ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី និងចិន ចុះកិច្ចព្រមព្រៀងចំនួន ៣១ ស្តីពី AI ពាណិជ្ជកម្ម ទេសចរណ៍ ក្រោមទស្សនកិច្ចរបស់ ស៊ី ជីនពីង
ប្រទេសម៉ាឡេស៊ី និងចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ៣១ លើកិច្ចសហប្រតិបត្តិការជាច្រើន រួមមាន បញ្ញាសិប្បនិម្មិត (AI) សេដ្ឋកិច្ចឌីជីថល ទេសចរណ៍ ក្នុងចំណោមវិស័យជាច្រើនទៀត។ នេះបើតាមការចុះផ្សាយរបស់កាសែត New Straits Times។

ការចុះកិច្ចព្រមព្រៀមទាំងនេះ បានធ្វើឡើងក្រោមវត្តមានរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃពុធ អំឡុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ទៅម៉ាឡេស៊ី។
ក្រោមក្រសួងការបរទេស ឯកសារចំនួន ៣ ត្រូវបានចុះ MoU រវាងលោករដ្ឋមន្រ្តី Mohamad Hasan និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ។ ទាំងនេះរួមបញ្ចូលកិច្ចព្រមព្រៀងដើម្បីរួមគ្នាលើកកម្ពស់កិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងគាំទ្រការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។
កិច្ចព្រមព្រៀងលើកលែងទិដ្ឋាការចំពោះគ្នាទៅវិញទៅមកសម្រាប់អ្នកកាន់កិច្ចការសាធារណៈ និងលិខិតឆ្លងដែនធម្មតា ក៏ត្រូវបានចុះហត្ថលេខាផងដែរ។

ទន្ទឹមនឹងនោះ ទ្វេភាគីចិន ម៉ាឡេស៊ី ដដែល បានចុះ MoU លើឯកសារចំនួន ៣ ក្នុងវិស័យពាណិជ្ជកម្មផ្សេងទៀត ដោយគ្របដណ្តប់លើពាណិជ្ជកម្មលើសេវាកម្ម កិច្ចសហប្រតិបត្តិការស្តង់ដារ និងការលើកកម្ពស់គំនិតផ្តួចផ្តើម «ប្រទេស២ សួន២»។ យោងតាមរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី លោក Zafrul Abdul Aziz កិច្ចព្រមព្រៀងទាំង៣ នឹងត្រួសត្រាយផ្លូវសម្រាប់ការនាំចេញកាន់តែច្រើនទៅចិន ខណៈទាក់ទាញការវិនិយោគរបស់ចិន ដើម្បីពង្រឹងវិស័យបច្ចេកវិទ្យារបស់ម៉ាឡេស៊ី។
ប្រទេសទាំង ២ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្លូវដែកផងដែរ។ ក្នុងវិស័យឌីជីថល អនុស្សរណៈ ២ ត្រូវបានផ្លាស់ប្តូររវាងក្រសួងឌីជីថល និងគណៈកម្មការកំណែទម្រង់ជាតិរបស់ចិន (NDRC) ដោយផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យ AI និងសេដ្ឋកិច្ចឌីជីថល។
គួរគូសបញ្ជាក់ថា កិច្ចព្រមព្រៀងចុងក្រោយបង្ហាញពីការពង្រឹងទំនាក់ទំនងកាន់តែខ្លាំងរវាងចិន និងម៉ាឡេស៊ី ចំពេលដែលលោក ស៊ី កំពុងធ្វើដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ រួមមានវៀតណាម ម៉ាឡេស៊ី និងចុងក្រោយកម្ពុជា ស្របពេលដែលភាពមិនប្រាកដប្រជាសកលកើនឡើង ដោយសារតែគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


