម្មភាពស្រើបស្រាលផ្សេងៗ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


