ចរាចរណ៍
ផ្លូវ ៦០ ម៉ែត្រ បើកលឿន ក្រឡាប់រថយន្តហាយឡែនឌ័រមួយគ្រឿង
ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តហាយឡែនឌ័រមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនដូចហោះ រួចរេចង្កូតមកបញ្ច្រាស់ផ្លូវជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលឲ្យបាក់រៀបដល់ដី ដោយរថយន្តក្រឡាប់ផ្ងាជើងទ្រមេឃសង្កត់ដើមឈើមួយដើមទៀតផងដែរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ជិតសាលាខណ្ឌមានជ័យ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។



ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្ត១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2BK 9687 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ ខណះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃបញ្ច្រាសផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងបាក់អស់មួយដើម រីឯរថយន្តបង្កក្រឡាប់ផ្ងាជើងឡើងលើមកសង្កត់ដើមឈើបាក់អស់មួយដើមទៀត។ ភ្លាមៗនោះដែរតៃកុងរថយន្តបង្កបានលូចេញពីរថយន្ត ដោយស្ថានភាពរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់ចំណុចកើតហេតុ និងបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញក្រុងភ្នំពេញ ចុះធ្វើការវាស់វែងនិងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់៕
អត្ថបទ៖ ឧត្តរ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់