Connect with us

ចរាចរណ៍

គ្រោះថ្នាក់់ចរាចររវាងរថយន្ដស៊េរីទំនើបជាមួយម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់​

បានផុស

នៅ

បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​ពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​ភ្លាមៗ​ ដោយសារតែ​បើក​ម៉ូតូ​បុក​ជា​មួយ​រថយន្ត​ស៊េរី​ទំនើប​ដែល​បើកបរ​ដោយ​ជនជាតិ​ចិន​។​

ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​វេលា​ម៉ោង២និង១៥នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី៨ ខែវិច្ឆិកា​ឆ្នាំ​២០២១ នៅ​ចំណុច​ខាងមុខ​ព្រះបរមរាជវាំង​តាម​បណ្ដោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ​ក្នុង​សង្កាត់​ជ័យជំនះ​ ខណ្ឌដូនពេញ ​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មាន​ដែល​ឃើញ​ហេតុការណ៍​គ្រោះថ្នាក់​នោះបាន​ឲ្យ​ដឹងថា​ នៅវេលា​កើតហេតុគេ​ឃើញ​ម៉ូតូ​ម៉ាក​ស្កូ​ពី​ពណ៌​ស ​ពាក់​ស្លាក​លេខ​តាកែវ​1T 0477 ​បើកបរ​ដោយ​បុរស​ម្នាក់​ ធ្វើដំណើរ​ពី​ត្បូង​មក​ជើង​ចំណែក​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ​ស៊េរី​ទំនើប​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BO 7007​ដែល​បើកបរ​ដោយ​ជន​ជាតិចិន​បានធ្វើ​ដំណើរ​ពី​ជើង​មក​ត្បូង​លុះ​មកដល់​ចំណុចកើតហេតុ​ម៉ូតូ​បើក​លឿន​ពេក​ ក៏បាន​ទៅបុករថយន្ត​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​តែម្ដង​ហើយ​ភ្លៀង​នៅតែ​ក៏ត្រូវ​បាន​រថយន្ត​សាមុយ​ពេទ្យ​ឯកជន​មក​ដឹក​ជនរង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ចំណែក​រថយន្ត​និង​ម៉ូតូ​នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​គ្រប់គ្រង​កន្លែងកើតហេតុ​ហើយ​បោះដៃ​ហៅ​សមត្ថកិច្ច​ផ្នែក​ជំនាញ​ចរាចរ​រាជធានី​ភ្នំពេញ​ចុះមក​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​និតិ​វិធី​៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម