ល្មម​ដូរ​ទូរសព្ទ​ថ្មី​ហើយ ! realme 7i ស្មា​ត​ហ្វូ​ន​កាមេរ៉ា 4​គ្រាប់​64MP ថាមពល​ថ្ម​ធំ​5000mAh​និង​អេក្រង់​កម្រិត​90Hz ដែល​មាន​តម្លៃ​ក្រោម​250​ដុល្លារ​អាច​ចាប់​ផ្តើម​pre-order​បាន​ហើយ – Kampuchea Thmey Daily
Connect with us

បច្ចេកវិទ្យា

ល្មម​ដូរ​ទូរសព្ទ​ថ្មី​ហើយ ! realme 7i ស្មា​ត​ហ្វូ​ន​កាមេរ៉ា 4​គ្រាប់​64MP ថាមពល​ថ្ម​ធំ​5000mAh​និង​អេក្រង់​កម្រិត​90Hz ដែល​មាន​តម្លៃ​ក្រោម​250​ដុល្លារ​អាច​ចាប់​ផ្តើម​pre-order​បាន​ហើយ

Published

on

​ភាពងាយស្រួល​និង​មុខងារ​ដ៏​សម្បូរ​បែប​នៃ​ផ្នែក​កាមេរ៉ា​នៃ​ស្មា​ត​ហ្វូ​ន ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​អាច​កត់ត្រា​ការរស់នៅ​បាន​តាមចិត្ត ឃើញ​នូវ​ភាព​ស្រស់ស្អាត​នៃ​ជីវិត។

ថ្ងៃ​ទី​16 ​ខែ​តុលា realme ដែល​ជា​អ្នក​ពេញ​និយម​ផ្នែក​បច្ចេកវិទ្យា​ បាន​ដាក់​ប្រកាស​ជា​ផ្លូវការ​នូវ realme 7i “​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​4​គ្រាប់ 64MP ដែល​មាន​តម្លៃ​ក្រោម​250​ដុល្លារ​ដំបូង​គេ​នៅ​កម្ពុជា​” ហើយ​នេះ​ក៏​ជា​លើកដំបូង​ដែល​realme បាន​យក​បច្ចេកវិទ្យា​កាមេរ៉ា​4​គ្រាប់ 64MP​លំដាប់​Flagship​មក​បំពាក់​លើ​ជួរ​តម្លៃ​249​ដុល្លារ រួម​ជា​មួយ​នឹង​ថាមពល​ថ្ម​ធំ​5000mAh អេក្រង់​កម្រិត​90Hz ធ្វើ​ឲ្យ​វា​ក្លាយជា​ស្មា​ត​ហ្វូ​ន​ថតរូប​ដែល​មាន​តម្លៃ​សមរម្យ​ជាងគេ ដែល​បាន​នាំមក​នូវ​បទពិសោធន៍​ក្នុង​តម្លៃ​កាន់តែ​សមរម្យ ធ្វើ​ការបញ្ជាទិញ​ទុក​មុន​ឥឡូវនេះ​នឹង​មាន​ការ​ថែម​ជូន​នូវ​កាដូ​ជាច្រើន​។​

​សម្រាប់​ផ្នែក​គ្រឿង​បំពាក់ realme 7i “64MP Power Master” ម៉ូ​ឌែ​ល​នេះ​បាន​បំពាក់​នូវ​កាមេរ៉ា Ultra Clear 4​គ្រាប់ ថាមពល​ថ្ម​ធំ​5000mAh រួម​ជា​មួយ​នឹង​ដំណោះស្រាយ​សាក​ថ្ម​លឿន​18W និង​មាន​កម្រិត​អេក្រង់​90Hz បំពាក់​នូវ​បន្ទះ​ឈី​ប​Snapdragon 662 SoC មាន​អង្គ​ផ្ទុក 8GB +128GB ដែល​មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស​គឺ​ពណ៌ Aurora Green និង​ពណ៌ Porla Blue ។​

​ដើម្បី​ជួយ​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​យុវវ័យ realme 7i បាន​បំពាក់​នូវ​កាមេរ៉ា​4​គ្រាប់​64MP Ultra Clear​ដែល​អាច​ស្រូប​ពន្លឺ​បាន​ច្បាស់ និង​ផ្តល់​ពណ៌​បាន​ត្រឹមត្រូវ​ព្រមទាំង​ផ្តល់​សាច់​ម៉ត់​បានល្អ​ផងដែរ ដោយ​គ្រាន់តែ​ធ្វើ​ការដក​ទូរស័ព្ទ​មក​ចុច​ថត វា​នឹងមាន​Software​កែសម្រួល​បាន​យ៉ាង​ល្អ ។ មាន​កាមេរ៉ា​8MP Ultra Wide angle Len​កាមេរ៉ា​លេន​ប្លង់​ទូលាយ កាមេរ៉ា​2MP Ultra Macro Mode សម្រាប់​ថត​ជិត និង​កាមេរ៉ា​2MP សម្រាប់​ថត​Portrait Mode មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​រីករាយ ​នៅ​ក្នុង​ពិភព​ម៉ាក្រូ​នោះទេ ថែមទាំង​អាច​ចាប់​យក​នូវ​រូបភាព​ព្រាល​ផ្ទៃ​ខាងក្រោយ​ដែល​មាន​ភាព​ច្នៃប្រឌិត កត់ត្រា​នូវ​រាល់​ការ​ចង​ចាំ​ល្អៗ​ក្នុង​ការ​រស់នៅ​។

realme 7i ថែមទាំង​មានមុខ​ងារ Night Filters ជាច្រើន​ដូចជា Cyberpunk, Flamingo, Modern Gold ធ្វើ​ឲ្យ​ការថត​ពេលយប់​កាន់តែ​ប្លែក ជាមួយគ្នានេះដែរ​កាមេរ៉ា​មុខ​16MP ក៏​អាច​ថត​បាន​កាន់តែ​ដូច​ធម្មជាតិ​ពិតៗ​។​

​នៅពេល​កំពុង​ថត​វីដេអូ realme 7i ថែមទាំង​អាច​បើក​នូវ​មុខងារ​ទប់​លំនឹង​UIS Max ដែល​អាច​ថត​បាន​កាន់​តែ​ច្បាស់​ល្អ ។ សម្រាប់​អ្នក​ដែល​មិន​ចេះតែ​ចូលចិត្ត​និង​ចង់​ធ្វើ Vlog គឺ​realme 7i អាច​ថត​វីដេអូ​ដោយ​ខ្នាត​21:9 មាន​រាង​ទ្រវែង ដែល​អាច​ថត​បាន​វីដេអូ​ដូច​ទៅនឹង​ភាពយន្ត​ពិតៗ អ្នកនឹង​ឃើញថា​ការរស់នៅ​កាន់តែ​មាន​ភាព​អស្ចារ្យ​ជាង​ក្នុង​ភាពយន្ត ហើយ​ម្នាក់ៗ​សុទ្ធតែ​អាច​ធ្វើ​ជា​អ្នកដឹកនាំ​នៃ​ជីវិត​បាន​គ្រប់គ្នា​។

​ទោះជា​ធ្វើ​ការថត​នៅ​ក្រៅ​រយៈពេល​យូរ ថាមពល​ថ្ម​ធំ​5000mAh​របស់​realme 7i គឺ​ល្មម​អាច​ទ្រទ្រង់​បាន​មួយថ្ងៃ អ្វីដែល​សំខាន់​នោះ​គឺ ថាមពល​ថ្ម​5%​អាច​និយាយ​WhatsApp​បាន​រយៈពេល​66​នាទី ហើយ​ការ​សាក​លឿន​18W​ក៏​អាចជួយ​សាក​ថ្ម​បាន​ក្នុង​រយៈពេល​លឿន​ផង​ដែរ​។​

​សម្រាប់​ផ្នែក​បទពិសោធន៍​មើល​ឃើញ realme 7i មាន​កម្រិត​អេក្រង់​90Hz មិន​ថា​លេង​Facebook មើល​វីដេអូ​ឬក៏​លេង​ហ្គេម គឺ​សុទ្ធតែ​អាច​ធ្វើ​ឲ្យ​អ្នកទទួលបាន​បទពិសោធន៍​មើល​យ៉ាង​រលូន​។​

​បន្ថែម​ជាមួយនឹង​មុខងារ​កាមេរ៉ា​លំដាប់​Flagship​របស់​realme ឥឡូវនេះ​ពួក​យើង​គ្រាន់តែ​ប្រើ​ស្មា​ត​ហ្វូ​ន​realme 7i​ដែលមាន​64MP គឺ​អាច​ថត​បាន​រូបភាព​ដែល​ច្បាស់​ដូច​ក្នុង​ភាពយន្ត​អញ្ចឹង ហើយ​នា​អនាគត realme នឹង​នាំ​យកមក​នូវ​ស្មា​ត​ហ្វូ​ន​ដែល​មាន​គុណភាព​ខ្ពស់ និង​តម្លៃ​កាន់តែ​សមរម្យ នាំ​ឲ្យ​អ្នកប្រើប្រាស់​ដែល ប្រើ​ស្មា​ត​ហ្វូ​ន​ដើម្បី​កត់ត្រា បង្កើត ចែករំលែក​និង​មើលរូប​ភាព​ឬ​វីដេអូ​ទទួលបាន​បទពិសោធ​ន៍​កាន់តែ​ប្រសើរឡើង សម្រាប់​អ្នកធ្វើ​ការបញ្ជាទិញ​ទុក​មុន​នូវ​realme7i តាម​បណ្តា​ហាង​ផ្សេងៗ​ឥឡូវនេះ នឹងមាន​ការ​ថែម​ជូន​ពិសេស​នូវ​កាបូបស្ពាយ​ក្រោយ ហើយ​ការ​ដាក់លក់​ផ្លូវការ​គឺ​នៅ​ថ្ងៃទី​23​ខែតុលា៕

អត្ថបទពាណិជ្ជកម្ម​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម