នារីជនជាតិចិន បើករថយន្តបុកដើមឈើខ្ទេចមួយកំណាត់មុខ​
Connect with us
Helistar Cambodia - Helicopter Charter Services

ចរាចរណ៍

នារីជនជាតិចិន បើករថយន្តបុកដើមឈើខ្ទេចមួយកំណាត់មុខ​

បានផុស

នៅ

រថយន្ត​សេរី​ទំនើប​១​គ្រឿង​ដែល​បើកបរ​ដោយ​នារី​ជនជាតិចិន​ម្នាក់​ដោយសារតែបើកលឿន​ពេក​ក៏​ជ្រុល​ឡើង​ខឿន​ផ្លូវ​ទៅបុក​បង្គោល​កៅឡាក់​បាក់​អស់​៥​ដើម រួច​បន្ត​ទៅបុក​ផ្ទប់​ដើមឈើ​បណ្តាល​ឲ្យ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ​សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់​ចរាចរណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​២០​នាទី​យប់​ថ្ងៃទី​២៧ ខែតុលា ​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ​មុន​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​អូ​ឌី​ស៊េរី​ទំនើប ពណ៌​ស​មួយគ្រឿង​ពាក់​ផ្លាកលេខ​ភ្នំពេញ 2AY-3765 បើកបរ​ដោយ​នារី​ជនជាតិ​ចិន​ម្នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ទិសដៅ​ពី​ត្បូង​មក​ជើង​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​រេ​ចង្កូត​ឡើងលើ​ខឿន​ផ្លូវ ទៅបុក​នឹង​បង្គោល​កៅឡាក់​បាក់​៥​ដើម រួច​បន្ត​បុក​ផ្ទប់​ដើមឈើរ​ទៅមុខ​លែងរួច​តែ សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស នោះឡើយ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន បាន​ចុះ​មកដល់​រួច​ពិនិត្យឃើញថា មិន​ប៉ះពាល់​ទៅដល់​ទ្រព្យសម្បត្តិ​រដ្ឋ រួច​បានឱ្យ​ភាគី​ជនជាតិ​ចិន បើករថយន្ត​បង្ក​ធ្វើការ​ដោះស្រាយ ជាមួយនឹង​ម្ចាស់​ទីតាំង​សង​ថ្លៃ​ខូចខាត​សម្ភារៈ​ទាំងអស់ បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​ផងដែរ​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ស្រស់ស្អាត​ណាស់​! បវរកញ្ញា​កម្ពុជា ភុំ សោ​ភ័ណ្ឌ គ្រង​សំលៀក​បំពាក់​បែបនេះ​ក្នុង​វគ្គ​មួយ​នៅ​ឆាក​Miss World

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ពេជ្រ សោភា ប្រតិកម្ម​នឹង​សម្តី​បុរស​ម្នាក់​ មើល​ងាយ​តម្លៃ​ស្ត្រី​ខ្មែរ​ ដែល​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ជុំ លី​ណូ ៖ អ្នក​ជោគជ័យ​ពិតប្រាកដ​គេ​គ្មាន​ពេល​មក​បង្រៀន​យើង​ទេ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រ​ជា​ពលរដ្ឋ​អស់​ក្ដី​បារម្ភ​ទៀតហើយ ​ពេល​មាន​ផ្លូវ​វាង​សម្រាប់​ធ្វើដំណើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្អែក​នេះ សម្តេច​តេ​ជោ នឹង​អញ្ជើញ​ទៅ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services