Connect with us

ចរាចរណ៍

បើក​លឿន​មិន​ប្រយ័ត្ន រេ​ចង្កូត​បុក​ផ្ទប់​ឃឿន​ថ្មទាំងកំរោល

បានផុស

នៅ

រថយន្ត​កាមរី​ហាយប្រ៊ីត​មួយគ្រឿង បើក​លឿន​មិន​ប្រយ័ត្ន​ជ្រុល​រេច​ចង្កូត​បុក​ឃឿន​ថ្ម បណ្តាលឲ្យ​រង​ការខូចខាត​រថយន្ត​យ៉ាងដំណំ បង្កឲ្យមាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២៣និង​០០​នាទី​យប់​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ចំណុច​ច្រមុះជ្រូក​ក្បាលថ្នល់ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។រថយន្ត​បង្កម៉ាក កាមរី​ហាយ​ប្រ៊ី​ត​ខាងលើ មាន​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-6118 ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពព័ត៌មានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ រថយន្ត​ខាងលើបើកបរ​ដោយ​បុរស់​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ក្នុងទិសដៅ​ពី​លិចទៅ​កើត ឆ្ពោះ​សំដៅ​ឡើងទៅ​ច្រមុះជ្រូក​ក្បាលថ្នល់ ក្នុង​ល្បឿន​លឿន។ ខណៈ​ដល់​ចំណុចកើតហេតុ មិនដឹងថារថយន្ត​ជួបនឹង​ឧបសគ្គ​អ្វី​ស្រាប់តែ​រេ​ចង្កូត​បុក​ផ្ទប់​​ឃឿន​ថ្ម ចំណុច​ច្រមុះជ្រូក​ទាំង​កំរោល​តែម្តង បណ្តាលឲ្យ​ផ្នែក​ខាងមុខ នៃ​រថយន្ត​ត្រូវ​រង​ការខូចខាត​ធ្ងន់ធ្ងរ។ ចំណែកឃឿន​ថ្ម ត្រូវ​បែក​រង​ការខូចខាត​អស់​មួយចំនួន​ផងដែរ ។​

ភ្លាមៗ បន្ទាប់ពី​កើតហេតុ បុរស​ជា​អ្នកបើករថយន្ត​បង្ក បាន​បើកទ្វារ​រត់គេច​ចេញពី​កន្លែងកើតហេតុ បាត់។ ដោយឡែករថយន្ត ត្រូវបាន​កម្លាំង​សមត្ថកិច្ចមូលដ្ឋាន សហការ​ជាមួយ​ជំនាញ ចុះ​វាស់វែង អូស​យកទៅ​រក្សាទុក នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​នៅពេល​ក្រោយ៕

អត្ថបទ ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម