Connect with us

ចរាចរណ៍

រថយន្តហាយឡែនឌ័របុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងរបួសម្នាក់​

បានផុស

នៅ

រថយន្ត​ម៉ាក​ហា​ឡិន​ឌ័​រ​១​គ្រឿង​បាន​រង​ការខូចខាត​ និង​ដាច់​កាលេ​មុខ​បែក​កង់​មិនអាច​បន្តដំណើរ​ទៅ​មុខ​​បាន​ដោយសារតែ​បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​។​

ហេតុការណ៍​គ្រោះថ្នាក់នេះ បាន​កើតឡើង​កាលពី​រាត្រី​ថ្ងៃ​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ នៅ​ចំណុច​ក្បែរស្តុប​ក្តាន់​ពីរ​ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពព័ត៌មាន​ដែល​បានឃើញ​ហេតុការណ៍បាន​ឲ្យ​ដឹងថា ​នៅវេលា​កើតហេតុ​គេ​ឃើញ​រថយន្ត​ហាយ​ឡិន​ឌ័រ​ពណ៌​ស្ករ​មួយគ្រឿង ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AT6396​​បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ពី​កើ​តទៅ​លិច​ លុះដល់​ចំណុចកើតហេតុក៏​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​​ បុក​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ដាច់​កាលេ​បែក​កង់​និង​បែក​កញ្ចក់បណ្ដាលឱ្យ​អ្នករួមដំណើរ​ជាមួយ​ក្នុង​រថយន្ត​នោះ​រងរបួស​ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ផងដែរ​។​

បន្ទាប់ពី​កើតហេតុ​កម្លាំង​មូលដ្ឋាន​បាន​ចុះ​គ្រប់គ្រង​កន្លែងកើតហេតុ និងបានទំនាក់ទំនង​សមត្ថកិច្ច​ជំនាញ​ចុះមក​ស្ទូច​រថយន្ត​យកទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម