ព័ត៌មានអន្ដរជាតិ
ថៃកើបចំណូលជាង ៥០ លានដុល្លារ ពីសង្រ្កាន្តនៅក្រុងបាងកក
អាជ្ញាធរទេសចរណ៍ថៃ (TAT) បានប្រកាសពីភាពជោគជ័យនៃ «មហាសង្រ្កាន្តបុណ្យបាញ់ទឹកសកលឆ្នាំ ២០២៥» រៀបចំនៅក្រុងបាងកក ចន្លោះពីថ្ងៃ ១១-១៥ មេសា ដោយកើបចំណូលសម្រាប់សេដ្ឋកិច្ច ១,៧ ប៊ីលានបាត (៥១,២ លានដុល្លារ) ក្នុងរយៈពេល ៣ ថ្ងៃ ដំបូង។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ប្រធាន TAT លោក Thapanee Kiatphaibool បាននិយាយថា ការរៀបចំសង្រ្កាន្តថៃទាំងមូល បានទទួលការចាប់អារម្មណ៍យ៉ាងលើសលុបពីភ្ញៀវទេសចរថៃ និងអន្តរជាតិ។ អ្នកចូលរួមសរុបក្នុងរយៈពេល ៣ ថ្ងៃ ដំបូង មានជនជាតិថៃចំនួនជាង ៥២៣ ០០០ នាក់ និងបរទេសជាង ៣៤ ០០០ នាក់។
TAT បានព្យាករថា ភ្ញៀវទេសចរបរទេសចំនួន ៤៧៦ ០០០ នាក់ នឹងចូលមកលេងប្រទេសថៃក្នុងអំឡុងសង្រ្កាន្តឆ្នាំ ២០២៥ នេះ (១២-១៦ មេសា) ដោយកើនឡើង ៣ ភាគរយ ធៀបនឹងឆ្នាំមុន ដោយបង្កើតប្រាក់ចំណូល ៧,៣២៤ ប៊ីលានបាត កើនឡើង ៧ ភាគរយ។
ជាមួយគ្នានោះ ការធ្វើដំណើរក្នុងស្រុក នឹងកើនឡើងដល់ប្រមាណ ៤,៤២ លានដង ដោយរួមចំណែកដល់សេដ្ឋកិច្ច ១៩,២៤ ប៊ីលានបាត៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


