ព័ត៌មានជាតិ
លោក ម៉ាង ស៊ីណេត នាំយកថវិកាសម្ដេចធិបតី និងលោកជំទាវ ជូនកម្មកររោងចក្រជាង២០នាក់ជួបគ្រោះថ្នាក់ចរាចរណ៍
លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បាននាំយកថវិកាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់កម្មករ កម្មការិនី រងគ្រោះដែលបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ចេជាំង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាលព្យាបាលនៅមណ្ឌលសុខភាពស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង មន្ទីរពេទ្យខេត្តកំពង់ស្ពឺ ចំណែកអ្នករងរបួសធ្ងន់បន្តបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យតេជោ សន្តិភាព និងមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសមៈ (ពេទ្យលោកសង្ឃ) នៅរាជធានីភ្នំពេញ។

លោកអភិបាលខេត្តព្រះសីហនុ ក៏បានសំណូមពរដល់ក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ជួយពិនិត្យព្យាបាលជូន កម្មករ កម្មការិនីឱ្យអស់ពីលទ្ធភាព ដើម្បីបានឆាប់ជាសះស្បើយបានត្រឡប់ទៅបំពេញការងារវិញ។
គួរឱ្យដឹងថា កាលពីវេលាម៉ោងជាង៥ព្រឹកថ្ងៃទី២៨ ខែសីហា គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តដឹកទំនិញមួយគ្រឿងទម្ងន់ ៥តោន ជាមួយនឹងរថយន្តដឹកកម្មករចំនួន ២៨នាក់ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា លុះនៅមុខវត្តកំពង់សីលា ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត្រលេខ១២៧-១២៨ ក៏ជួបគ្រោះ ដែលបណ្តាលឱ្យមនុស្សចំនួន២នាក់បានស្លាប់ រងរបួសធ្ងន់ស្រាលសរុបចំនួន ២៦នាក់។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ភាគីខាងរថយន្តកូរ៉េដឹកទំនិញក្បាលពណ៌ស ពាក់ស្លាកលេខ កោះកុង 3A-0815 មានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ អ្នកបើកបរបានរត់គេចខ្លួនបាត់។ រីឯភាគីខាងរថយន្តសាំងយ៉ុង ដឹកកម្មករ ពាក់ស្លាកលេខ កំពត 2A-1524 បើកបរដោយឈ្មោះ ផាន ភ័ក្រ ភេទប្រុស អាយុ ៤១ ឆ្នាំ របួសធ្ងន់ ខណៈបញ្ជូនដល់មន្ទីរពេទ្យបានស្លាប់ មានទីលំនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និងឈ្មោះ រ៉ូ ហ្វីយ៉ា ភេទស្រី អាយុ ២៥ ឆ្នាំ ជាខ្មែរឥស្លាម រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្លាប់នៅនឹងកន្លែង។

តាមសមត្ថកិច្ច រថយន្តកូរ៉េ ដឹកទំនិញ មានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានឡើងវ៉ាជែងជាមួយរថយន្តមួយផ្សេងទៀត ក៏រ៉េចង្កូតបុករថយន្តសាំងយ៉ុងដឹកកម្មកររោងចក្រ ក្នុងទិសដៅផ្ទុយគ្នា (ពីកើតទៅលិច) យ៉ាងពេញទំហឹង៕
ដោយ៖ ង៉ិល ណារ៉ាត់





-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច