ព័ត៌មានអន្ដរជាតិ
សភាអ៊ុយក្រែន បោះឆ្នោតឲ្យលោក ហ្សេលេនស្គី បន្តកាន់អំណាចរហូតដល់ខែសីហាឆ្នាំ២០២៥
កាលពីថ្ងៃទី១៦ខែមេសា សភាអ៊ុយក្រែនបានបោះឆ្នោតឲ្យពន្យារពេលច្បាប់អាជ្ញាសឹក រហូតដល់ថ្ងៃទី១១ខែសីហាឆ្នាំ២០២៥ ដែលនេះបានន័យថា លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី អាចកាន់តំណែងជាប្រធានាធិបតីបន្តទៀតអំឡុងពេលប្រទេសកំពុងកើតសង្គ្រាម។

ការបោះឆ្នោតពន្យារពេលនេះ គាំទ្រដោយតំណាងរាស្រ្ត ៣៥៧រូប អនុញ្ញាតឲ្យរដ្ឋាភិបាលបន្តការកៀរគរកងទ័ព និងផ្អាកដំណើរការបោះឆ្នោត។ អាណត្តិរបស់លោក ហ្សេលេនស្គី ដើមឡើយត្រូវបានបញ្ចប់ជាផ្លូវការនៅឆ្នាំ២០២៤។ យ៉ាងណាមិញ នៅក្រោមច្បាប់អាជ្ញាសឹកអ៊ុយក្រែន ការបោះឆ្នោតរើសមេដឹកនាំថ្មីមិនអាចធ្វើឡើងបានទេ។ ប្រការនេះបាននាំឲ្យមានការរិះគន់ពីឥស្សរជនអន្តរជាតិរួមទាំងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ដែលបានចោទសួរពីភាពស្របច្បាប់របស់លោក ហ្សេលេនស្គី។
គណបក្សប្រឆាំងនៅអ៊ុយក្រែន ដែលរួមមានទាំងអតីតប្រធានាធិបតីលោក Petro Poroshenko បានបង្ហាញការគាំទ្រឲ្យពន្យារពេលច្បាប់អាជ្ញាសឹកខណៈកំពុងផ្ទុះសង្គ្រាមជាមួយរុស្ស៊ី។ យ៉ាងណា លោក Poroshenko ក៏បានសម្តែងការព្រួយបារម្ភផងដែរថា រដ្ឋាភិបាលអាចនឹងប្រើប្រាស់ច្បាប់អាជ្ញាសឹក ដើម្បីបង្រួបបង្រួមអំណាច។
លោក Poroshenko បានលើកឡើងថា៖ «ខ្ញុំចង់សង្កត់ធ្ងន់ថា យើងគួរតែទទួលស្គាល់ភាពជាក់ស្តែង រដ្ឋាភិបាលបានចាប់ផ្តើមបំពានច្បាប់អាជ្ញាសឹក ដោយប្រើប្រាស់វាមិនត្រឹមតែដើម្បីការពារប្រទេសប៉ុណ្ណោះទេ ប៉ុន្តែដើម្បីកសាងរបបផ្តាច់ការ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


