Connect with us

សន្តិសុខសង្គម

៣ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ នៅទូទាំងប្រទេសអគ្គិភ័យកើតឡើង១០លើក ខណៈភ្នំពេញកើតច្រើនជាងគេ

បានផុស

នៅ

គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដែលជាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គ្រោះអគ្គិភ័យបានកើតឡើងចំនួន១០លើកនៅទូទាំងប្រទេស ក្នុងនោះរាជធានីភ្នំពេញកើតឡើងច្រើនជាងគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋានគរបាលជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧មេសា នេះថា ករណីនេះបើធៀបនឹងកាលពីឆ្នាំ២០២៤ ថយចុះចំនួន១០លើក។ តាមរបាយការណ៍ នៅរាជធានីភ្នំពេញកើតឡើងចំនួន​០៤ករណី ខេត្តសៀមរាប ២ករណី ខេត្តរតនៈគិរី ០២ករណី មណ្ឌលគិរី១ករណី និងកំពង់ស្ពឺ ១ករណី។

ក្នុងករណីអគ្គិភ័យទាំង១០ករណីនេះ បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង បន្ទប់ចំនួន២ ឃ្លាំងចំនួន១ រថយន្ដចំនួន៣គ្រឿង និងភោជនីយដ្ឋាន១ខ្នង និងរបួសមនុស្សចំនួន៤នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម