ដោ​ន​ឡូត App មួយ​នេះ​ទុក​ទៅ មានការ​ងារ​ល្អៗ​ប្រាក់ខែ​ខ្ពស់ លោត​សារ​ប្រាប់​ហើយ​
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

ដោ​ន​ឡូត App មួយ​នេះ​ទុក​ទៅ មានការ​ងារ​ល្អៗ​ប្រាក់ខែ​ខ្ពស់ លោត​សារ​ប្រាប់​ហើយ​

បានផុស

នៅ

​ខណៈ​មនុស្ស​ជាច្រើន​រអ៊ូ​ថា ​គ្មាន​ការងារ​ធ្វើ ក្រុមហ៊ុន​ជាច្រើន​ទៀត​កំពុង​រអ៊ូ​ខ្វះ​បុគ្គលិក​ទៅវិញ នេះ​គ្រាន់តែ​ជា​ចំណុច​តូច​មួយ​ប៉ុណ្ណោះ ហើយ​នៅ​មាន​រូបភាព​អវិជ្ជមាន​ជាច្រើន​ទៀត ​ដែល​កំពុង​កើតមាន​នៅ​ក្នុង​ការស្វែងរក​ការងារ​ធ្វើ​ដូចជា ការ​កេងប្រវ័ញ្ច​លើ​កម្លាំង​បុគ្គលិក យុវជន​ធ្វើ​ការខុស​ជំនាញ ហើយ​ខ្លះទៀត​ថែមទាំង​ខុសច្បាប់ ឬ​ចំណាកស្រុក​ទៀត​ផង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្មីៗ​នេះ យើង​សង្កេតឃើញ​ផ្លេ​ត​ហ្វ​ម​មួយ​ ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​ខ្លាំង​មែនទែន ដែល​មាន​ឈ្មោះថា Cambojob ហើយ​កំពុងតែ​ផ្ដល់​ឱកាស​ការងារ​រាប់ម៉ឺន​កន្លែង​ នៅ​លើ​ផ្លេ​ត​ហ្វ​ម​របស់ខ្លួន​ជាមួយនឹង​ដៃគូ​សហការ​រាប់ពាន់​ក្រុមហ៊ុន​នៅ​ស្រុក​យើង ហើយ​ថ្មីៗ​នេះ Cambojob បានចេញ​ជា App ដែល​នឹង​ផ្ដល់​ភាពងាយស្រួល​ខ្លាំង​មួយ​កម្រិត​ទៀត ​ដល់​អ្នកប្រើប្រាស់​ក៏ដូចជា​អ្នក​ស្វែងរក​ការងារ​ធ្វើ​។​

​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​តំណាង​ក្រុមហ៊ុន App Cambojob នេះ​មាន​បី​ភាសា​មក​ស្រាប់ ចិន អង់គ្លេស និង ខ្មែរ ដោយ​បើ​ទោះ​ជា​អ្នកប្រើប្រាស់​គាត់​មិន​ចេះ​ភាសាបរទេស ក៏​គាត់​អាច​ប្រើប្រាស់​ជា​ភាសា​ខ្មែរ​ ដើម្បី​សម្រេច​គោលដៅ​គាត់​ ក្នុង​ការ​ស្វែងរក​ការងារ​ល្អ​ដែរ​។ មិនមែន​គ្រាន់តែ​ជា App ដាក់​តាំង​បង្ហាញ​ការងារ​ទេ តែ Cambojob នៅមាន​មុខងារ​ជួយ​អ្នករក​ការងារ​មួយ​ចប់​តាំងតែ​ពី​ការ​បង្កើត CV ស្វ័យប្រវត្តិ​ឲ្យ​រហូត​ទាល់តែ​ស្វែងរក​ការងារ​ ដែល​ត្រូវ​នឹង​គោលដៅ​។​

​បន្ថែម​ពីនេះ Cambojob នៅ​ធ្វើការ​ពិគ្រោះ​យោបល់​ធ្វើយ៉ាងណា​ឲ្យ​បេក្ខជន​ ដែល​ចង់​ស្វែងរក​ការងារ​ធ្វើ អាច​រក​បាន​នូវ​ការងារ​ដែល​ជា​ក្ដី​ស្រមៃ​របស់​ខ្លួន​ជា​មួយ​នឹង​ប្រាក់ខែ​ខ្ពស់​។ នៅ​លើ App ក៏​មាន​ជា​សារ​ជូនដំណឹង​ផងដែរ នៅពេល​ដែលមាន​ការងា​រណា​មួយ​ ដែល​សាក​សម ឬ​មាន​គេ​ចាប់អារម្មណ៍​ចង់​ហៅ​សម្ភាសន៍​ជាដើម​។ ពិសេស​ជាងនេះ​ទៅទៀត រាល់​មុខងារ​ដែល​រៀបរាប់​ហូរហែរ​មកនេះ Cambojob មិន​គិត​ថ្លៃ​សូម្បី​មួយ​រៀល​នោះទេ ដោយ​អ្នកប្រើប្រាស់​អាច​ដោ​ន​ឡូត​យក App ដោយ​សេរី​ពី AppStore និង Playstore ដោយ​គ្រាន់តែ​វាយ​ពាក្យ​ថា “Cambojob”​។​

​រូបតំណាង​

​បង្កើត​នៅ​កម្ពុជា​ក៏​ពិតមែន ប៉ុន្តែ Cambojob មាន​មហិច្ឆតា​ខ្ពស់​គ្រោង​នឹង​ហក់​ទៅ​ចាប់​ដល់​ទី​ផ្សារ​ក្នុង​អាស៊ាន​នាពេល​ឆាប់ៗ​នេះ ជាមួយនឹង​បច្ចេកវិទ្យា​ថ្មី​ប្លែក ដូចជា​ការប្រើប្រាស់​បច្ចេក​វិទ្យា Big Data ជាដើម​។​

​គួរបញ្ជាក់​ផងដែរ​ថា CamboJob ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ស្វែងរក​ការងារ និង​ជ្រើសរើស​បុគ្គលិក​ដែល​ចាប់ដំណើរការ​អាជីវក​ម្ម​ នៅក្នុង​ខែមិថុនា ឆ្នាំ​២០១៩ ចាប់ផ្តើម​ដំបូង​ជា​គេហទំព័រ​ភាសា​ចិន ហើយ​មាន​អ្នក​ចូល​មើល​ជាប្រចាំ​ប្រមាណ​ជា ១០​ម៉ឺន​នាក់ គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២០ ហើយ Cambojob ក៏បាន​សហការ ជាមួយនឹង​ក្រុមហ៊ុន​ប្រមាណ​ជាង ១០,០០០​ក្រុមហ៊ុន ជាហេតុ​នាំ​ឲ្យ CamboJob ទទួលបាន​ការគាំទ្រ​ច្រើនជាង​មុន​ដែល​នាំ​ឲ្យ​ចំនួន​អ្នកគាំទ្រ​ឡើងដល់​ជាង ៤​លាន​នាក់​នាពេល​បច្ចុប្បន្ន ដោយមាន​ទស្សនវិស័យ​ច្បាស់លាស់​ក្នុង​ការផ្តល់​ភាព​ងាយស្រួល​ដល់​ប្រជាជន​កម្ពុជា ១០ លាន​នាក់​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​បាន​យ៉ាង​ងាយស្រួល ត្រូវ​តាម​ជំនាញ​និង​កា​រជ្រើសរើស​៕

​អាច​ដោ​ន​ឡូត​យកបាន​នៅទីនេះ​៖

https://mobile.cambojob.com/index/download.htm ឬក៏​ស្កេ​ន​រូប​ខាងក្រោម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services