កីឡា
លោក Muñoz ប្តេជ្ញាធ្វើឲ្យបានល្អបំផុតដើម្បីអ្នកគាំទ្រក្នុងតំបន់អាស៊ានរីករាយ
លោក Josep Muñoz គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានប្តេជ្ញាដឹកនាំការប្រកួតឲ្យបានល្អបំផុតដើម្បីអ្នកគាំទ្រទូទាំងតំបន់អាស៊ីអាគ្នេយ៍ទទួលបានភាពសប្បាយរីករាយ សម្រាប់ការប្រកួតជើងទី២ ជាមួយក្រុម Madura United វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ AFC Challenge League វេលាម៉ោង៣:៣០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូណេស៊ី។

ក្នុងសន្និសីទសារព័ត៌មាន Muñoz បានលើកឡើងថា ៖«ពេលយើងមកដល់ឥណ្ឌូណេស៊ី យើងសម្រាកបានស្រួល ហើយគុណភាពស្មៅនៅទីនេះល្អ។ យើងសប្បាយចិត្តដែលបានមកលេងនៅលើទីលានមួយនេះ»។

លោកបានបន្តថា ៖«ខ្ញុំសង្ឃឹមថា នឹងក្លាយជាការប្រកួតមួយដ៏ល្អសម្រាប់អ្នកគាំទ្រនៅប្រទេសឥណ្ឌូណេស៊ី ហើយក៏ជាការប្រកួតមួយដ៏ល្អសម្រាប់អ្នកគាំទ្រនៅតំបន់អាស៊ីអាគ្នេយ៍។ ខ្ញុំដឹងថា ការប្រកួតនេះនឹងមានអ្នកគាំទ្រឥណ្ឌូណេស៊ីមកមើលច្រើន ប៉ុន្តែយើងក៏មានអ្នកគាំទ្រមកពីប្រទេសកម្ពុជាដែរ។ ពួកគាត់មកផ្តល់កម្លាំងចិត្តឲ្យយើងនៅទីនេះ ហើយយើងមានអារម្មណ៍កក់ក្តៅ មានអារម្មណ៍ស្និទ្ធស្នាលមែនទែន ដែលពួកគាត់មកលើកទឹកចិត្តយើងដល់ទីនេះ។ យើងដឹងហើយ ការធ្វើដំណើរពីស្វាយរៀងមកកាន់ប្រទេសឥណ្ឌូណេស៊ីពិតជាឆ្ងាយ ដូច្នេះយើងនឹងព្យាយាមលេងឲ្យបានល្អសម្រាប់ពួកគាត់ ជាពិសេសអ្នកគាំទ្រនៅប្រទេសកម្ពុជារីករាយក្នុងការទស្សនាការប្រកួតមួយនេះ»។

កាលពីជើងទី១ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុម Madura United ដោយលទ្ធផល ៣-០ ដូច្នេះមានទំនុកចិត្តខ្ពស់ក្នុងការប្រកួតជើងទី២នេះ។ លទ្ធផលត្រឹមស្មើ ឬចាញ់ក្រោម២គ្រាប់ ព្រះខ័នរាជស្វាយរៀង នឹងបង្កើតប្រវត្តិសាស្ត្រឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


