ព័ត៌មានអន្ដរជាតិ
UN៖ អ៊ីរ៉ង់ជិតសម្រេចការផលិតគ្រាប់បែកនុយក្លេអ៊ែរ
លោក Rafael Grossi ប្រធានក្រុមឃ្លាំមើលនុយក្លេអ៊ែរនៃអង្គការសហប្រជាជាតិ និងជាអគ្គនាយកនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយកាលថ្ងៃទី១៦ខែមេសាថា ប្រទេសអ៊ីរ៉ង់«នៅមិនឆ្ងាយទេ»ពីការសម្រេចបាននូវគ្រាប់បែកនុយក្លេអ៊ែរ។

លោក Grossi បានប្រដូចដំណើរការនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទៅនឹងរូបផ្គុំ ដោយលើកឡើងថា៖ «ពួកគេមានជាបំណែកៗហើយនៅថ្ងៃណាមួយពួកគេអាចដាក់បញ្ចូលគ្នាបាន។ វានៅតែមានផ្លូវដើម្បីដោះស្រាយបញ្ហានេះនៅមុនពេលដែលពួកគេសម្រេចវាបាន»។
ការវាយតម្លៃនេះធ្វើឡើងខណៈដែលអ៊ីរ៉ង់បន្តបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់ភាពសុទ្ធ៦០% ដែលលើសពីដែនកំណត់ ៣,៦៧% នៃកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរ (JCPOA)ឆ្នាំ២០១៥។ យ៉ាងណាវានៅតែទាបជាងភាពសុទ្ធ ៩០% ដែលត្រូវការសម្រាប់ការផលិតអាវុធនុយក្លេអ៊ែរ។ IAEA រាយការណ៍ថា បច្ចុប្បន្នអ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមប្រមាណ ២៧៤,៨គីឡូក្រាមដែលបន្សុទ្ធដល់កម្រិត ៦០%។
កិច្ចចរចាជុំទីពីររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ នឹងរៀបចំក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលី នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បន្ទាប់ពីប្រទេសទាំងពីរបានពិភាក្សាកម្រិតខ្ពស់បំផុតកាលពីសប្ដាហ៍មុននៅប្រទេសអូម៉ង់។
សូមរឭកថា អាមេរិក និងអ៊ីរ៉ង់ធ្លាប់ធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិកាលពីឆ្នាំ២០១៥អំឡុងពេលលោក Barack Obama ធ្វើជាប្រធានាធិបតីអាមេរិក ដែលបានរឹតបន្តឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាថ្នូរនឹងការដកទណ្ឌកម្ម។ ប៉ុន្តែលោក ត្រាំ បានដកសហរដ្ឋអាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរក្នុងឆ្នាំ២០១៨ ដោយហៅវាថាជា «កិច្ចព្រមព្រៀងដ៏អាក្រក់បំផុតមិនធ្លាប់មាន»។
លុះដល់អាណត្តិរបស់លោក ចូ បៃដិន អ៊ីរ៉ង់និងអាមេរិកបានធ្វើការចរចាដោយប្រយោលនៅទីក្រុងវីយែនប្រទេសអូស្ត្រាលីក្នុងឆ្នាំ២០២១ ក្នុងគោលបំណងស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ យ៉ាងណាមិញ កិច្ចពិភាក្សានោះ មិនបានឈានដល់កិច្ចព្រមព្រៀងណាមួយឡើយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


