ចរាចរណ៍
រថយន្តបែនបើកចុះផ្លូវចំណោតវត្តលើ ហ្វ្រាំងមិនស៊ីបុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿង រងរបួសមនុស្ស៥នាក់
ព្រះសីហនុ ៖ មនុស្សចំនួននាក់បានរងរបួសធ្ងន់ និង ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបែនដឹកដីបើកចុះផ្លូវចំណោតវត្តលើ ហើយមានបញ្ហាប្រព័ន្ធហ្វ្រាំងជាន់មិនស្ដីក៏ជ្រុលទៅបុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿង ហើយបន្តទៅបុកផ្ទះថ្មពីមុខគាបអ្នកបើកបររងរបួសធ្ងន់។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើង នៅម៉ោងប្រមាណ១រសៀល ថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវចំណោតវត្តលើ ក្នុងសង្កាត់លេខ២ក្រុង/ខេត្តព្រះសីហនុ។

នៅកន្លែងកើតហេតុគេឃើញជនរងគ្រោះដេកដួលនៅលើថ្នល់ក្បែរយានយន្តជាច្រើនគ្រឿងដែលបានរងការខូចខាតតិចនិងច្រើនផងដែរ។ យោងតាមប្រភពពីសមត្ថកិច្ច នគរបាលចរាចរណ៍ឲ្យដឹងបន្ថែមថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យម៉ូតូ៤គ្រឿងបានរងការខូចខាត រួមជាមួយម៉ូតូផាស់អែបមួយគ្រឿង និងរថយន្តម៉ាក ហ្វ័រធើនមួយគ្រឿងនឹងមនុស្សចំនួន៥នាក់រងរបួសក្នុងនោះរបួសធ្ងន់ម្នាក់។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៥មានទី១ ឈ្មោះ គឹម ចន្ថា ភេទស្រី អាយុ២៨ឆ្នាំ របួសស្រាលទី២ ឈ្មោះម៉ាក់ សុភស្ស ភេទប្រុស អាយុ៣៥ឆ្នាំ ស្រាល ទី៣ឈ្មោះ អឿន ចាន់ណា ភេទប្រុស អាយុ២៤ឆ្នាំ ទី៤ឈ្មោះ សម ពៅ ភេទប្រុស អាយុ១៦ឆ្នាំ និង ទី៥ ពុំទាន់ស្គាល់ឈ្មោះ រងរបួសធ្ងន់។

ករណីបង្កគ្រោះថ្នាក់ចរាចរណ៍នេះ បើយោងតាមប្រភពសាក្សីនៅក្បែរកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេបានឃើញរថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ១តោន កន្លះពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F 1295 បានបើកចុះចំណោទយ៉ាងលឿន ហើយបានរ៉េ ចង្កូតបុកបង្គោលភ្លើង ដាច់ជា2 ហើយរថយន្តបន្តជ្រុលមកបុកផាស់អែបពីក្រោយ រួចបន្តទៅបុកម៉ូតូចំនួន៤គ្រឿង។

សាក្សីបន្តថា បន្ទាប់ពីបុករះរួចហើយ រថយន្តបើកចុះផ្លូវចំណោតនេះ ពុំទាន់អស់ល្បឿនក៏ជ្រុលទៅបុកការដ្ឋានសំណង់មួយកន្លែងទៀតនៅមុខផ្លូវអក្សរតេ បង្កឲ្យរថយន្តខូចខាតយ៉ាងតំណំ។ បច្ចុប្បន្នក្រោយកើតហេតុ រថយន្តបង្ករួមជាមួយផាស់អែប រថយន្តហ្វ័រធឿន និង ម៉ូតូមួយគ្រឿងត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ឯ ម៉ូតូ៣គ្រឿងទៀតម្ចាស់ខ្ជិលវែងឆ្ងាយសុខចិត្តយកទៅជួសជុលខ្លួនឯង។ ដោយឡែកអ្នករងរបួសកំពុងសំរាកនៅគ្លីនិចឯកជន។

សូមបញ្ជាក់ផងដែរថា ការដ្ឋានសំណង់ដែលរថយន្តបើកបុកនេះ កាលពីអំឡុងប្រហែល២ខែមុនក៏ធ្លាប់មានរថយន្តបត់ចុះផ្លូវចំណោតហើយដាច់ហ្វ្រាំងបើកបុកចូលផ្ទះម្តងរួចមកហើយ ដែលករណីលើកមិននេះមិនបង្កឲ្យមានមនុស្សរងគ្រោះដល់ជីវិតនោះទេ ពោលករណីនោះបង្កឲ្យខូចខាតសំណង់ច្រើនគួរសមដែរ៕
ដោយ ៖ ស៊ុយ ចាន់ធា






-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម